បាតុករអ៊ីរ៉ង់

លោក ត្រាំ ផ្ញើសារប្រាប់បាតុករអ៊ីរ៉ង់ថា ជំនួយជិតទៅដល់ហើយ ខណៈអ្នកស្លាប់នៅអ៊ីរ៉ង់កើនដល់ជាង២,០០០នាក់


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យជនពលរដ្ឋអ៊ីរ៉ង់បន្តការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ហើយបានប្រកាសថា ជំនួយជិតទៅដល់ហើយ។ ការជំរុញនេះធ្វើឡើងចំពេលការបង្ក្រាបហ្វូងបាតុកម្មពីសំណាក់កងកម្លាំងការពារសន្តិសុខកាន់តែសាហាវ ខណៈក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានអះអាងថា មកទល់ពេលនេះចំនួនអ្នកស្លាប់ក្នុងបាតុកម្មនេះបានកើនឡើងដល់ជាង២,០០០នាក់។
បាតុករអ៊ីរ៉ង់
ដោយ

សារព័ត៌មាន NBC news បានរាយការណ៍កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានបង្កើនសម្ពាធយ៉ាងខ្លាំងលើទីក្រុងតេអេរ៉ង់ ដោយព្រមានថា លោកអាចនឹងបើកការវាយប្រហារខាងយោធា និងប្រកាសដាក់ពន្ធ២៥%លើប្រទេស និងក្រុមហ៊ុនណាដែលបន្តធ្វើពាណិជ្ជកម្មជាមួយរបបសាសនានិយមអ៊ីរ៉ង់។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៣ ខែមករា ម៉ោងនៅសហរដ្ឋអាម៉េរិកថា ចូរបន្តការតវ៉ា កាន់កាប់ស្ថាប័នរដ្ឋ និងកត់ឈ្មោះឃាតករ និងអ្នករំលោភបំពានសិទ្ធិមនុស្សទុក។ ហើយលោកបានបញ្ជាក់ទៀតថា ជំនួយជិតទៅដល់ហើយ ដែលជាសារផ្តល់ក្តីសង្ឃឹមសម្រាប់ក្រុមបាតុករក្នុងការបន្តសកម្មភាពរបស់ពួកគេ។

ជាការឆ្លើយតបមេដឹកនាំសាសនាជាន់ខ្ពស់អ៊ីរ៉ង់លោក អាយ៉ាតុលឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) បានព្រមានអ្នកនយោបាយអាម៉េរិកឱ្យបញ្ឈប់ល្បិចកលរបស់ពួកគេ ហើយកុំប្រើប្រាស់ទាហានស៊ីឈ្នួលក្បត់ជាតិបង្កភាពចលាចលនៅលើទឹកដីអ៊ីរ៉ង់ឱ្យសោះ។ លោកបានគំរាមថា ទោះបើកចំហសម្រាប់ការចរចាផ្លូវការទូត តែអ៊ីរ៉ង់ក៏បានត្រៀមខ្លួនវាយបកសងសឹកអាម៉េរិក និងអ៊ីស្រាអែលវិញយ៉ាងចាស់ដៃផងដែរ ប្រសិនបើមានការវាយប្រហារណាមួយមកលើអ៊ីរ៉ង់។ ជាមួយគ្នានេះ ពិភពលោកកំពុងតាមដានជម្លោះរវាងមហាអំណាចទាំងពីរនេះយ៉ាងដិតដល់ ខណៈស្ថានភាពនៅអ៊ីរ៉ង់ចលាចលកាន់តែខ្លាំង៕

អត្ថបទ៖ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ចិន កំពុងប្រមាញ់ប្រមូលពន្ធពីអ្នកគេចពន្ធនៅក្រៅប្រទេស ក្រោយឱនភាពថវិកាជាតិរីកកាន់តែធំ

មហាយក្សចិន ពេលនេះ កំពុងបង្កើនការចាត់វិធានការក្ដៅគគុកតាមរយៈការប្រើប្រាស់ទិន្នន័យធំ ឬ Big Data ដើម្បីតាមដានសកម្មភាពពលរដ្ឋចិន និងប្រមូលពន្…

តើប្រទេសនៅអាស៊ានណាខ្លះដែលជួបបញ្ហាប្រឈមផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ចនៅឆ្នាំនេះ?

ប្រទេសនៅអាស៊ាន ដែលបច្ចុប្បន្នមានសមាជិក១១ប្រទេសកំពុងស្ថិតក្រោមឃ្លាំមើល និងតាមដានពីប្រទេសក្នុងតំបន់ និងលើពិភពលោក ក្រោយមានការរាយការណ៍ថា យ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ