មេដឹកនាំឥណ្ឌូនេស៊ី

មេដឹកនាំឥណ្ឌូនេស៊ី សន្យាលើកលែងទោសដល់អ្នកប្រព្រឹត្តអំពើពុករលួយ បើពួកគេព្រមប្រគល់ទ្រព្យសម្បត្តិ ឬថវិកាដែលកេងប្រវ័ញ្ចត្រឡប់មកវិញ


ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានអះអាងថា លោកនឹងលើកលែងទោសដល់មនុស្ស ដែលបានប្រព្រឹត្តអំពើពុករលួយ ប្រសិនបើពួកគេព្រមប្រគល់ទ្រព្យសម្បត្តិ ឬថវិកាដែលពួកគេបានកេងប្រវ័ញ្ចត្រឡប់មកវិញ។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ លោកក្នុងការដោះស្រាយអំពើពុករលួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មេដឹកនាំឥណ្ឌូនេស៊ី
ដោយ

ថ្លែងនៅចំពោះមុខនិស្សិតសកលវិទ្យាល័យឥណ្ឌូនេស៊ី រាប់រយនាក់ នៅទីក្រុងគែរ នៅប្រទេសអេហ្ស៊ីប ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសនេះ កាលពីថ្ងៃពុធ សប្តាហ៍នេះ លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ ប្រធានាធិបតីឥណ្ឌូនេស៊ី បាននិយាយថា លោកនឹងអនុវត្តផែនការមួយនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីទាញយកផលចំណេញពីទង្វើខុសច្បាប់ ក៏ដូចជាអំពើពុករលួយ ឬការកឹបកេងជាដើម។

លោក ប្រាបូវ៉ូ បាននិយាយថា ចំពោះអ្នកពុករលួយ ឬអ្នកដែលគិតថាខ្លួនឯងបានលួចអ្វីមួយពីអ្នកដទៃ ប្រសិនបើពួកគេបានប្រគល់មកវិញនូវអ្វី ដែលពួកគេបានលួច នោះលោកអាចនឹងអត់ទោសឱ្យតែត្រូវប្រគល់វត្ថុនោះជាមុនសិន។ តែយ៉ាងណា លោក មិនបានបញ្ជាក់លម្អិតអំពីផែនការនេះនោះទេ។

គួរបញ្ជាក់ថា លោក ប្រាបូវ៉ូ បានចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែតុលា ហើយបានប្តេជ្ញាថានឹងលុបបំបាត់អំពើពុករលួយ និងដាក់ចេញនូវវិធីសាស្រ្តជាក់ស្តែងមួយចំនួន ដើម្បីទប់ស្កាត់អំពើខុសច្បាប់មួយនេះ ដោយការដំឡើងប្រាក់ឈ្នួលដល់មន្ត្រីរដ្ឋាភិបាល ឱ្យច្រើនតាមតែអាចធ្វើទៅបាន។

ក្រុមអ្នកជំនាញកត់សម្គាល់ឃើញថា សកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅប្រទេសឥណ្ឌូនេស៊ីហាក់មានការថយចុះនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់អ្នកកាន់តំណែងមុន គឺលោក ចូកូ វីដូដូ។

គំនិតនៃការលើកលែងទោសចំពោះអ្នកប្រព្រឹត្តអំពើពុករលួយនេះ បានធ្វើឡើងបន្ទាប់ពីលោក ប្រាបូវ៉ូ បានសម្រេចចិត្តកាលពីសប្តាហ៍មុន ក្នុងការលើកលែងទោសដល់អ្នកទោសប្រហែលជាង៤ម៉ឺននាក់ ប្រហែល៣០% នៃចំនួនអ្នកទោសសរុបនៅក្នុងពន្ធនាគារនៅឥណ្ឌូនេស៊ី៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារកណ្ដាលអាម៉េរិក សម្រេចបញ្ចុះអត្រាការប្រាក់ជាលើកទី៣នៅឆ្នាំនេះ ទោះប្រឈមហានិភ័យអតិផរណាខ្ពស់យ៉ាងណាក្ដី

នៅទីបំផុតធនាគារកណ្តាលអាម៉េរិក កាលពីថ្ងៃទី១៨ ខែធ្នូ បានសម្រេចបញ្ចុះអត្រាការប្រាក់ជាលើកទី៣ សម្រាប់ឆ្នាំ២០២៤នេះ ក្នុងរង្វង់០,២៥% ដើម្បីជំរុ…

តើប្រទេសធំៗណាខ្លះដែលបានដាំ និងនាំចេញកាកាវច្រើនជាងគេបំផុតនៅលើពិភពលោក?

សន្ទស្សន៍តម្លៃកាកាវនាពេលអនាគតបានកើនឡើងលើសពី១២,០០០ដុល្លារអាម៉េរិកក្នុង១តោននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយឈានដល់កំណត់ត្រាថ្មីមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ