វិស័យទេសចរណ៍

ភ្ញៀវទេសចរអន្តរជាតិ ទៅលេងប្រទេសថៃ ធ្លាក់ចុះជាង៧% នៅ៩ខែឆ្នាំនេះ


ភ្ញៀវទេសចរអន្តរជាតិ ទៅកម្សាន្តនៅប្រទេសថៃ បានធ្លាក់ចុះជាង៧% នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ ក្រោយស្រូបទាញភ្ញៀវទេសចរបានត្រឹមតែ២៣លាននាក់។ ម៉ាឡេស៊ី ជាប្រភពភ្ញៀវទេសចរធំជាងគេរបស់ថៃ បន្ទាប់មកចិន។ ជាមួយគ្នានេះថៃ ដាក់គោលដៅទាក់ទាញភ្ញៀវទេសចរចិន ឱ្យបាន២លាននាក់សម្រាប់រយៈពេល៣ខែចុងក្រោយនៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យទេសចរណ៍
ដោយ

ទិន្នន័យពីក្រសួងទេសចរណ៍ថៃ បានបង្ហាញថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ ប្រទេសថៃ ទាក់ទាញភ្ញៀវទេសចរបានប្រមាណ២៣លាននាក់ មានធ្លាក់ចុះជាង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្រូបទាញភ្ញៀវទេសចរបានប្រមាណ២៥លាននាក់។ ម៉ាឡេស៊ី ជាទីផ្សារទេសចរណ៍ធំបំផុតរបស់ថៃ ដោយនៅក្នុងរយៈពេលនេះមានអ្នកដំណើរជាង៣លាននាក់បានទៅ​កម្សាន្តនៅក្នុងប្រទេសនេះ បន្ទាប់មកចិន មានជាង៣លាននាក់ដូចគ្នា។

ការធ្លាក់ចុះចំនួនភ្ញៀវទេសចររបស់ថៃនេះ ត្រូវបានទាញទម្លាក់ដោយសារការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិន ក្រោយពួកគេបារម្ភពីសុវត្ថិភាព អំពើឆបោកតាមអនឡាញ និងការចាប់ជំរិតពលរដ្ឋ ជាពិសេសក្រោយមានការបាញ់ប្រហារនៅកណ្តាលទីក្រុងបាងកក។ ការបង្កជម្លោះព្រំដែនជាមួយកម្ពុជា និងការកែប្រែគោលនយោបាយរបស់ថៃ ក៏ជាកត្តាធ្វើឱ្យចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅថៃ ធ្លាក់ចុះផងដែរ។ កាលពីមុនការទៅលេងកម្សាន្តនៅប្រទេសថៃ មានភាពងាយស្រួលដោយមិនចាំបាច់មានទិដ្ឋាការនោះ ប៉ុន្តែថ្មីៗនេះថៃ តម្រូវឱ្យតម្កល់លុយសម្រាប់ទិដ្ឋាការយ៉ាងតិច៦២០ដុល្លារ និងតម្រូវការមួយចំនួនទៀត។

ការធ្លាក់ចុះនេះ បានជំរុញឱ្យទីភ្នាក់ងាររៀបចំផែនការរបស់ថៃ បានបន្ទាបការព្យាករចំនួនភ្ញៀវទេសចរនៅឆ្នាំនេះមកនៅត្រឹម៣៣លាននាក់ ដោយទាបជាងការព្យាករកាលពីលើកមុនដែលរំពឹងទទួលបាន៣៧លាននាក់។ តែយ៉ាងណាថៃ ដាក់គោលដៅទាក់ទាញទេសចរចិន ឱ្យបានយ៉ាងតិច២លាននាក់នៅ៣ខែចុងក្រោយនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តម្លៃប្រេងដូង និងប្រេងសណ្ដែកលើទីផ្សារអន្តរជាតិ អាចហក់ឡើងពី១០០ទៅ១៥០ដុល្លារក្នុងមួយតោននៅឆ្នាំក្រោយ

អ្នកជំនាញបានព្យាករថា តម្លៃប្រេងដូង និងប្រេងសណ្តែកសៀងនៅលើទីផ្សារអន្តរជាតិ អាចនឹងហក់ឡើងថ្លៃពី១០០ទៅ១៥០ដុល្លារ ឈានដល់លើស១ពាន់ដុល្លារអាម៉េរិ…

កូរ៉េខាងត្បូង មិនអាចវិនិយោគ៣៥០ពាន់លានដុល្លារនៅអាម៉េរិក ជាថ្នូរនឹងការទទួលបានការបញ្ចុះពន្ធដូចការស្នើសុំរបស់លោក ត្រាំ នោះទេ

ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងកាលពីចុងសប្តាហ៍មុនថា កូរ៉េខាងត្បូង មិនអាចចំណាយទុនរហូតដល់៣៥០ពាន់លានដុល្លារវិនិយោគនៅអាម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ