វិស័យការពារជាតិ

អតីតកងទ័ពជើងទឹកអាម៉េរិកម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២០០ខែពីបទលក់ទិន្នន័យនាវាចម្បាំងឱ្យចារកម្មចិន


អតីតកងទ័ពជើងទឹកអាម៉េរិកម្នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២០០ខែ ឬជាង១៦ឆ្នាំ ពីបទលក់សៀវភៅណែនាំបច្ចេកទេស និងប្រព័ន្ធប្រតិបត្តិការរបស់នាវាដឹកជញ្ជូនទ័ពចំនួន៦០ក្បាលទៅឱ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន។ យោងតាមសារព័ត៌មាន CNN លោក ផាទ្រិក វ៉េ (Patrick Wei) អាយុ២៥ឆ្នាំ ដែលជាវិស្វករលើនាវាចម្បាំង USS Essex ត្រូវបានរកឃើញថា បានទទួលប្រាក់សំណូកជាង១២,០០០ដុល្លារជាថ្នូរនឹងការលក់សៀវភៅណែនាំសម្ងាត់ និងប្រព័ន្ធប្រតិបត្តិការយោធាទៅឱ្យចិន។
វិស័យការពារជាតិ
ដោយ

លោក ផាទ្រិក ដែលជាវិស្វករប្រចាំនាវាចម្បាំង យូអេសអេស អេសសិច (USS Essex) គឺជានាវិកម្នាក់ក្នុងចំណោមនាវិក២នាក់ ដែលប្រចាំការនៅមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ពីបទផ្តល់ទិន្នន័យខាងយោធាដ៏សំខាន់ឱ្យទៅប្រទេសចិន។ ម្នាក់ទៀត គឺលោក ថូម៉ាស ចាវ (Thomas Zhao) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង២ឆ្នាំនៅឆ្នាំ២០២៤ បន្ទាប់ពីរូបគេបានសារភាពនៅក្នុងបទចោទសមគំនិត១ករណី និងបទទទួលសំណូកដែលរំលោភលើមុខនាទីរដ្ឋការរបស់លោក១ករណី។

មន្ត្រីអាម៉េរិក បានសម្តែងការព្រួយបារម្ភជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងការគំរាមកំហែងខាងចារកម្ម ដែលពួកគេនិយាយថា គឺរដ្ឋាភិបាលចិន ជាអ្នកបង្កឡើង ដោយនៅប៉ុន្មានឆ្នាំថ្មីៗនេះ មានការកាត់ក្ដីលើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងភ្នាក់ងារចារកម្មរបស់ក្រុងប៉េកាំង ដែលបានលួចទិន្នន័យសំខាន់របស់រដ្ឋាភិបាល និងទិន្នន័យពាណិជ្ជកម្ម រួមទាំងការហ៊ែកចូលប្រព័ន្ធកុំព្យូទ័ររដ្ឋដោយខុសច្បាប់ទៀតផង៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ នឹងដឹកនាំគណៈប្រតិភូមួយក្រុមធំមិនធ្លាប់មានទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅសប្ដាហ៍ក្រោយ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ នឹងដឹកនាំគណៈប្រតិភូអាម៉េរិកមួយក្រុមធំ ដែលមានសមាសភាពច្រើនបំផុតមិនធ្លាប់មានទៅចូលរួមកិច្ចប្រជុំប្…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគ ទំហំ ៥០០ លានដុល្លារ របស់ក្រុមហ៊ុនអាម៉េរិក CRL នៅក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ