លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ គ្រោងតែងតាំងក្រុមប្រឹក្សាសន្តិភាព Gaza នៅដើមឆ្នាំក្រោយ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី ១០ ខែធ្នូថា ការប្រកាសអំពីមេដឹកនាំពិភពលោក ដែលនឹងត្រូវធ្វើជាក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា គួរតែត្រូវបានធ្វើឡើងនៅដើមឆ្នាំក្រោយ ខណៈដែលលោកបានបង្ហើបថា មានទាំង មហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃប្រទេសជាច្រើន កំពុងចាប់អារម្មណ៍ក្នុងមុខតំណែងនេះ។
លោក ដូណាល់ ត្រាំ
ដោយ

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយនៅក្នុងបន្ទប់ Roosevelt នៃសេតវិមានថា មានមេដឹកនាំជាច្រើនចង់ចូលរួមក្នុងក្រុមប្រឹក្សា ដែលត្រូវបានបង្កើតឡើងក្រោមផែនការ ហ្គាហ្សា ដែលបានបង្កើតបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាស។

លោក ត្រាំ បានមានប្រសាសន៍ថា «ព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី...ពួកគេទាំងអស់គ្នាសុទ្ធតែចង់ក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិភាពនេះ ដូច្នេះវាគួរតែត្រូវបានប្រកាសនៅក្នុងឆ្នាំថ្មីខាងមុខ»។

លោកបន្តថា «វានឹងក្លាយជាក្រុមប្រឹក្សាភិបាលដ៏ល្បីល្បាញបំផុតមួយដែលមិនធ្លាប់មាន...គ្រប់គ្នាចង់ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលនេះ...»។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិភាព និងប្រទេសនានាធ្វើការជាមួយគ្នាដើម្បីបង្កើតកម្លាំងស្ថិរភាពអន្តរជាតិ (ISF) បណ្តោះអាសន្នមួយនៅហ្គាហ្សា។

សេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិកនេះ បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពនេះជាគណៈគ្រប់គ្រងអន្តរកាល «ដែលនឹងកំណត់ក្របខណ្ឌ និងសម្របសម្រួលការផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍហ្គាហ្សាឡើងវិញ» ឱ្យស្របតាមផែនការសន្តិភាព ២០ចំណុចរបស់លោក ត្រាំ។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពនេះនឹងដំណើរការ «រហូតដល់ពេលដែលអាជ្ញាធរប៉ាឡេស្ទីន (PA) បានបញ្ចប់កម្មវិធីកែទម្រង់របស់ខ្លួនយ៉ាងពេញចិត្ត...និងអាចដណ្តើមការគ្រប់គ្រងតំបន់ហ្គាហ្សាមកវិញដោយសុវត្ថិភាព និងមានប្រសិទ្ធភាព»៕




អត្ថបទបន្ទាប់


តើការប៉ះទង្កិចគ្នាជាថ្មីរវាងកម្ពុជា-ថៃបានជះឥទ្ធិពលយ៉ាងណាដល់គម្រោងធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសមកកាន់កម្ពុជា?

ក្រុមអ្នកជំនាញកត់សម្គាល់ឃើញថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងរយៈពេលជាច្រើនខែមកនេះបានធ្វើឱ្យរាំងស្ទះដល់លំហូរទេសចរបរទេសចូលមកកម្សាន្តនៅប្រ…

អ្នកឧកញ៉ា សៀ ឫទ្ធី ចូលរួមឧបត្ថម្ភ ២០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខ និងជនភៀសសឹក

អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាអ្នកជំនួញដ៏លេចធ្លោរមួយរូបនៅកម្ពុជា ប្រកាសចូលរួមឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ