វិស័យបច្ចេកវិទ្យា

ក្រុមហ៊ុនមេរបស់ Facebook ជះលុយជាង១៤ពាន់លានដុល្លារវិនិយោគលើ AI ដើម្បីប្រជែងជាមួយ Google និង OpenAI


ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ ហ្វេសប៊ុក បានបោះទុនវិនិយោគជាង១៤ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI Scale ដែលការបោះជំហានដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុននេះ ក្នុងវិស័យ AI។ អ្នកវិភាគបានអះអាងថា នេះជាយុទ្ធសាស្រ្ត ដែលក្រុមហ៊ុន Meta រៀបចំឡើងក្នុងគោលបំណងពង្រឹងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Google និង OpenAI នៅក្នុងពិភពនៃការអភិវឌ្ឈន៍បញ្ញាសិប្បនិម្មិត។
វិស័យបច្ចេកវិទ្យា
ដោយ

ទីភ្នាក់ងារសារព័ត៌មានអេភី បានរាយការណ៍ថា ការបោះទុនជាង១៤ពាន់លានដុល្លាររបស់ក្រុមហ៊ុន Meta ជាការសម្រេចចិត្តរបស់លោក ម៉ាក ហ្សាក់ឃ័រប៊ឺក (Mark Zuckerberg) នាយកប្រតិបត្តិក្រុមហ៊ុន Meta ដើម្បីស្តារកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឈន៍បញ្ញាសិប្បនិម្មិត ខណៈស្ថានការណ៍កាន់តែប្រឈមមុខខ្លាំងនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញពីគូប្រជែងដូចជាក្រុមហ៊ុន Google និង OpenAI។

ក្រុមហ៊ុន Meta បានអះអាងថា ការចំណាយរបស់ខ្លួន គឺដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន AI Scale ខណៈក្រុមហ៊ុន AI Scale វិញបានប្រកាសថា ខ្លួននៅតែមានជំហរឯករាជ្យ ប៉ុន្តែការរួមហ៊ុន៤៩% របស់ Meta គឺជាការពង្រឹងទំនាក់ទំនង និងកិច្ចសហការក្នុងភាពជាដៃគូរវាងខ្លួន និង Meta។

មកទល់ពេលនេះ ក្រុមហ៊ុន Meta ក្រោមការគ្រប់គ្រងអាជីវកម្មដោយលោក ហ្សាក់ឃ័រប៊ឺក មានបំណងដាក់ចេញនូវកម្មវិធីមួយដែលជាគំនិតផ្តួចផ្តើមថ្មីដែលគេហៅថា គំនិតអរូបីនៃភាពវៃឆ្លាត ដើម្បីឈានមុខផ្នែកបច្ចេកវិទ្យា AI នៅលើបណ្តាញសង្គម។ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗរបស់សហរដ្ឋអាម៉េរិក ដែលរួមមាន Google, OpenAI, Meta, Microsoft ជាដើម បាន និងកំពុងផ្តោតលើបច្ចេកវិទ្យា AI ធ្វើជាកម្មវត្ថុនៃការប្រកួតប្រជែង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ កំពុងខិតខំបង្កើនការទាក់ទាញភ្ញៀវទេសចរ ក្រោយភ្ញៀវទេសចរចិន ធ្លាក់ចុះខ្លាំង

រដ្ឋាភិបាលរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ កំពុងព្យាយាមបង្កភាពងាយស្រួល ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេស…

តើការបិទមិនឱ្យចាក់ផ្សាយរឿងថៃ នៅកម្ពុជា វាអាចជួយលើកកម្ពស់ភាពយន្តខ្មែរយ៉ាងណាដែរ?

កម្ពុជា បានសម្រេចបញ្ឈប់ឱ្យមានការចាក់បញ្ចាំងខ្សែភាពយន្តថៃ នៅតាមទូរទស្សន៍ និងរោងកុននានា ទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងវិធានការដ៏គឃ្លើនរបស់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ