ក្រុមមហាសេដ្ឋី

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌាឡើងដល់ជាង១ទ្រីលានដុល្លារអាម៉េរិក ជាលើកដំបូង


ឆ្នាំ២០២៤នេះ គឺជាឆ្នាំបំបែកឯតទគ្គកម្មដ៏អស្ចារ្យមួយសម្រាប់មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង១០០នាក់ នៅប្រទេសឥណ្ឌា ដោយទ្រព្យសម្បត្តិរួមគ្នារបស់ពួកគេបានកើនឡើង៤០% ឡើងដល់ជាង១ទ្រីលានដុល្លារអាម៉េរិកជាលើកដំបូងនៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes។
ក្រុមមហាសេដ្ឋី
ដោយ

បើតាមទស្សនាវដ្ដីនេះ បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនេះ មានតម្លៃ១,១ទ្រីលានដុល្លារ ដោយបានកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើង៣១៦ពាន់លានដុល្លារ ឬជិត៤០% ក្នុងរយៈពេលត្រឹមតែ១២ខែចុងក្រោយនេះ។ ជាង៨០% នៃមហាសេដ្ឋីឥណ្ឌា គឺមានទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗក្នុងនោះមានមហាសេដ្ឋីចំនួន៥៨នាក់ បានកើនទ្រព្យសម្បត្តិ១ពាន់លានដុល្លារ ឬច្រើនជាងនេះរៀងៗខ្លួន។

ទស្សនាវដ្ដីនេះ បានបង្ហាញទៀតថា លោកមហាសេដ្ឋី មូកេស អេមបានី (Mukesh Ambani) ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិច្រើនជាងគេជាមួយទ្រព្យសម្បត្តិរហូតដល់ជាង១១៩ពាន់លានដុល្លារ។ ចំណែកមហាសេដ្ឋី ហ្គូតាម អាដានី (Gautam Adani) ជាប់ចំណាត់ថ្នាក់លេខ២ជាមួយទ្រព្យសម្បត្តិសរុប១១៦ពាន់លានដុល្លារ បន្ទាប់ពីលោកបានបន្ថែមទ្រព្យសម្បត្តិរហូតដល់៤៨ពាន់លានដុល្លារនៅឆ្នាំនេះ។

ទស្សនាវដ្ដីនេះក៏បានបង្ហាញពីមហាសេដ្ឋីនីមានទ្រព្យសម្បត្តិច្រើនបំផុតផងដែរ គឺលោកស្រី សាវីទ្រី ជីនដាល់ (Savitri Jindal) ដែលបានជាប់ចំណាត់ថ្នាក់ទី៣ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅឥណ្ឌា ប៉ុន្តែមិនបានបង្ហាញពីតួលេខច្បាស់លាស់នោះទេ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ កំពុងជួបវិបត្តិបំណុលគ្រួសារបន្តហក់ឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន

ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី កំពុងជួបវិបត្តិបំណុលគ្រួសារបន្តហក់ឡើងដល់កម្រិតកំណត់ត្រាខ្ព…

មន្ត្រីធនាគារកណ្ដាលអាម៉េរិក មិនទាន់ចុះសម្រុងគ្នាលើការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឡើយទេ

កំណត់ហេតុកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ បានបង្ហាញកាលពីថ្ងៃពុធ ថា មន្ត្រីធនាគារកណ្តាលអាម៉េរិកភាគច្រើនបានគាំទ្រការកាត់បន្ថយអត្រាការប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ