បណ្តាញសង្គម X

លោក អេឡិន ម៉ាស ប្ដឹងក្រុមហ៊ុនចំនួនពីរជុំវិញការធ្វើពហិកាមិនប្រើបណ្តាញសង្គម X


កន្លងមកធ្លាប់តែឃើញលោក អេឡិន ម៉ាស រងពាក្យបណ្ដឹងពីគេ ប៉ុន្តែក្នុងពេលថ្មីៗនេះមហាសេដ្ឋីបច្ចេកវិទ្យារបស់អាម៉េរិករូបនេះ បានដាក់ពាក្យប្ដឹងគេវិញម្ដង។ បើយោងការចុះផ្សាយរបស់សារព័ត៌មាន BBC មហាសេដ្ឋីពាន់លានអាម៉េរិករូបនេះ បានដាក់ពាក្យប្ដឹងក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Unilever និងក្រុមហ៊ុន Mars ដោយចោទក្រុមហ៊ុនទាំងនេះថា បានរួមគំនិតគ្នាធ្វើពហិកាមិនប្រើប្រព័ន្ធ បណ្តាញសង្គម X របស់ខ្លួន។
បណ្តាញសង្គម X
ដោយ

លោក អេឡិន ម៉ាស អគ្គនាយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម X បានចោទក្រុមហ៊ុនចំណីអាហារ Unilever និងក្រុមហ៊ុន Mars រួមទាំងសហព័ន្ធផ្សាយពាណិជ្ជកម្មពិភពលោក (WFA) ថា បានធ្វើឱ្យខ្លួនរបូតប្រាក់ចំណូលពាណិជ្ជកម្មរាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ បន្ទាប់ពីលោកបានទិញយកបណ្តាញសង្គម X ដែលគេធ្លាប់ស្គាល់ថា ជាប្រព័ន្ធ Twitter នេះ។

បើតាមការចុះផ្សាយរបស់ BBC ក្រុមហ៊ុនទាំងនេះហាក់ភាពប្រយ័ត្នប្រយែងខ្ពស់ចំពោះការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធបណ្តាញសង្គម X នេះ ដោយសារពួកគេព្រួយបារម្ភថា ម្ចាស់ថ្មីរបស់ប្រព័ន្ធនេះមិនទាន់បញ្ជាក់ច្បាស់នៅឡើយក្នុងការលុបចោលខ្លឹមសារអនឡាញ ដែលអាចបង្កគ្រោះថ្នាក់ដល់ពួកគេ។

លោក ម៉ាស បាននិយាយតាមប្រព័ន្ធ ថា លោកបានព្យាយាមធ្វើល្អរយៈពេល២ឆ្នាំមកហើយ ប៉ុន្តែគ្មានទទួលបានអ្វីទាល់តែសោះសូម្បីតែពាក្យអរគុណមួយម៉ាត់។ ដូច្នេះហើយវាដល់ពេលធ្វើសង្គ្រាមហើយពេលនេះ។ មកទល់ពេលនេះ ក្រុមហ៊ុនដែលរងការចោទប្រកាន់ទាំងនេះមិនទាន់ឆ្លើយបំភ្លឺជុំវិញករណីនេះនៅឡើយទេ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើអាស៊ានអាចក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកនាឆ្នាំ២០៣០ ដែរ ឬទេ?

អាស៊ានកំពុងស្ថិតនៅលើគន្លងដ៏វិជ្ជមាន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤របស់ពិភពលោកនៅឆ្នាំ២០៣០។ នៅពេលបច្ចុប្បន្នបើនិយាយអំពីក្របខណ្ឌតំ…

ចិនបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិត ប្រជែងនឹងផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនរបស់កំពូលមហាសេដ្ឋី Elon Musk

កាលពីថ្ងៃអង្គារ ទី៦ ខែសីហា មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនក្រុមទី១ របស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ