សេដ្ឋកិច្ចឥណ្ឌា

របាយការណ៍៖សេដ្ឋកិច្ចឥណ្ឌានឹងងើបចេញពីវិបត្តិហើយហក់ឡើង១០%នៅឆ្នាំ២០២២


ភ្នាក់ងារវាយតម្លៃសេដ្ឋកិច្ចសកល S&P (S&P Global Rating) ថ្មីៗនេះ បានបង្ហាញពីរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ថានឹងអាចងើបចេញពីវិបត្តិកូវីដ១៩បានយ៉ាងល្អ និងថែមទាំងមានកំណើនដល់ទៅ ២ខ្ទង់ ពោលគឺនឹងកើន១០%នៅឆ្នាំ២០២២។
រូបតំណាង (រូបភាព៖ Imtiyaz Shaikh | Anadolu Agency)
ដោយ

នៅក្នុងឆ្នាំ​២០២០កន្លងទៅ សេដ្ឋកិច្ច​ឥណ្ឌាត្រូវបាន​ធ្លាក់ចូល​ក្នុងវិបត្តិយ៉ាងខ្លាំង ដោយសារតែកូវីដ១៩ បានរាលដាល​ពាសពេញៅផ្ទៃប្រទេស ជាហេតុបង្ខំឲ្យ​រដ្ឋាភិបាលបិទខ្ទប់​សកម្មភាពក្នុង​ប្រទេសទាំងអស់ ដើម្បីបញ្ចៀស​ពីការឆ្លងរាលដាលកាន់តែខ្លាំង។ 

យ៉ាងណាក៏ដោយចុះ ឥណ្ឌានៅជាប្រទេស​ឈរនៅលេខ​រៀងទី២​ មានឆ្លង​កូវីដ១៩ច្រើនជាងគេកាល​ពីឆ្នាំមុន ពោលគឺមាន​ដល់ជិត១១លានករណី។

របាយការណ៍ដដែល​បានបង្ហាញថា កត្តាដែល​អាចឲ្យ​ឥណ្ឌា​សម្រេច​បាន​កំណើន​ច្រើនបែបនេះ គឺមកពី​ដំណើរការ​ប្រមូលពន្ធ​របស់​រដ្ឋមាន​គុណភាព និងតម្លា សកម្មភាពកសិកម្ម​ប្រព្រឹត្ត​ទៅបាន​ប្រសើរ ភាពរីកចម្រើន​នៃវិស័យ​ធនាគារ និងហិរញ្ញវត្ថុ និងលើសពីនេះទៀត គឺមានការ​រួមចំណែក​ពីការកម្មវិធី​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទ Astra Zeneca របស់អង់គ្លេស​ ដែលត្រូវបាន​យក​មក​ផលិត​បន្ដ​ដោយ​ឥណ្ឌាខ្លួនឯងផ្ទាល់។

សូមបញ្ជាក់ថា កាលពីខែមករាកន្លងទៅមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ធ្លាប់បានព្យាករ​សេដ្ឋកិច្ច​ឥណ្ឌា ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរ​ដោយកូវីដ១៩ថា បានធ្លាក់ចុះ ១០,៣% ក្នុងឆ្នាំ២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកដើរកម្សាន្ដចូលឆ្នាំចិនឆ្នាំនេះ ចំណាយតិចជាងមុន ឯខ្លះទៀតខ្ចប់អាហារសល់ពីសែនដាក់តាមខ្លួន

ព័ត៌មាន
ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កម្ពុជាមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្ដក្នុងស្រុកប្រមាណ ៩០ម៉ឺននាក់ ថយចុះជាង…

វៀតណាម មានការនាំចេញខ្ពស់ជាងគេនៅឆ្នាំ២០២០ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦នៅអាស៊ាន

ព័ត៌មាន
នៅក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦ នៅក្នុងតំបន់អាស៊ាន ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលសម្រេចបានកំណើនការនាំចេញខ្ពស់ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ