ហាងឆេងមាស

តើហាងឆេងមាសនៅកម្ពុជា វៀតណាម និងថៃ មានការប្រែប្រួលខុសគ្នាកម្រិតណា ខណៈដែលហាងឆេងមាសនៅលើទីផ្សារពិភពលោកកំពុងហក់ឡើងខ្ពស់?


ធនាគារវិនិយោគអន្តរជាតិ ធំបំផុតទី២របស់ពិភពលោក Goldman Sachs នៅពេលនេះ បានបង្ហាញទស្សនៈវិជ្ជមានរបស់ខ្លួនជាថ្មីម្ដងទៀត ចំពោះហាងឆេងមាសលើទីផ្សារអន្តរជាតិ ដែលកំពុងហក់ឡើងខ្ពស់។ ស្ថាប័នហិរញ្ញវត្ថុនេះ បានវាយតម្លៃថា តម្រូវការមាសពីសំណាក់ធនាគារកណ្តាលនានានឹងហក់ឡើង ក្រោយធនាគារកណ្តាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់នៅសប្តាហ៍នេះ។ តើហាងឆេងមាសនៅកម្ពុជា វៀតណាម និងថៃ មានការប្រែប្រួលខុសគ្នាកម្រិតណា ខណៈដែលហាងឆេងមាសនៅលើទីផ្សារពិភពលោកកំពុងហក់ឡើងខ្ពស់?
ហាងឆេងមាស
ដោយ

តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានឈានដល់ប្រមាណ២.៥៩០ដុល្លារអាម៉េរិក ក្នុង១អោន ឬប្រមាណ៣.១៦០ដុល្លារអាម៉េរិក ក្នុង១តម្លឹង កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ហើយការរហក់ឡើងនេះ ត្រូវបានជំរុញដោយការធ្លាក់ថ្លៃនៃប្រាក់ដុល្លារ ព្រមទាំងការរំពឹងទុកថា ធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងសប្ដាហ៍នេះ។

យោងតាមសន្ទស្សន៍តាមដានការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្ដាលអាម៉េរិក មានឈ្មោះថា CME FedWatch បង្ហាញថា ទីផ្សារទូទាំងពិភពលោក បានព្យាករថា មានឱកាស៣៣% ដែលធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,២៥% ហើយមានឱកាស៦៧% ដែលធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,៥០% នៅឯកិច្ចប្រជុំរបស់ធនាគារកណ្ដាលមួយនេះនៅថ្ងៃទី១៧-១៨ ខែកញ្ញា នេះ។

ងាកមកមើលហាងឆេងមាសនៅកម្ពុជា ឯណេះវិញ ឃើញថា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ មាសបានហក់ឡើងថ្លៃឈានដល់៣.១១៥ដុល្លារអាម៉េរិក ក្នុង១តម្លឹង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតម្លៃមាសនៅកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុកតាមដានហាងឆេងមាសនៅក្នុងស្រុក​។

ដោយឡែកនៅប្រទេសវៀតណាម តម្លៃមាសបានហក់ឡើងខ្លាំងជាងគេ ដោយគិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា មាសបានហក់ឡើងថ្លៃរហូតដល់៣.៣៣៥ដុល្លារអាម៉េរិក ក្នុង១តម្លឹង ដែលជាការហក់ឡើងថ្លៃខ្ពស់បំផុតនៅក្នុងប្រទេសនេះ ចាប់តាំងពីដើមខែមិថុនា មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។

ទន្ទឹមនេះ យោងតាមការចុះផ្សាយរបស់គេហទំព័រតាមដានហាងឆេងមាសនៅប្រទេសថៃ ដែលមានឈ្មោះថា Goldnp បង្ហាញថា ហាងឆេងមាសនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា នេះ បានហក់ឡើងដល់២.៥៨៥ដុល្លារអាម៉េរិកក្នុង១អោន ឬ៣.១៥៣ដុល្លារអាម៉េរិក ក្នុង១តម្លឹង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងងើបចេញពីវិបត្តិនានា?

វិស័យអចលនទ្រព្យ គឺជាវិស័យមួយស្ថិតក្នុងចំណោមវិស័យជាច្រើន ដែលរងផលប៉ះពាល់ពីវិបត្តិនានា ជាហេតុធ្វើឱ្យវិស័យដែលធ្លាប់មានសក្ដានុពលខ្ពស់មួយនេះហ…

ចិន ប្រកាសរកឃើញកំណប់រ៉ែកម្រជិត៥លានតោន ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាក្នុងសតវត្សរ៍ទី២១

ស្របពេលដែលសង្រ្គាមបច្ចេកវិទ្យាកំពុងរៀបកល់នឹងផ្ទុះមហាយក្សចិន បានប្រកាសប្រាប់ពិភពលោកថា ខ្លួនជាឃ្លាំងស្តុកលោហៈកម្រ ដែលជាសមាសធាតុចាំបាច់បំផុត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ