នយោបាយថៃ

អតីតបេក្ខភាពនាយករដ្ឋមន្ត្រី ចង់ធ្វើឱ្យថៃក្លាយជារ៉ាដាសម្រាប់អន្តរជាតិ


លោក ភីថា លីមចារ៉ើនរ៉ាត់ អតីតបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតកាលពីខែឧសភា តែមិនអាចដឹកនាំរដ្ឋាភិបាល បានអះអាងថា លោកមិនទៅណាឆ្ងាយពីឆាកនយោបាយឡើយ ហើយចង់នាំប្រែក្លាយប្រទេសក្បែរខាងកម្ពុជាមួយនេះឱ្យក្លាយជារ៉ាដាសម្រាប់ប្រទេសមហាអំណាចជាពិសេសសហរដ្ឋអាមេរិកតែម្តង។
នយោបាយថៃ
ដោយ

លោក ភីថា លីមចារ៉ើនរ៉ាត់ អតីតបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ដែលបានប៉ុនប៉ងហើយបរាជ័យពីរដងក្រោយការបោះឆ្នោតកាលពីខែឧសភា បាននិយាយកាលពីថ្ងៃអង្គារ ក្នុងបទសម្ភាសផ្តាច់មុខជាមួយ Nikkei Asia ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកថា លោកមកកាន់សហរដ្ឋអាម៉េ​រិកនៅពេលនេះ គឺដើម្បីនាំប្រទេសថៃត្រឡប់ទៅស្និទនឹងសហរដ្ឋអាម៉េ​រិក និងរ៉ាដាអន្តរជាតិឡើងវិញ។

នៅពេលនេះថៃត្រូវបានគេដឹងថា គឺជាប្រទេសសម្ព័ន្ធមិត្តមួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ដែលស្និទនឹងសហរដ្ឋអាម៉េ​រិក ជាពិសេសនៅក្នុងក្រមខណ្ឌតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃមានទំនាក់ទំនងយុទ្ធសាស្ត្រតិចជាងប្រទេសដ៏ទៃ ជាពិសេសគឺជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងហ្វីលីពីន។

ពាក់ព័ន្ធនឹងរឿងនេះ លោក ភីថា អ្នកនយោបាយវ័យក្មេងដ៏មានសក្តានុពលម្នាក់រូបនេះ បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ចនៅអាម៉េ​រិកនៅពេលនេះ លោក នឹងជួបមន្រ្តី​សំខាន់ៗនៅក្រសួងការបរទេស ព្រឹទ្ធសមាជិក និងអ្នកការទូតបរទេស ដូចជាអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងជាឯកអគ្គរដ្ឋទូតបច្ចុប្បន្នប្រចាំទីក្រុងវ៉ាស៊ីនតោន លោក ខេវិន រូត ( Kevin Rudd) និងអតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ជេកស៊ីនដា អេដេម ( Jacinda Ardern) ដែលបច្ចុប្បន្នជានិស្សិតស្រាវជ្រាវនៅសាលា Harvard Kennedy។

លោក ភីថា បាននិយាយថា ប្រទេសថៃ មានសក្តានុពលក្នុងការក្លាយជាមហាអំណាចកណ្តាលដ៏សំខាន់ ប៉ុន្តែក៏តម្រូវឱ្យមានលក្ខខណ្ឌមួយចំនួន រួមទាំងការរក្សាឲ្យអាស៊ានឯកភាពគ្នា និងមានតុល្យភាព ព្រមទាំងការកំណត់ចេញនូវគោលការណ៍ដ៏មានប្រសិទ្ធភាព ដើម្បីតម្រែតម្រង់នៃការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាម៉េ​រិក និងចិន។

មកដល់ពេលនេះទំនាក់ទំនងរវាងថៃ ជាមួយសហរដ្ឋអាម៉េ​រិក បានរសាត់ទៅបន្តិចក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ បន្ទាប់ពីមានការពឹងផ្អែកខ្លាំងពេកទៅភាគីមួយក្នុងអំឡុងពេលគ្រប់គ្រងដោយរបបយោធា ដែលធ្វើឱ្យប្រទេសជាច្រើនដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ថៃ បានងាកចេញ ប៉ុន្តែសម័យនោះបានចប់ហើយ។ សម្រាប់លោក ភីថា ការប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ គឺជាផ្លូវដែលថៃគួរតែឆ្ពោះទៅមុខ។

អ្នកនយោបាយវ័យក្មេងរូបនេះ បាននិយាយថា អ្នកបោះឆ្នោតថៃ ជាធម្មតាមិនផ្តោតលើកិច្ចការបរទេសទេ ប៉ុន្តែលោកបានចង្អុលបង្ហាញពីរបៀប ដែលប្រជាជននៅក្នុងប្រទេសថៃ ទទួលរងឥទ្ធិពលកាន់តែខ្លាំងឡើងពីពិភពខាងក្រៅ ដូចដែលបានឃើញពាក់ព័ន្ធនឹងការកើនឡើងនៃ តម្លៃជី ថ្លៃចំណីសត្វ លទ្ធភាពទទួលបានថ្នាំបង្ការ និងកម្មករថៃជាច្រើននាក់ដែលជាប់ក្នុងសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អ្នកជំនាញជឿថា អង្ករកម្ពុជានឹងមានការបញ្ជាទិញកាន់តែច្រើន ក្រោយពូជស្រូវសែនក្រអូបឈ្នះពានរង្វាន់មាស

អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូប នៅក្នុងឆ្នាំ២០២៣ បានឈ្នះពានរង្វាន់មាសនៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករស …

កម្ពុជានឹងពិនិត្យដោះស្រាយរឿងក្រុមហ៊ុនមួយឆ្ងល់ថា ហេតុអ្វីផលិតផលខ្លួនដាក់លក់នៅកម្ពុជាត្រូវបង់ពន្ធ ខណៈផលិតផលនាំចូលមិនបង់ពន្ធ?

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងជួបជជែកជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលើសំណើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ