EU - Huawei - ZTE

EU ប្រាប់ប្រទេសជាសមាជិកឱ្យបិទបច្ចេកវិទ្យា Huawei និងបណ្តាញ ZTE ក្រោមហេតុថា «សម្ភារៈមានហានិភ័យខ្ពស់»


សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ មិថុនា បានប្រាប់ឱ្យប្រទេសជាសមាជិករបស់ខ្លួនទាំង២៧ ដកក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យក្សរបស់ចិន Huawei និង ZTE ចេញពីប្រព័ន្ធអ៊ីនធឺណិត 5G របស់ខ្លួន«កាន់តែឆាប់កាន់តែល្អ»។ ការជំរុញបែបនេះ ឈរលើការអះអាងថា សម្ភារៈក្រុមហ៊ុននេះ មានហានិភ័យខ្ពស់ជាង បើធៀបនឹងផលិតផលរបស់អ្នកផ្គត់ផ្គង់បណ្តាញអ៊ិនធឺណិតផ្សេងទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
តើបម្រាមអឺរ៉ុបចំពោះបច្ចេកវិទ្យា Huawei និងបណ្តាញ 5G របស់ចិន អាចទៅរួចទេ?
ដោយ

លោក ធឺរី ប្រីតុន (Thierry Breton) ស្នងការ​ទីផ្សារ​ផ្ទៃក្នុង​របស់​សហភាព​អឺរ៉ុប បានប្រាប់សមាជិកសភានៅក្នុងសន្និសីទ​សារព័ត៌មាននា​ទីក្រុង​ព្រុចសែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា គណៈកម្មការអឺរ៉ុប ដែលជាលេខាធិការដ្ឋានរបស់ប្លុកនេះ ក៏នឹងដកឧបករណ៍របស់ក្រុមហ៊ុន Huawei និង ZTE ចេញពីការិយាល័យរបស់ពួកគេនៅទូទាំងទ្វីបអឺរ៉ុបដែរ។ លោក​ ប្រីតុន បានបន្ថែមថា​ គណៈកម្មការអឺរ៉ុបនឹងផ្តល់អនុសាសន៍ឱ្យសភា និងក្រុមប្រឹក្សាអឺរ៉ុប អនុវត្តតាមក្រោយ។ បម្រាមរបស់សហភាពអឺរ៉ុបនឹងអនុវត្តទាំងលើកិច្ចសន្យាថ្មី ទាំងលើកិច្ចសន្យាដែលមានស្រាប់។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អឺរ៉ុបធ្វើឡើងស្របតាមរបាយការណ៍មួយស្តីពីប្រព័ន្ធបណ្តាញ 5G ដែលថា «ការដក Huawei និងបណ្តាញ​ ZTE​ ចេញពីបណ្តាញប្រើប្រាស់ 5G នៅក្នុងប្រទេសអឺរ៉ុបគឺត្រឹមត្រូវ និងអនុលោមតាមច្បាប់»។

ទោះយ៉ាងណា​ គេមិនដឹងទេថា តើហានិភ័យខ្ពស់នោះជាអ្វីឱ្យពិតប្រាកដ ប៉ុន្តែយោងតាមរបាយការណ៍មួយរបស់សហភាពអឺរ៉ុប ក្រុមហ៊ុនចិនខាងលើអាចរងឥទ្ធិពលពីប្រទេសទីបី ដែលមានច្បាប់និងអភិបាលកិច្ចក្រុមហ៊ុន​តាមរបៀបមួយដែលអាចបង្កគ្រោះថ្នាក់ផ្នែកសន្តិសុខចំពោះសហភាពអឺរ៉ុប។ របាយការណ៍នោះថែមទាំងបញ្ជាក់ថា សមាជិកសហភាពនេះត្រូវតែដាក់បម្រាមលើអ្នកផ្គត់ផ្គង់ទាំងឡាយដែលមានហានិភ័យ ដោយគ្មានការពន្យា។

ប៉ុន្តែការដកផលិតផលក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ចេញពីបណ្តាញអ៊ីនធឺណិតដែលត្រូវបានប្រើប្រាស់ជាប្រចាំនៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប បង្ហាញពីការប្រឈមយ៉ាងខ្លាំង ដោយសារការវិនិយោគដ៏ធំដែលរដ្ឋាភិបាលប្រទេសអឺរ៉ុបបានពឹងផ្អែកខ្លាំងលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនទាំងនេះ។ ការសិក្សាមួយនៅឆ្នាំ២០២២ ដោយក្រុមហ៊ុនស្រាវជ្រាវ ស្ត្រាន ខនសាល់ (Strand Consult) បានរកឃើញថា សមាជិកមួយនៃសហភាពអឺរ៉ុបគឺប្រទេស ស៊ីប ពឺងផ្អែកទាំងស្រុង ១០០ ភាគរយ លើបណ្តាញ 5G របស់ប្រទេសចិន។ នៅប្រទេសរូម៉ានី មាន ៧៦ ភាគរយប្រើរបស់ចិន និងនៅក្នុងប្រទេសហូឡង់ មាន ៧២ ភាគរយ។ នេះគឺបង្ហាញថា ប្រទេសសមាជិកអឺរ៉ុបបានពឹងផ្អែកយ៉ាងខ្លាំងលើបណ្តាញអ៊ីនធឺណិតរបស់ប្រទេសចិន។

សូមរំលេចថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះកើតឡើងនៅពេលដែលខ្លួនគ្រោងចេញយុទ្ធសាស្ត្រសន្តិសុខសេដ្ឋកិច្ចថ្មីមួយនៅសប្តាហ៍ក្រោយ។ យុទ្ធសាស្ត្រនេះនឹងកំណត់ផែនការដើម្បីកាត់បន្ថយការពឹងពាក់លើប្រទេសចិនចំពោះធនធានសំខាន់ៗ និងដើម្បីទប់ស្កាត់បច្ចេកវិទ្យារបស់សហភាពអឺរ៉ុបកុំឱ្យធ្លាក់ចូលទៅក្នុងដៃរបស់ចិន ដោយសារការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ៕




អត្ថបទបន្ទាប់


កត្តាអ្វីធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងបន្តធ្លាក់ចុះ ទោះបីជាអតិផរណាថយចុះក្ដី?

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រថា ក្នុងពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងដែលមានសេដ្ឋកិច្ចជាប់លេខ ៤ ប្រចាំតំបន់អាស៊ី មា…

តើធនាគារកណ្ដាល EU បន្តដំឡើងអត្រាការប្រាក់ដល់ពេលណា នៅក្នុងបរិយាកាសសេដ្ឋកិច្ចរង្គោះរង្គើបែបនេះ?

ព័ត៌មាន
ធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់គោលបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ និងបានបញ្ជាក់ច្បាស់ថានឹងបន្តដំឡើងថែមទៀតនាពេលខាងមុខ ដើម្បីកាច់ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ