ការនាំចូលដែក

លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធ២៥%លើការនាំចូលដែកថែប និងអាលុយមីញ៉ូម


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងកាលពីចុងសប្តាហ៍មុនថា លោកនឹងប្រកាសយកពន្ធថ្មីចំនួន២៥%ឆាប់ៗនេះលើដែកថែប និងអាលុយមីញ៉ូមទាំងអស់ ដែលនាំចូលទៅទីផ្សារសហរដ្ឋអាម៉េរិក ដែលនឹងបន្ថែមលើពន្ធលោហធាតុដែលមានស្រាប់។ នេះជាការបង្កើនភាពតានតឹងផ្នែកពាណិជ្ជកម្មថ្មីមួយទៀតក្នុងគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការនាំចូលដែក
ដោយ

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ដែលធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ NFL Super Bowl ក្នុងទីក្រុង New Orleans លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រកាសពន្ធថ្មីចំនួន២៥%នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក បន្ថែមលើពន្ធលោហធាតុដែលមានស្រាប់។ លោក ត្រាំ ក៏បាននិយាយផងដែរថា លោកនឹងប្រកាសពន្ធទ្វេភាគីថែមទៀតនៅថ្ងៃអង្គារ ឬថ្ងៃពុធ សប្ដាហ៍នេះ ដើម្បីដាក់ឱ្យចូលជាធរមានភ្លាមៗទៀតផង ហើយថា សហរដ្ឋអាម៉េរិកនឹងពិនិត្យមើលអត្រាពន្ធដែលប្រទេសផ្សេងៗបានដាក់លើអាម៉េរិក ហើយនឹងអនុវត្តបែបនេះចំពោះប្រទេសទាំងអស់នោះ។

នៅក្នុងអាណត្តិដំបូង លោក ត្រាំ បានដាក់ពន្ធ២៥%លើដែកថែប និង១០%លើដែកអាលុយមីញ៉ូម ប៉ុន្តែក្រោយមក លោក ក៏បានផ្តល់កូតាមិនបង់ពន្ធដល់ដៃគូពាណិជ្ជកម្មមួយចំនួនរួមមានប្រទេសកាណាដា ម៉ិកស៊ិក និងប្រេស៊ីល។ ក្រោយមកអតីតប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានពង្រីកកូតាពន្ធទាំងនេះទៅដល់ប្រទេសអង់គ្លេស ជប៉ុន និងសហភាពអឺរ៉ុប ហើយការប្រើប្រាស់ដែករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

បើតាមទិន្នន័យរបស់រដ្ឋាភិបាល និងវិទ្យាស្ថានដែកថែប និងដែកអាម៉េរិក ប្រភពដ៏ធំបំផុតនៃការនាំចូលដែកថែបរបស់សហរដ្ឋអាម៉េរិកគឺប្រទេសកាណាដា ប្រេស៊ីល និងម៉ិកស៊ិកបន្ទាប់មកគឺកូរ៉េខាងត្បូង និងវៀតណាម។ លោក ត្រាំ បាននិយាយថា លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារ ឬថ្ងៃពុធ ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីផែនការពន្ធទ្វេភាគីនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


សង្រ្គាមត្រជាក់ថ្មី អាចផ្ទុះដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត?

ប្រទេសមហាអំណាចធំៗនៅលើពិភពលោកកំពុងប្រណាំងប្រជែងគ្នាយ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត(AI) ដែលធ្វើឱ្យវិស័យនេះមានការរី…

ទីផ្សារលំនៅឋាននៅថៃ កំពុងរងសម្ពាធពីការកើនឡើងតម្លៃសម្ភារសំណង់ និងដីថ្លៃ

ទោះបីស្ថានភាពសេដ្ឋកិច្ចរបស់ថៃ កំពុងប្រឈមនឹងបញ្ហាបំណុលរបស់ប្រជាពលរដ្ឋប៉ោងឡើង និងចំណូលរបស់ពលរដ្ឋធ្លាក់ចុះយ៉ាងណាក្តី ក៏តម្លៃលំនៅឋាននៅក្នុងប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ