ការស្ទង់មតិមួយបង្ហាញថា វិនិយោគិនកំពុងងាកចេញពីអាម៉េរិក ទៅវិនិយោគនៅអឺរ៉ុប


គោលនយោបាយដំឡើងពន្ធរបស់រដ្ឋបាល លោក ដូណាល់ ក្នុងការទាក់ទាញក្រុមហ៊ុនគ្រាក់ៗឱ្យទៅបោះទុនវិនិយោគនៅលើទឹកសហរដ្ឋអាម៉េរិក ទំនងជាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់នោះទេ។ ជាក់ស្តែង ការស្ទង់មតិលើអ្នកគ្រប់គ្រងមូលនិធិនៅក្នុងប្រព័ន្ធធនាគារអាម៉េរិក ដែលធ្វើឡើងដោយក្រុមអ្នកវិភាគបានបង្ហាញថា ភាពលេចធ្លោរបស់អាម៉េរិក កំពុងចុះស្រអាប់ ហើយបញ្ហានេះបានជំរុញឲ្យវិនិយោគិនធំៗកំពុងសម្រុកទៅបោះទុនវិនិយោគនៅសហភាពអឺរ៉ុប។ លទ្ធផលស្ទង់មតិបានបង្ហាញថា អ្នកឆ្លើយជាវិនិយោគិនធំៗ៦០% បានអះអាងថា ក្រុមហ៊ុននានា អាចនឹងផ្លាស់ប្តូរទីតាំងទៅតំបន់អឺរ៉ុប។ នេះបើ
វិស័យពាណិជ្ជកម្ម
ដោយ

របាយការណ៍ស្ទង់មតិរបស់ក្រុមអ្នកវិភាគ ដែលធ្វើឡើងលើអ្នកគ្រប់គ្រងមូលនិធិនៅក្នុងប្រព័ន្ធធនាគារអាម៉េរិក បានបង្ហាញថា អ្នកចូលរួមឆ្លើយ៦០% បានអះអាងថា ក្រុមហ៊ុនវិនិយោគនានា កំពុងដកចិត្តពីអាម៉េរិក បាញ់ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ដែលកំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។

បើយោងតាមលទ្ធផលនៃការស្ទង់មតិ អាល្លឺម៉ង់ដែលជាបងធំរបស់សហភាពអឺរ៉ុប បានក្លាយជាគោលដៅវិនិយោគមានភាពទាក់ទាញជាងគេ ដោយសារប្រទេសនេះ កំពុងបង្កើនការចំណាយយ៉ាងច្រើន ហើយវិស័យការពារជាតិ របស់អាល្លឺម៉ង់ ក៏លេចធ្លោជាងគេក្នុងចំណោមសមាជិកផងដែរ។ កត្តាដែលធ្វើឱ្យគេជឿជាក់ថា អាល្លឺម៉ង់ជាស្នូលនៃកំណើនរបស់អឺរ៉ុប ដោយសារស្ថានភាពទីផ្សារភាគហ៊ុននៅអាល្លឺម៉ង់ នៅតែមានភាពល្អប្រសើរ។

ការងាកចេញពីអាម៉េរិក ទៅកាន់តំបន់អឺរ៉ុបនេះ គឺដោយសារវិនិយោគិនភាគច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះ​ទស្សនវិស័យសេដ្ឋកិច្ចរបស់អាម៉េរិក ក្នុងនោះវិនិយោគិន៨៣% រំពឹងថា កំណើនរបស់សហរដ្ឋអាម៉េរិកនឹងថយចុះ ខណៈអ្នកវិនិយោគ៦០% រំពឹងថា អឺរ៉ុបនឹងទទួលបានកំណើនកាន់តែខ្លាំងនៅឆ្នាំក្រោយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋបាលលោក ដូណាល់ ត្រាំ រកឃើញឈ្មោះខ្មោចស៊ីកេរ្តិ៍អាម៉េរិក ជាង៣លាននាក់

ក្រោយទទួលភារកិច្ចដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាលក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពូលមហាសេដ្ឋីមានបំផុតរបស់ពិភពលោក អេឡិន ម៉ា…

តើមានកត្តាអ្វីខ្លះជំរុញឱ្យប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃមកវិញ?

ប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃមកវិញបន្តិច បើធៀបនឹងរូបិយប័ណ្ណសំខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ