ទីក្រុងហូជីមិញ

តើការពង្រីកទីក្រុងហូជីមិញ បានបង្ហាញពីបញ្ហាប្រឈមនៃកំណែទម្រង់រដ្ឋឬយ៉ាងណា?


ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលផ្តល់សេវាកម្ម និងហិរញ្ញវត្ថុ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ធំរបស់វៀតណាម បានពង្រីកទំហំរបស់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានកាត់ខេត្តចំនួនពីរឱ្យស្ថិតក្រោមករគ្រប់គ្រងរបស់រដ្ឋបាលក្រុងហូជីមិញ។ អ្នកវិភាគបានចាត់ទុកការពង្រីកវិសាលភាពរបស់ទីក្រុងនេះ អាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរដ្ឋាភិបាលវៀតណាម ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ទីក្រុងហូជីមិញ
ដោយ

ទីក្រុងហូជីមិញ បានលេបត្របាក់យកខេត្តចំនួនពីរដែលធ្វើឲ្យទីក្រុងនេះ មានទំហំរីកកាន់តែធំរហូតធ្វើឱ្យអ្នកវិភាគមានចម្ងល់ចំពោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំវៀតណាម។ អ្នកវិភាគបានវាយតម្លៃថា ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំវៀតណាម លើការពង្រីកដែនដីរដ្ឋបាលរបស់ទីក្រុងនេះ អាចជាការសាកល្បងសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីរៀបចំរដ្ឋាភិបាលទាំងមូលឡើងវិញ។

បន្ទាប់ពីខេត្តពីរត្រូវច្របាច់បញ្ចូលគ្នាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងហូជីមិញរួចមក ក្រុមមន្ត្រីវៀតណាម អះអាងថា លំហូរវិនិយោគមកកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំរបស់វៀតណាម ហាក់បង្ហាញពីភាពល្អប្រសើរ ដោយនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ទីក្រុងនេះទាក់ទាញគម្រោងវិនិយោគមានទំហំរហូតដល់៦,៨ពាន់លានដុល្លារ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានកំពុងជួបបញ្ហាប្រឈមបញ្ហាជាច្រើនលើការរៀបចំ និងគ្រប់គ្រងអចលនទ្រព្យសម្រាប់អភិវឌ្ឍន៍ បញ្ហាបទបញ្ញត្តិ និងកង្វះបុគ្គលិក។

លោក ម៉ាតសូវ ឡូរ៉េ (Matthew Lourey) ប្រធានក្រុមហ៊ុនប្រឹក្សាធុរកិច្ចមួយបានអះអាងថា ប្រតិបត្តិករ និងពាណិជ្ជករនៅវៀតណាមជាច្រើនមិនអាចធ្វើប្រតិបត្តិការតាមគម្រោងអាជីវកម្មរបស់ពួកគេបាននោះទេ ដោយសារពីមុនដំណើរការចុះបញ្ជីពាណិជ្ជកម្មចំណាយពេលតែ៣ថ្ងៃ ប៉ុន្តែនៅពេលនេះពាណិជ្ជករ និងវិនិយោគិនត្រូវចំណាយពេលដល់ទៅ៣សប្តាហ៍៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ត្រៀមមូលនិធិរាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយទំហំក្តោបក្តាប់ទីផ្សាររ៉ែកម្ររបស់ចិន

បច្ចុប្បន្នរ៉ែកម្រសំខាន់ៗ ដែលប្រើប្រាស់សម្រាប់ផលិតកម្មអាវុធ បញ្ញាសិប្បនិម្មិត រថយន្តអគ្គីសនី និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗត្រូវបានគ្រប់គ្រងដោយចិន…

អង្គការសហប្រជាជាតិ កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ និងគ្រោងកាត់បន្ថយបុគ្គលិក១៩%

នៅឆ្នាំ២០២៥ មិនមែនមានតែក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ដែលជួបបញ្ហាលុយកាក់ ឬខ្វះលុយចំណាយប្រតិបត្តិការ ដោយពេលនេះ សូម្បីតែអង្គការសហប្រជាជាតិ (UN)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ