អត្ថបទក្រុមហ៊ុន

ហ្វតតេ ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតប្រចាំឆ្នាំ


ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេក្នុងប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ក្នុងថ្នាក់តំបន់ថា ជា "ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងសុខភាពល្អបំផុតប្រចាំឆ្នាំនៅ អាស៊ីប៉ាស៊ីហ្វិក" ដោយ GlobalHealth Asia-Pacific និង ជា "ក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេប្រចាំឆ្នាំ - កម្ពុជា" ដោយ Asia Insurance។ ការទទួលស្គាល់នេះ ដោយសារតែ ហ្វតតេ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មល្អបំផុតជូនដល់អតិថិជនដើម្បីធានាថា ពួកគាត់ទទួលបាននូវការការពារផ្នែកហិរញ្ញវត្ថុ និងភាពកក់ក្តៅ។
ហ្វតតេ ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតប្រចាំឆ្នាំ

គួរកត់សម្គាល់ផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន Insurance Asia តែងតែជ្រើសរើសក្រុមហ៊ុន​ធានារ៉ាប់រង​ឈានមុខគេជាច្រើននៅក្នុង​តំបន់អាស៊ី ដើម្បីផ្តល់រង្វាន់ដល់ក្រុមហ៊ុនទាំងនោះ ដោយផ្អែក​លើ​ការច្នៃប្រឌិតខ្ពស់ចំពោះ​ផលិតផល និងសេវាកម្ម។ ចាប់តាំងពីឆ្នាំ២០១៦មក មានក្រុមហ៊ុនធានារ៉ាប់រងជាង ១៣០ មកពីបណ្តាប្រទេសជាង ៣០ ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ កម្មវិធីប្រគល់ពានរង្វាន់​នេះ​ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីជម្រុញអោយក្រុមហ៊ុនធានារ៉ាប់រងនីមួយៗកាន់តែទទួលបាននូវប្រជាប្រិយភាព ជាពិសេស​ការទទួល​ស្គាល់ពីអតិថិជន ដៃគូអាជីវកម្ម និងឧស្សាហកម្មធានារ៉ាប់រង។

GlobalHealth Asia-Pacific គឺជាស្ថាប័នទេសចរណ៍វេជ្ជសាស្ត្រដែលមានការរីកចម្រើនយ៉ាងខ្លាំងគួរអោយ​កត់សម្គាល់នៅក្នុងតំបន់។ ជាមួយនឹងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការជម្រុញលើកទឹកចិត្តពីវិស័យសុខាភិបាល ការបោះពុម្ពផ្សាយរបស់ GlobalHealth គឺជាទីផ្សារដែលឈានមុខគេ និងជាប្រភពសម្រាប់អ្នកជម្ងឺក្នុងការស្វែងរកការព្យាបាល និងការថែទាំ។

Insurance Asia និង GlobalHealth Asia-Pacific គឺជាស្ថាប័នដែលត្រូវបានទទួលស្គាល់ទូទាំងសហគមន៍ធានារ៉ាប់រង ហើយក្រុមហ៊ុនដែលឈ្នះពានរង្វាន់ទាំងអស់ត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលរួមមានករច្នៃប្រឌិត សមិទ្ធផល និងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផងដែរ។

“វាពិតមានអត្ថន័យយ៉ាងខ្លាំងសម្រាប់យើង ដែលបានទទួលពានរង្វាន់មួយនេះ។ ក្នុងនាមជាក្រុមហ៊ុនដែលមានចក្ខុវិស័យវែងឆ្ងាយ មានការវិវឌ្ឍន៍ឥតឈប់ឈរ ហ្វតតេ តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើអតិថិជន និងទុកអតិថិជនជាចម្បង។ ពានរង្វាន់មួយនេះ គឺជាការទទួលស្គាល់ពីការខឹតខំប្រឹងប្រែងរបស់និយោជិកគ្រប់លំដាប់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន ក៏ដូចជាការបន្តនូវភាពជឿជាក់ពីសំណាក់អតិថិជន និងដៃគូអាជីវកម្មរបស់យើង” នេះជាការលើកឡើងរបស់លោក លោក ស៊ុយ ចាន់ថារ៉ុង នាយកប្រតិបត្តិវាយហានិភ័យ តំណាងអោយក្រុមហ៊ុន ហ្វតតេ។

លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានមានប្រសាសន៍ថា “យើងមានមោទនភាពយ៉ាងខ្លាំងចំពោះរង្វាន់ទាំងនេះ”។ លោកបានបន្ថែមទៀតថា៖ “បើគ្មានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងពីនិយោជិករបស់យើងទេ យើងពិតជាមិនអាចទទួលបានពានរង្វាន់ទាំងនេះឡើយ។ នៅក្រុមហ៊ុនហ្វតតេ យើងមានបុគ្គលិកចម្រុះជាតិសាសន៍ដែលមានចំណេះដឹង-ជំនាញ រួមគ្នាដើម្បីជម្រុញអោយយើងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា”។

ប្រតិបត្តិការអាជីវកម្មជាង២០ឆ្នាំ ក្រុមហ៊ុនហ្វតតេ បានបង្កើតនូវភាពជាដៃគូអាជីវកម្មយ៉ាងជិតស្និតជាមួយមន្ទីរពេទ្យ និងមជ្ឈមមណ្ឌលវេជ្ជសាស្ត្រ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនហ្វតតេ មានមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាដៃគូ ប្រមាណជា ៧៥,០០០ នៅទូទាំងពិភពលោក។ ហ្វតតេផ្តល់ជូននូវផលិតផលជាច្រើនដូចជា ធានារ៉ាប់រងលើអគ្គិភ័យ ធានារ៉ាប់រងជាក្រុមលើគ្រោះថ្នាក់បុគ្គល អចលនទ្រព្យ កប៉ាល់ និងវាយនភ័ណ្ឌ អាកាសចរណ៍ យានយន្ត សុខភាព ទ្រព្យសម្បត្តិរដ្ឋ និងការពារហិរញ្ញវត្ថុ និងផ្សេងៗទៀត។ ហ្វតតេ ក៏នូវមានជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលរួមមាន ការការពារអាយុជីវិត ការការពារលើការសិក្សា និងការការពារជាក្រុមទូលំទូលាយ និងការ ការពារជាក្រុម៕




អត្ថបទបន្ទាប់


វៀតណាមនាំចូលប្រេងឥន្ធនៈជិត ៦ពាន់លានដុល្លារនៅជាងពាក់កណ្ដាលឆ្នាំ២០២២

ប្រទេសវៀតណាម បាននាំចូលប្រេងឥន្ធនៈក្នុងចំនួនជាង៥លាន៦សែនតោន ដែលមានតម្លៃជិត៦ពាន់លានដុល្លារ គិតតាំងពីខែមករា មកទល់នឹងថ្ងៃទី២២ខែសីហាឆ្នាំន…

ហេតុអ្វីគួរទិញផ្ទះក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា មុនីរ៉ាហ៍ ផ្លូវជាតិ 6A?

បណ្ដាហាង និងអាជីវកម្មល្បីៗជាច្រើនដែលកំពុងបើកដំណើរការនៅគម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរាហ៍ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ6A បានឆ្លុះបញ្ចាំងពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ