ពលរដ្ឋអ៊ុយក្រែន

ពលរដ្ឋអ៊ុយក្រែន រាប់សែននាក់ ដែលទទួលបានសិទ្ធិស្នាក់នៅបណ្ដោះអាសន្នលើទឹកដីសហរដ្ឋអាម៉េរិក ប្រឈមនឹងការបណ្ដេញចេញដោយលោក ដូណាល់ ត្រាំ


ពលរដ្ឋអ៊ុយក្រែន រហូតដល់ទៅ២៤ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនពីសង្គ្រាមបញ្ឆេះដោយរុស្ស៊ី និងទទួលបានសិទ្ធិស្នាក់នៅបណ្ដោះអាសន្ននៅលើទឹកដីសហរដ្ឋអាម៉េរិក ប្រឈមហានិភ័យនៃការបណ្ដេញចេញ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះថា តើត្រូវដកហូត ឬមិនដកហូតឋានៈជាជនភៀសខ្លួនស្របច្បាប់បណ្ដោះអាសន្នរបស់ពួកគេទាំងនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ពលរដ្ឋអ៊ុយក្រែន
ដោយ

ប្រទេសអ៊ុយក្រែន បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកទល់បច្ចុប្បន្ន ហើយអំឡុងពេលសង្គ្រាមពលរដ្ឋអ៊ុយក្រែន រហូតដល់ទៅ២៤ម៉ឺននាក់ បានរត់ភៀសខ្លួន និងទទួលបានសិទ្ធិស្នាក់នៅបណ្ដោះអាសន្នលើទឹកដីសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន។ ទោះជាយ៉ាងណា ពេលនេះជោគវាសនានៃជនភៀសខ្លួនទាំងនោះ កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ក្រោយលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៦ ខែមីនា ថា លោកនឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះថា តើត្រូវដកហូត ឬ មិនដកហូតឋានៈជាជនភៀសខ្លួនស្របច្បាប់បណ្ដោះអាសន្នរបស់ពួកគេ។ ដូចនេះ ពួកគេអាចប្រឈមនឹងការបណ្ដេញចេញភ្លាមៗពីសហរដ្ឋអាម៉េរិក។

នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានបានចោទថា តើលោកនឹងបញ្ចប់ឋានៈជាជនភៀសខ្លួនស្របច្បាប់របស់ពលរដ្ឋអ៊ុយក្រែន ទាំង២៤ម៉ឺននាក់នោះ ហើយនឹងបណ្ដេញពួកគេចេញពីទឹកដីសហរដ្ឋអាម៉េរិក ឬយ៉ាងណា លោក ដូណាល់ ត្រាំ បានឆ្លើយតបថា រដ្ឋបាលរបស់លោកមិនចង់ធ្វើឱ្យជនភៀសខ្លួនអ៊ុយក្រែនទាំងនោះរងការឈឺចាប់ទេ ហើយលោកកំពុងពិនិត្យមើលបញ្ហានេះ ព្រោះអ្នកខ្លះយល់ថា វាជារឿងត្រឹមត្រូវ ហើយខ្លះយល់ថា មិនត្រឹមត្រូវ ដូច្នេះលោកនឹងសម្រេចិត្តឆាប់ៗជុំវិញបញ្ហានេះ។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា គម្រោងដកហូតឋានៈជាជនភៀសខ្លួនស្របច្បាប់ពីជនភៀសខ្លួនអ៊ុយក្រែន នេះ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីដកហូតឋានៈស្របច្បាប់ពីជនអន្តោប្រវេសសន៍ប្រមាណ១,៨លាននាក់ ដែលត្រូវបានអនុញ្ញាតឱ្យចូលមកជ្រកកោននៅលើទឹកដីសហរដ្ឋអាម៉េរិក ក្រោមកម្មវិធីមនុស្សធម៌បណ្តោះអាសន្នដែលផ្ដួចផ្ដើមឡើងដោយលោក ចូ បៃឌិន។

ប្រភពដដែលបានឱ្យដឹងទៀតថា ការសម្រេចដកហូត ឬមិនដកហូតឋានៈជាជនភៀសខ្លួនស្របច្បាប់របស់ពលរដ្ឋអ៊ុយក្រែន ទាំង២៤ម៉ឺននាក់ ខាងលើនេះ អាចនឹងធ្វើឡើងនៅដើមខែមេសា ឆ្នាំនេះ ហើយថា ផែនការនេះបានចាប់ផ្ដើមតាំងពីមុនការប៉ះទង្គិចពាក្យសម្ដីគ្នាកាលពីពេលថ្មីៗនេះរវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ទៅទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើស្រ្តីបានចូលរួមចំណែកសំខាន់យ៉ាងណាក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច?

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចាត់ទុកការចូលរួមរបស់ស្ត្រីជាកាតាលីករសំខាន់ ដែលមិនអាចខ្វះបានក្នុងការជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិ…

ថៃ កំពុងស្វែងរកការសហការជាមួយឥណ្ឌា និងវៀតណាម ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ អង្ករ ដែលកំពុងដាំក្បាលចុះ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា ប្រទេសថៃ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌា និងវៀតណាម ដើម្បីជួយដោះស្រាយបញ្ហាការធ្លាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ