ក្រុមប្រឹក្សាសន្តិភាព

ឥណ្ឌូនេស៊ី ប្រកាសផ្អាកកិច្ចពិភាក្សាជុំវិញក្រុមប្រឹក្សាសន្តិភាព ក្រោយអាម៉េរិក បើកការវាយប្រហារអ៊ីរ៉ង់


ឥណ្ឌូនេស៊ី បានសម្រេចចិត្តបោះជំហានថយក្រោយគួរឱ្យភ្ញាក់ផ្អើល ដោយប្រកាសផ្អាកការពិភាក្សាជាផ្លូវការអំពីក្រុមប្រឹក្សាសន្តិភាព ដែលជាគំនិតផ្ដួចផ្ដើមរបស់លោក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន The Straits Times ការសម្រេចចិត្តដ៏ក្ដៅគគុកនេះ កើតឡើងភ្លាមៗបន្ទាប់ពីសហរដ្ឋអាម៉េរិក បានចាប់ដៃជាមួយអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលជាបងប្អូនមូស្លីមដូចគ្នា។
ក្រុមប្រឹក្សាសន្តិភាព
ដោយ

​ស្របពេលពិភពលោកកំពុងដាក់ក្រសែភ្នែកតាមដានការសងសឹកគ្នារវាងអាម៉េរិក និងអ៊ីរ៉ង់ ឥណ្ឌូនេស៊ី ដែលជាបងធំអាស៊ាន និងជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោកបានសម្រេចចិត្តបង្កកកិច្ចសហប្រតិបត្តិការក្នុងក្រុមប្រឹក្សាសន្តិភាពជាមួយវ៉ាស៊ីនតោន។ ទោះបីជាប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវូ ស៊ូប៊ីអានតូ (Prabowo Subianto) ធ្លាប់បានការពារគម្រោងនេះយ៉ាងណាក៏ដោយ ប៉ុន្តែនៅចំពោះមុខភាពតានតឹង ដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ា ឥណ្ឌូនេស៊ីមិនអាចឈរឱបដៃមើលបានឡើយ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ស៊ូជី អូណូ (Sugiono) បានប្រកាសយ៉ាងច្បាស់ៗក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែមីនា ថា រាល់ការពិភាក្សាពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិភាពត្រូវបានផ្អាកទាំងស្រុង ខណៈបច្ចុប្បន្ន ឥណ្ឌូនេស៊ី កំពុងពិគ្រោះយោបល់យ៉ាងដិតដល់ជាមួយដៃគូនៅតំបន់ឈូងសមុទ្រ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីការវាយប្រហាររបស់អាម៉េរិក។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ដូណាល់ ត្រាំ ក្នុងគោលបំណងដោះស្រាយវិបត្តិនៅតំបន់ហ្គាហ្សា។ កន្លងមក ឥណ្ឌូនេស៊ី បានសន្យាបញ្ជូនកងទ័ពរក្សាសន្តិភាពរហូតដល់៨,០០០នាក់ ដើម្បីចូលរួមក្នុងកម្លាំងរក្សាស្ថិរភាពពហុជាតិសាសន៍។

ទោះជាយ៉ាងណា ការសម្រេចចិត្តចូលរួមជាមួយអាម៉េរិក កាលពីមុន បានធ្វើឱ្យរដ្ឋាភិបាល​លោក ប្រាបូវ៉ូ ប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរមូស្លីមជាន់ខ្ពស់ក្នុងប្រទេស​។ ដូច្នេះការប្រកាសផ្អាកនៅពេលនេះ មិនត្រឹមតែជាការបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លើយតបទៅនឹងសម្ពាធផ្ទៃក្នុងយ៉ាងខ្លាំងក្លាផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចព្រមានថា ថៃ អាចប្រឈមនឹងខាតបង់ជិត២ពាន់លានដុល្លារ បើសង្គ្រាមអ៊ីរ៉ង់បន្តអូសបន្លាយ

ឥទ្ធិពលនៃសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែរាលដាលដូចភ្លើងឆេះព្រៃ បង្កជាព្យុះសេដ្ឋកិច្ចបោកបក់មកលើតំបន់អាស៊ានយ៉ាងធ្ងន់ធ្ងរ…

កម្ពុជា ប្តេជ្ញាមិនដំឡើងថ្លៃអគ្គិសនី ទោះតម្លៃប្រេងហក់ឡើង ខណៈអ្នកជំនាញចាត់ទុកជាការលើកទឹកចិត្តដ៏សំខាន់ដល់វិនិយោគិន

ទោះបីតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ កំពុងហក់ឡើងបំបែកកំណត់ត្រា ដោយសារឥទ្ធិពលនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា តែរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ