ទីផ្សារអគារ

ទីផ្សារអគារការិយាល័យនៅហុងកុងនៅតែបន្តធ្លាក់ចុះ ខណៈក្រុមហ៊ុនជាច្រើនរើប្រតិបត្តិការចេញ


ទីផ្សារអគារការិយាល័យនៅកោះហុងកុង ដែលធ្លាប់មានតម្លៃថ្លៃបំផុតនៅអាស៊ី និងនៅលើពិភពលោក បានធ្លាក់ចុះជាបន្តបន្ទាប់តាំងពីការរីករាយកដាលនៃជំងឺកូវីដ-១៩ ហើយមកដល់ពេលនេះ ក៏នៅមិនទាន់បានស្តារឡើងវិញនៅឡើយទេ។ ក្រុមហ៊ុនអចលនទ្រព្យធំៗបានអះអាងថា ហុងកុងកំពុងប្រឈមមុខនឹងការធ្លាក់ទីផ្សារអចលនទ្រព្យដ៏យូរបំផុត ហើយនៅពេលនេះអត្រានៃលំហរទំនេរនៅតាមអគារនានាឡើងដល់១៧% ខ្ពស់ជាងសិង្ហបុរី និងទីក្រុងតូក្យូទៅទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេសា។
ទីផ្សារអគារ
ដោយ

ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅលើពិភពលោកបានអះអាងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ទីផ្សារអគារការិយាល័យនៅក្នុងទីក្រុងហុងកុងបាន និងកំពុងប្រឈមមុខនឹងការធ្លាក់ចុះដ៏យូរបំផុត ហើយមកដល់ពេលនេះ អត្រាទំនេរនៅតាមអគារនានាបានកើនឡើងរហូតដល់១៧% ខណៈដែលនៅទីក្រុងសិង្ហបុរីមានត្រឹម៥,១% ហើយនៅទីក្រុងតូក្យូមានត្រឹមតែ៣,៤%ប៉ុណ្ណោះ។ បើតាមសេចក្តីរាយការណ៍បានបង្ហាញថា តម្លៃនៃការជួលអគាការិយាល័យនៅតាមអគាកណ្តាលទីក្រុងនេះបានធ្លាក់ចុះជាង៤០% ដែលនាំឲ្យអ្នកអភិវឌ្ឈន៍អគារថ្មីពីរកន្លែង គឺ Henderson Land និង CK Asset Holdings កំពុងថ្លឹងថ្លែងលើតម្លៃនៃការជួលបន្ថែមទៀតនៅឆ្នាំនេះ។

ក្រុមហ៊ុន Hang Lung Property ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយបានប្រកាសថា ខ្លួនកំពុងទទួលរងនូវការខាតបង់ពីរខ្ទង់លើការជួល និងលក់ការិយាល័យនៅកោះហុងកុងក្នុងអំឡុងឆមាសទី១នៃឆ្នាំនេះ ហើយបានសម្រេចចិត្តកែសម្រួលលក្ខខណ្ឌមួយចំនួន។

ជាមួយគ្នានេះ កាលពីខែសីហា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន CK Asset ដែលជាក្រុមហ៊ុនបង្កើតឡើងដោយមហាសេដ្ឋីហុងកុង លី កាស៊ីង ( Li Ka-Shing ) ក៏បានប្រកាសកែសម្រួលតម្លៃនៃការជួលអគារឡើងវិញ ជាពិសេសនៅតាមអគារ ដែលមានយូនីតទំនេរច្រើនផងដែរ។

លោកស្រី គ្រីស្តាល់ ជន (Krystal Chun) ប្រធានផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុនមួយបានអះអាងថា កាលពីមុនខែកញ្ញា ក្រុមហ៊ុនរបស់លោកស្រីបានជួលការិយាល័យនៅក្នុងអគារមួយកន្លែង ដែលមានទីតាំងនៅកណ្តាលក្រុង ប៉ុន្តែនៅពេលនេះបានផ្លាស់ប្តូរការិយាល័យមកកន្លែងថ្មីដោយមួយខែចំណាយត្រឹមតែ៦ពាន់៤រយដុល្លារប៉ុណ្ណោះ ខណៈកាលពីមុនបន្ទប់ការិយាល័យរបស់ក្រុមហ៊ុននេះមានតម្លៃជាង១ម៉ឺនដុល្លារឯណោះក្នុង១ខែ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន​នឹង​រឹតបន្តឹង​ការ​នាំចេញ​លោហៈធាតុ​សំខាន់​ៗ មុន​ការ​វិល​ត្រឡប់​របស់​លោក ដូណាល់ ត្រាំ មកកាន់សេតវិមាន

មហាយក្សចិនត្រូវបានគេព្យាករថា នឹងរឹតបន្តឹងការនាំចេញលោហៈធាតុសំខាន់ៗសម្រាប់បម្រើផលិតកម្មបច្ចេកវិទ្យាទៅកាន់ពិភពលោក នៅមុនពេលលោក ដូណាល់ ត្រា…

ក្រុមហ៊ុន Google ថា បច្ចេកវិទ្យា AI អាចបន្ថែមទឹកប្រាក់ជិត៨០ពាន់លានដុល្លារដល់សេដ្ឋកិច្ចវៀតណាមនៅត្រឹមឆ្នាំ២០៣០

របាយការណ៍របស់ក្រុមហ៊ុន Google បានបង្ហាញថា ប្រទេសវៀតណាមអាចទទួលបានទឹកប្រាក់បន្ថែមរហូតដល់ជិត៨០ពាន់លានដុល្លារពីអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ