វិស័យបច្ចេកវិទ្យា

ឥណ្ឌាត្រូវការវិស្វករផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់រហូតដល់ទៅរាប់លាននាក់ ដើម្បីពន្លឿនសន្ទុះកំណើនសេដ្ឋកិច្ច


អ្នកជំនាញលើកឡើងថា ឥណ្ឌា ដែលបានវ៉ាឈ្នះមហាយក្សចិន ក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតរបស់ពិភពលោកក្នុងចំនួនរហូតដល់ទៅជាង១,៤ពាន់លាននាក់ នឹងត្រូវការវិស្វករផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់រហូតដល់ទៅ១លាននាក់ ដើម្បីជួយពន្លឿនសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលជាសេដ្ឋកិច្ចធំបំផុតទី៥របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
វិស័យបច្ចេកវិទ្យា
ដោយ

លោកស្រី សានហ្គីតា ហ្គុបតា (Sangeeta Gupta) ប្រធានសមាគមជាតិនៃក្រុមហ៊ុនសូហ្វវែ និងសេវាកម្មឥណ្ឌា (NASSCOM) បានលើកឡើងថា ជាងពាក់កណ្តាលនៃកម្លាំងការងារបច្ចុប្បន្នក្នុងវិស័យបច្ចេកវិទ្យារបស់ឥណ្ឌា នឹងចាំបាច់ត្រូវបំពាក់បំប៉នជំនាញបន្ថែម ដើម្បីចាប់យកឱកាសការងារក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការវិភាគទិន្នន័យធំៗ និងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត (Cyber-security) ដើម្បីជួយពន្លឿនសន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា និស្សិតទើបបញ្ចប់ការសិក្សាថ្មីៗពីមហាវិទ្យាល័យនឹងបំពេញតម្រូវការការងារផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់បានត្រឹមតែ១ភាគ៤ប៉ុណ្ណោះ។

វិស័យបច្ចេកវិទ្យាដែលមានទំហំរហូតដល់ទៅ២៥០ពាន់លានដុល្លារអាម៉េរិក របស់ប្រទេសឥណ្ឌា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិឥណ្ឌា ដោយផ្តល់ការងារដល់មនុស្សប្រមាណ៥,៤លាននាក់។ សូមបញ្ជាក់ថា សេវាកម្មបច្ចេកវិទ្យាមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៧,៥%នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលមានទំហំ៣ទ្រីលានដុល្លារអាម៉េរិករបស់ប្រទេសនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានទូកុងតឺន័រឆ្លងកាត់ជាង៤៧ម៉ឺនទូ កើនឡើងជាង២៥% នៅឆមាសទី១ឆ្នាំនេះ

នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការចរាចរទូកុងតឺន័រចេញ ចូល កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនជាង៤៧ម៉ឺនទូ មានកំណើនជាង២៥% បើធៀបនឹងរយៈព…

ការប្រើប្រាស់កម្ចីលក្ខណៈបុគ្គលមានទំហំជាង១៥ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ឆ្នាំនេះ ក្នុងនោះជាង៥៣% ជាកម្ចីទិញផ្ទះ

បើតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ការប្រើប្រាស់កម្ចីលក្ខណៈបុគ្គលមានទំហំសរុបជាង១៥ពាន់លានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ