វិស័យការងារ

ពលករឥណ្ឌា កំពុងត្រូវប៉ាន់ ខណៈរុស្ស៊ី និងអ៊ុយក្រែនខ្វះកម្លាំងពលកម្មច្រើន តែក៏ប្រឈមហានិភ័យចាញ់បោកគេធ្លាក់ខ្លួនធ្វើជាទាហានស៊ីឈ្នួល


ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមជាមួយគ្នាឈានចូលឆ្នាំទី៥ បានជួលពលករបរទេសកាន់តែច្រើនឡើងៗ ជាពិសេសពលករមកពីឥណ្ឌា និងប្រទេសដទៃទៀតនៅតំបន់ Global South ដើម្បីដោះស្រាយកង្វះខាតកម្លាំងពលកម្ម ដែលបណ្តាលមកពីសង្គ្រាម។ ទោះជាយ៉ាងណារបាយការណ៍បានបង្ហាញថា ពលរដ្ឋឥណ្ឌា និងកេនយ៉ារាប់ពាន់នាក់បានចាញ់បោកគេធ្លាក់ខ្លួនក្លាយជាទាហានស៊ីឈ្នួលក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយខ្លះបាត់បង់ជីវិត ហើយខ្លះបាត់ដំណឹងសូន្យឈឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
វិស័យការងារ
ដោយ

ពលករឥណ្ឌា កំពុងត្រូវប៉ាន់ ខណៈរុស្ស៊ី និងអ៊ុយក្រែន ខ្វះកម្លាំងពលកម្មច្រើន តែក៏ប្រឈមហានិភ័យចាញ់បោកគេធ្លាក់ខ្លួនធ្វើជាទាហានស៊ីឈ្នួល ដោយខ្លះបាត់បង់ជីវិត ហើយខ្លះបាត់ដំណឹងសូន្យឈឹង។ ប្រទេសរុស្ស៊ីបានចេញប័ណ្ណការងារប្រហែល២៤ម៉ឺនប័ណ្ណដល់ជនបរទេសកាលពីឆ្នាំ២០២៥ ដោយកើនឡើង១៥៩% បើធៀបនឹងឆ្នាំ២០២១ មុនពេលប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ឥណ្ឌា គឺជាប្រភពកម្លាំងពលកម្មធំបំផុតទី២ បន្ទាប់ពីប្រទេសចិន ដោយទទួលបានប័ណ្ណការងារចំនួន៥៦.០០០ប័ណ្ណ ហើយចំនួនពលករបង់ក្លាដែស និងស្រីលង្កា ក៏មានការកើនឡើងខ្លាំងផងដែរ។

ប្រទេសរុស្ស៊ី និងឥណ្ឌា បានព្រមព្រៀងគ្នាសម្រួលនីតិវិធីជ្រើសរើសពលករបរទេស ហើយទីក្រុងមូស្គូ មានគម្រោងទទួលយកកម្មករឥណ្ឌាជាង៧ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ជនជាតិឥណ្ឌា កំពុងធ្វើការក្នុងវិស័យការងារដូចជាជួសជុលរថយន្ត បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ការសម្អាតផ្លូវ និងសំណង់ជាដើម។

ចំណែកឯអ៊ុយក្រែន ក៏កំពុងទទួលយកពលករបរទេសកាន់តែច្រើនផងដែរ ដោយចេញប័ណ្ណការងារជាង៧ពាន់ប័ណ្ណកាលពីឆ្នាំមុន។ អ៊ុយក្រែនកំពុងស្វែងរកការជ្រើសរើសពលករមកពីអាស៊ីខាងត្បូង និងអាម៉េរិកឡាទីនផងដែរ ជាពិសេសសម្រាប់ការសាងសង់ និងកសិកម្ម។

ប្រទេសទាំងពីរនេះប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ។ អត្រាគ្មានការងារធ្វើរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គឺត្រឹម២,២% ខណៈដែលប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងកង្វះខាតកម្មករចំនួន៤,៥លាននាក់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

ទោះជាយ៉ាងណា ការជ្រើសរើសពលករបរទេសរបស់ប្រទេសរុស្ស៊ី បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។ ប្រទេសមួយចំនួននិយាយថា ពលរដ្ឋរបស់ពួកគេបានចាញ់ការបោកបញ្ឆោត ហើយក្រោយមកត្រូវបានបញ្ជូនទៅប្រយុទ្ធក្នុងសង្គ្រាម។ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់នៅខែធ្នូ ឆ្នាំ២០២៥ ថា ពលរដ្ឋឥណ្ឌាចំនួន២០២នាក់ត្រូវបានជ្រើសរើសឱ្យចូលបម្រើកងទ័ពរុស្ស៊ី។ ទន្ទឹមនេះ ប្រទេសកេនយ៉ា ក៏បានរាយការណ៍នៅខែកុម្ភៈ ឆ្នាំ២០២៦ នេះដែរថា ពលរដ្ឋកេនយ៉ានជាង១ពាន់នាក់ត្រូវបានជ្រើសរើសចូលបម្រើកងទ័ពរុស្ស៊ី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីប្លុកប្រទេស BRICS នៅតែមិនអាចផ្ដាច់ខ្លួនពីប្រាក់ដុល្លារអាម៉េរិក?

ទោះបីជាប្លុកប្រទេស BRICS បង្កើនកិច្ចសហប្រតិបត្តិការរូបិយប័ណ្ណក្នុងចំណោមសមាជិកយ៉ាងណាក្ដី ក៏នៅតែមិនទាន់អាចផ្ដាច់ខ្លួនចេញពីប្រាក់ដុល្លារអាម៉…

ដំណោះស្រាយសាច់ប្រាក់បន្ទាន់! មានតែគណនីបើកប្រាក់បៀវត្ស នៅធនាគារ អេស៊ីលីដា អាចស្នើកម្ចីបានភ្លាមៗតាមអេស៊ីស៊ូភើអេប

តម្រូវការសាច់ប្រាក់បន្ទាន់ គឺជារឿងដែលអាចកើតមានឡើងគ្រប់ពេល មិនថាសម្រាប់ចំណាយក្នុងជីវភាពប្រចាំថ្ងៃ ឬសម្រាប់បង្វិលសាច់ប្រាក់ក្នុងអាជីវកម្មនោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ