អត្ថបទពាណិជ្ជកម្ម

ធនាគារ ហត្ថា និង មន្ទីរពហុព្យាបាលអន្តរជាតិខេមា ពួតដៃគ្នាដើម្បីផ្តល់សេវាសុខភាពនិងហិរញ្ញវត្ថុរួមគ្នា កាន់តែពិសេស


ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរពហុព្យាបាលអន្តរជាតិខេមា។
ធនាគារ ហត្ថា និង មន្ទីរពហុព្យាបាលអន្តរជាតិខេមា ពួតដៃគ្នាដើម្បីផ្តល់សេវាសុខភាពនិងហិរញ្ញវត្ថុរួមគ្នា កាន់តែពិសេស
ដោយ
អំពី Hattha bank

នេះជាជំហានដ៏សំខាន់មួយដោយផ្តោតជាអាទិភាពដល់សុខភាព និងសុខុមាលភាពរបស់អតិថិជនរបស់ខ្លួន។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ ធនាគារ ហត្ថា មានគោលបំណងពង្រីកអត្ថប្រយោជន៍សុខភាពដ៏ទូលំទូលាយដល់អតិថិជនដ៏មានតម្លៃរបស់ខ្លួន ដោយធ្វើការពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមក្នុងការផ្តល់សេវាថែទាំអតិថិជនរួម។

នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ ៣០% លើសេវាថែទាំសុខភាពជាច្រើនប្រភេទនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា រួមមានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាពទូទៅ និងសេវាកម្មពិគ្រោះជំងឺក្រៅ (មិនសម្រាកនៅពេទ្យ) ការបញ្ចុះតម្លៃ ២០% លើសេវាកម្មជំងឺសម្រាកពេទ្យ និងការចាក់វ៉ាក់សាំង និងសេវាជាច្រើនទៀត។ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការបន្តស្វែងរកអត្ថប្រយោជន៍ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្តល់ដល់អតិថិជននូវការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ភាពជាដៃគូនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវគុណតម្លៃលើសពីសេវាហិរញ្ញវត្ថុទៅទៀត។ តាមរយៈការផ្តល់ជូនអតិថិជនរបស់យើងនូវការបញ្ចុះតម្លៃសេវាសុខភាពដ៏ពិសេសនេះ យើងមានគោលបំណង​ផ្តល់ឱកាសឱ្យអតិថិជនរបស់យើង​ទទួលបាននូវការថែទាំសុខភាពប្រកបដោយគុណភាព ដោយលើកកម្ពស់សហគមន៍របស់យើងឱ្យកាន់តែមានសុខភាព និងភាពរីករាយជាងមុន ខណៈពេលដែលធានានូវការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ធនាគារ ហត្ថា”។

វេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានមានប្រសាសន៏ថា “ខ្ញុំមានក្តីរំភើបជាខ្លាំងអំពីភាពជាដៃគូនេះ ដោយខ្ញុំប្រាកដថាទាំងខេមានិងធានាគារ ហត្ថានឹងទទួលបានអត្ថប្រយោជន៍ទៅវិញទៅមកចេញពីភាពជាដៃគូនេះ ហើយវាក៏នឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុនិងសុខភាពជូនបុគ្គលិក និងអតិថិជនធនាគារ ហត្ថានិងខេមាផងដែរ។ ដើម្បីពង្រឹងភាពជាដៃគូរបស់យើង ខេមានឹងផ្តល់សេវាជូនដៃគូ និងអតិថិជនដោយផ្អែកលើគុណតម្លៃរបស់ខ្លួនគឺ ផ្តល់ការថែទាំដោយការទទួលខុសត្រូវ ដោយការគោរព និងដោយគុណភាព”។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលធនាគារ ហត្ថា ពង្រីកសេវាកម្មរបស់ខ្លួនទៅក្នុងវិស័យថែទាំសុខភាព ដោយឆ្លុះបញ្ចាំងនូវតួនាទីរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុផ្តោតលើអតិថិជនជាអាទិភាព ជាមួយនឹងការប្តេជ្ញាចិត្តដល់ការកែលម្អជីវិតរស់នៅរបស់ប្រជាជន និងរួមចំណែកដល់​ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែល​ទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ អគារការិយា​ល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាព​ងាយស្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

អំពីមន្ទីរពហុព្យាបាលអន្តរជាតិខេមា

មន្ទីរពហុព្យាបាលអន្តរជាតិខេមាគឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេនៅកម្ពុជាដោយមានផ្តល់សេវាឯកទេសជាច្រើនតាមរយៈអ្នកជំនាញវេជ្ជសាស្ត្រដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់។ តាមរយៈការផ្តល់សេវាថែទាំនិងព្យាបាលតាមស្តង់ដាអន្តរជាតិ មានឧបករណ៏ទំនើបៗ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ខេមាបានក្លាយជាអ្នកផ្តល់សេវាលំដាប់កំពូល សម្រាប់អតិថិជនដែលមានជីវភាពមធ្យមកម្រិតខ្ពស់និងអ្នកមានជីវភាពធូរធា។​ ដោយមានការយកចិត្តទុកដាក់ផ្តល់សេវានិងភាពកក់ក្តៅជូនអតិថិជន បទពិសោធរបស់ខេមាផ្តោតលើបដិសណ្ឋារកិច្ច និងគុណភាពនៃការថែទាំ។ អស់រយៈពេលជាងមួយទស្សវត្សទៅហើយ វេជ្ជបណ្ឌិតនិងក្រុមវេជ្ជសាស្ត្រដែលមានបទពិសោធរបស់ខេមា បានផ្តល់សេវាថែទាំប្រកបដោយគុណភាពជូនប្រជាជនកម្ពុជានិងជនបរទេសដែលស្នាក់នៅនិងប្រកបរបរនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះមន្ទីរពហុព្យាបាលអន្តរជាតិខេមា មានបីសាខានៅរាជធានីភ្នំពេញ ដែលមានគ្រែសរុបចំនួន៧៥គ្រែ។ មន្ទីរពហុព្យាបាល​អន្តរជាតិខេមា ផ្តល់ជូននូវសេវាកម្មសំខាន់ៗដូចជា ព្យាបាលរបួស​ និងសង្រ្គោះបន្ទាន់ ២៤ម៉ោង ពិគ្រោះ​ជំងឺទូទៅ ពិនិត្យ​សុខភាព​​ ​​ គ្លីនិក​កុមារ ទារក និងវ៉ាក់សាំង​​ វះកាត់ទូទៅ ផ្នែកសម្ភពនិងរោគស្រ្តី​​ គ្លីនិក​បេះដូងនិងសរសៃឈាម ក្រពះ ពោះវៀននិងថ្លើម ទឹកនោមផ្អែម លាងឈាម វះកាត់ឆ្អឹងបាក់បែក ប្រព័ន្ធប្រសាទ សេវាថែទាំព្យាបាលជំងឺរ៉ាំរ៉ៃមនុស្សចាស់ក្នុងពេទ្យ​​ សេវាថែទាំជំងឺតាមផ្ទះ​និ ងព្យបាលដោយចលនា។




អត្ថបទបន្ទាប់


ការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសមានទំហំជាង៣២ពាន់លានដុល្លារនៅជាង១០ឆ្នាំកន្លងមកនេះ

ការវិនិយោគរបស់រោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាហាក់មានទំនោរកើនឡើងជាបន្តបន្ទាប់នៅមួយរយៈពេលចុងក្រោយនេះ ដែលបានជំរុញឱ្យកា…

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ – កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បានជ្រើសរើសជ័យលាភី ជាក្រុមហ៊ុន និងក្រុមប្រកួត ដែលបានបង្ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ