ក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ បានទទួលការវាយតម្លៃចំណាត់ថ្នាក់ហិរញ្ញវត្ថុពីស្ថាប័ន GCR Ratings តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ អ្វីដែលកាន់តែពិសេសសម្រាប់ឆ្នាំ ២០២៤, ២០២៥ និង ២០២៦ ក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយនេះ បានបន្តរក្សាចំណាត់ថ្នាក់ខ្ពស់បំផុត ៣ ឆ្នាំជាប់ៗគ្នា រួមមាន កម្រិតស្តង់ដាជាតិ: AA+(KH) និង កម្រិតស្តង់ដាអន្តរជាតិ: B+ ។
សមិទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ គឺជាសក្ខីភាពដែលបង្ហាញពីភាពរឹងមាំ និងការត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអនាគតរបស់លោកអ្នក ទោះក្នុងកាលៈទេសៈណាក៏ដោយ។
Global Credit Ratings (GCR) គឺជាបុត្រសម្ព័ន្ធរបស់ Moody’s និងជាភ្នាក់ងារវាយតម្លៃឥណទានឯករាជ្យឈានមុខគេ ដែលផ្តល់នូវការវិភាគយ៉ាងស៊ីជម្រៅអំពីភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរបស់ស្ថាប័ននីមួយៗលើកម្រិតស្តង់ដាអន្តរជាតិ។