ជម្លោះចិន-ឥណ្ឌា

ឥណ្ឌានឹងបិទលែងឲ្យប្រើកម្មវិធីទូរស័ព្ទរបស់ចិនចំនួន៥៩កម្មវិធីរួមទាំងTikTok


ក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការបិទជាអចិន្ត្រៃយ៍ លែងឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ចិន ចំនួន ៥៩កម្មវិធីនៅខែមិថុនាឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកឥណ្ឌា។
ឥណ្ឌានឹងបិទលែងឲ្យប្រើកម្មវិធីទូរស័ព្ទរបស់ចិនចំនួន៥៩កម្មវិធីរួមទាំងTikTok
ដោយ

មូលហេតុដែលឈានដល់ការបិទជាអចិន្ត្រៃយ៍បែបនេះ ដោយសារកន្លងមករដ្ឋាភិបាលឥណ្ឌា ពិនិត្យឃើញគុណវិបត្តិដូចជា ធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពបុគ្គល និងការលួចយកទិន្នន័យរបស់ថ្នាក់ដឹកនាំ។ លើសពីនេះ ឥណ្ឌាអះអាងថា កម្មវិធីទាំងអស់នេះត្រូវបានចូលរួមនៅក្នុងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសឥណ្ឌា ក្នុងការការពារប្រទេសឥណ្ឌាសន្តិសុខនៃរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងចំណោមកម្មវិធីទាំងនោះក៏មានដែរ កម្មវិធីបណ្តាញសង្គម TikTok របស់ក្រុមហ៊ុនចិន ByteDance ដែលកំពុងទទួលបានការពេញនិយមប្រើប្រាស់ទូទាំងពិភពលោក និងជាពិសេសក្នុងចំណោមយុវជនឥណ្ឌា។

ការហាមឃាត់នេះត្រូវបានគេរំពឹងថា នឹងក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់ក្រុមហ៊ុននានាដូចជាក្រុមហ៊ុន Bytedance មានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលមានគម្រោងវិនិយោគក្នុងទឹកប្រាក់ជាង១ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌាដើម្បីបើកមជ្ឈមណ្ឌលទិន្នន័យក្នុងស្រុកមួយ។ 

គួររំឭកថាកន្លងមក ឥណ្ឌាក៏បានហាមឃាត់កម្មវិធីទូរស័ព្ទចិនអស់ចំនួន ១១៨ មកហើយរាប់បញ្ចូលទាំងកម្មវិធីហ្គេម PUBG ដែលមានប្រជាប្រិយភាព ស្របពេលដែលឥណ្ឌានិងចិនមានការប្រឈមមុខដាក់គ្នានៅតាមព្រំដែននៃជួរភ្នំហិម៉ាឡៃ ដែលប្រការនេះត្រូវបានគេមើលឃើញថា ជាចេតនាក្នុងការដាក់សម្ពាធទៅលើក្រុមហ៊ុនរបស់ចិន៕

None



អត្ថបទបន្ទាប់


ហ្វីលីពីន ទិញអង្ករពីវៀតណាមតម្លៃជាង ១ពាន់លានដុល្លារនៅឆ្នាំ២០២០

ប្រទេសហ្វីលីពីន បានស្ថិតក្នុងកំពូលតារាង ដែលបាននាំចូលអង្ករពីវៀតណាមច្រើនជាងគេនៅឆ្នាំ២០២០ ដោយមានបរិមាណអង្ករជាង២លាន២សែនតោនកើន ៤% គិតជាទំ…

ការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជាធ្លាក់ចុះជាង ៨១% នៅឆ្នាំ២០២០

នៅឆ្នាំ២០២០កន្លងទៅ ព្រលានយន្ដហោះទាំងបីរបស់កម្ពុជា ទទួលបានអ្នកដំណើរការប្រមាណជាង២លាននាក់ប៉ុណ្ណោះ ដោយមានការធ្លាក់ចុះដល់ទៅជាង៨១% ធៀបនឹងឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ