ក្រុមហ៊ុនធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រងកំពុងត្រៀមខ្លួន សម្រាប់គ្រោះមហន្តរាយពិភពលោកដែលកំពុងកើតឡើងកាន់តែច្រើន


មហន្ដរាយ ដែលបង្កឡើងដោយគ្រោះធម្មជាតិ កំពុងបន្ដកើតមានកាន់តែច្រើន នៅពាសពេញពិភពលោក ហើយបញ្ហានេះ កំពុងដាក់សម្ពាធកាន់តែខ្លាំងដូចគ្នាទៅវិស័យសេវាកម្មធានារ៉ាប់រង ខណៈ ឧស្សាហកម្មមួយនេះ បច្ចុប្បន្នក៏កំពុងប្រឈមនឹងផលវិបាកនៃជម្លោះភូមិសាស្ត្រនយោបាយខ្លាំងដែរ។ អ្នកជំនាញនៅក្នុងឧស្សាហកម្មធានារ៉ាប់រង បានអះអាងថា នៅពេលនេះ ក្រុមហ៊ុនធានារ៉ាប់រងត្រូវតែត្រៀមខ្លួនសម្រាប់ហានិភ័យអាជីវកម្មឲ្យបានកាន់តែខ្លាំងក្លាជាងមុនថែមទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ក្រុមហ៊ុនធានារ៉ាប់រង
ដោយ

លោក ឆៃ សុផនផានិច (Chai Sophonpanich) អនុប្រធានសមាគមក្រុមហ៊ុនធានារ៉ាប់រង AIRDC និងជាប្រធានក្រុមហ៊ុន Bangkok Insurance Plc (BKI) បាននិយាយ នៅក្នុងសន្និសីទលើកទី២៣ នៃសមាគមអ្នកធានារ៉ាប់រង និងអ្នកធានារ៉ាប់រងបន្ដនៃប្រទេសកំពុងអភិវឌ្ឍន៍ (AIRDC) ថា ប្រធានបទនៅឆ្នាំនេះ គឺស្ដីអំពីការបង្កើតឱកាស ចំពេលមានការប្រកួតប្រជែង និងភាពចលាចលដោយឆ្លុះបញ្ចាំងអំពីទិដ្ឋភាពធានារ៉ាប់រងពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច បម្រែបម្រួលបច្ចេកវិទ្យា ហានិភ័យអាកាសធាតុ និងការផ្លាស់ប្តូរបទប្បញ្ញត្តិ។

លោកបន្ថែមថា គ្រោះមហន្ដរាយធម្មជាតិ កាន់តែកាចសាហាវ និងកំពុងកើតមាននៅពាសពេញពិភពលោក បានបង្កឲ្យមានការខូចខាតយ៉ាងដំណំ និងពិបាកនៅក្នុងការការពារ។ ទន្ទឹមគ្នានេះ ហានិភ័យនៃសង្គ្រាម កំពុងកើនឡើង ជំរុញឲ្យក្រុមហ៊ុនធានារ៉ាប់រងត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត អំពីផលប៉ះពាល់នានាដែលអាចកើតមានលើអាជីវកម្មរបស់ខ្លួន។

នៅឆ្នាំនេះ អាជីវកម្មធានារ៉ាប់រងក្នុងស្រុក របស់ប្រទេសថៃ ត្រូវបានរំពឹងថា នឹងកើនឡើងត្រឹមតែ ៣​% ដោយមួយផ្នែក គឺដោយសារតែផលប៉ះពាល់នៃទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសថៃ ខណៈដែលផលខូចខាតដែលបណ្ដាលមកពីគ្រោះមហន្ដរាយនេះ បានធ្វើឲ្យសេដ្ឋកិច្ចថៃ ខាតបង់អស់រាប់ពាន់លានដុល្លារ។

លោក ឆៃ បាននិយាយថា កំណើនអាជីវកម្មធានារ៉ាប់រងនៅថៃ កើនឡើង តិចជាង ១០% ក្នុងពេលមួយទសវត្សរ៍មកនេះ ដោយសារមានការប្រកួតប្រជែងខ្លាំងពេក ធ្វើឱ្យពិបាកទទួលបានប្រាក់ចំណេញច្រើន​។ លោកបន្ថែមថា នៅឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងជាទូទៅនឹងទទួលបានប្រាក់ចំណេញពីការ វិនិយោគតិចជាងឆ្នាំ២០២៣ ព្រោះអាជីវកម្មថៃ កំពុងរីកចម្រើនយឺតជាងមុន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើបញ្ហាអ្វីខ្លះនឹងក្លាយជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលឡាវធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍នេះ?

តើបញ្ហាអ្វីខ្លះនឹងក្លាយជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលឡាវធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍នេះ? មេដឹកនាំអាស៊ាន រូមទាំងសម្តេចធិបតី ហ…

ក្រុមហ៊ុន Foxconn អះអាងថា ទោះការវិនិយោគលើ AI មានការរីកចម្រើន តែវាត្រូវការពេលថែមទៀត

លោក យ៉ុង លឺ (Young Liu) នាយកប្រតិបត្តិក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមហ៊ុន Apple បាននិយាយថា ការវិនិយោគលើហេដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ