វិស័យទេសចរណ៍

តើជម្លោះព្រំដែនកម្ពុជា-ថៃ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងណាខ្លះដល់វិស័យទេសចរណ៍កម្ពុជា?


វិស័យទេសចរណ៍កម្ពុជា បានចាប់ផ្ដើមវិលទៅរកសកម្មភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ កាលពីឆ្នាំ២០២៤កន្លងទៅនេះ តែវិស័យនេះកំពុងប្រឈមបញ្ហាមួយចំនួនពីឥទ្ធិពលនៃបញ្ហជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហាជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ជាដើម។ តើវិស័យទេសចរណ៍កម្ពុជានឹងមានការប្រែប្រួលបែបណាខ្លះនៅក្នុងឆ្នាំ២០២៥នេះ?
វិស័យទេសចរណ៍
ដោយ

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា និងពិភពលោកបានជួបបញ្ហាប្រឈមជាបន្តបន្ទាប់មកទល់ពេលនេះ រាប់ចាប់តាំងពីឥទ្ធិពលនៃគ្រោះធម្មជាតិ និងបញ្ហាសង្រា្គមជាដើម ដែលបានគំរាមកំហែងដល់គម្រោងចេញដើរកម្សាន្តរបស់ភ្ញៀវទេសចរ។ តួយ៉ាងក្រោយមានការប៉ះទង្កិចគ្នាជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ វាបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា និងថៃ ពោលគឺមិនត្រឹមប៉ះពាល់ដល់ការធ្វើដំណើររវាងប្រជាជននៃប្រទេសទាំងពីរនោះទេ តែក៏បានប៉ះពាល់ដល់គម្រោងទេសរចណ៍នៃប្រទេសទី៣ ដែលចេញចូលប្រទេសទាំងពីរផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា បើស្ថានការណ៍ចម្លោះព្រំដែនរវាងប្រទេសទាំងពីរមិនអាចរកច្រកចេញបានឆាប់ទេនោះ វិស័យទេសចរណ៍កម្ពុជានឹងជួបបញ្ហាធ្លាក់ចុះចំនួនភ្ញៀវទេសចរ។

​ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីមានការប៉ះទង្កិចគ្នានៅតំបន់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃមក លោកកត់សម្គាល់ឃើញថា ទាំងគម្រោងកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរថៃ ចូលមកកម្ពុជា និងពីកម្ពុជា ទៅកាន់ថៃ ស្ទើរតែទាំងអស់ត្រូវបានលុបចោល។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា តាមរយៈបញ្ហានេះ គឺភាគីថៃ ហាក់មានការខាតបង់ច្រើនជាងកម្ពុជា ដ្បិតថា ការចូលទៅប្រទេសថៃ របស់ប្រជាជនកម្ពុជា គឺលើសពីសេវាកម្មទេសចរណ៍។

​ក្រៅពីបញ្ហាខាងលើ ក្រុមអ្នកជំនាញបានអះអាងថា វិស័យទេសចរណ៍កម្ពុជា ក៏រងឥទ្ធិពលដោយប្រយោលពីបញ្ហាជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលកំពុងវាយប្រហារគ្នាតាមផ្លូវអាកាសផងដែរ ដែលបញ្ហានេះចង់ ឬមិនចង់វានឹងធ្វើឱ្យរំខានដល់ការធ្វើទេសចរណ៍តាមផ្លូវអាកាសមួយចំនួន ដោយសារត្រូវផ្លាស់ប្តូរផ្លូវហោះហើរ ដែលជំរុញឱ្យមានការឡើងថ្លៃសំបុត្រយន្តហោះ និងបង្កើនពេលវេលាហោះហើរជាដើម។ តែយ៉ាងណាបញ្ហានេះ មិនបានប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍កម្ពុជាទេ ដោយសារទីផ្សារទេសចរពីតំបន់នោះមកកាន់កម្ពុជា មានតិចតួចប៉ុណ្ណោះ។

​គួរជម្រាបថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបជាង២លាន៤សែននាក់ កើនឡើងជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវទេសចរថៃ បានឈរកំពូលតារាង ដែលបានចូលមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេជាមួយចំនួនជាង៦៧ម៉ឺននាក់ មានការកើនឡើងជាង១៤%៕




អត្ថបទបន្ទាប់


តើកម្ពុជា មានផែនការបែបណា ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារដំឡូងមី ដែលថៃ កំពុងរឹតបន្តឹងការនាំចូល?

ដំឡូងមីជាដំណាំយុទ្ធសាស្រ្តដ៏សំខាន់មួយក្នុងវិស័យកសិកម្មកម្ពុជា ដែលអាចផ្តល់ប្រាក់ចំណូលមួយចំនួនក្នុងការជួយគាំទ្រសេដ្ឋកិច្ច តាមរយៈការនាំចេញទ…

តើកម្ពុជា មានសមត្ថភាពអាចផ្គត់ផ្គង់ប្រេងកម្រិតណា ក្រោយបិទការនាំចូលប្រេងពីប្រទេសថៃ?

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ ដើម្បីឆ្លើយតបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ