ភូមិសាស្រ្តនយោបាយ

អុីស្រាអែល ចោទអុីរ៉ង់ បានបំពានបទឈប់បាញ់ និងបញ្ជាឱ្យវាយប្រហារជាថ្មីទៅលើក្រុងតេហេរ៉ង់


រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត (Israel Katz) បានអះអាងថា លោកបានបញ្ជាឱ្យកងកម្លាំងយោធាបើកការវាយប្រហារជាថ្មីលើទីក្រុងតេហេរ៉ង់ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានបាញ់កាំជ្រួចមីស៊ីលស្រោចមកលើអ៊ីស្រាអែល ដោយបំពានបទឈប់បាញ់រយៈពេល១២ថ្ងៃ ដែលមានការសម្របសម្រួលពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ភូមិសាស្រ្តនយោបាយ
ដោយ

រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត បានបញ្ជាឱ្យបើកការវាយប្រហារយោធាជាថ្មីទៅលើទីក្រុងតេហេរ៉ង់ ដោយសំដៅលើគោលដៅរដ្ឋាភិបាល និងហេដ្ឋារចនាសម្ព័ន្ធភេវរកម្ម ហើយបានថ្កោលទោសការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែលថា ជាការបំពានយ៉ាងច្បាស់ក្រឡែតលើបទឈប់បាញ់រយៈពេល១២ថ្ងៃ ដែលសម្របសម្រួលដោយប្រធានាធិបតី ដូណាល់ ត្រាំ។ ចំណែកឯយោធាអ៊ីស្រាអែល ឯណោះវិញបានបញ្ជាក់ថា ខ្លួនកំពុងស្ទាក់ចាប់កាំជ្រួចមីស៊ីល ដែលអ៊ីរ៉ង់ បានបាញ់ស្រោចមកលើទឹកដីអ៊ីស្រាអែល។

អ៊ីស្រាអែល បានប្រកាសថា ខ្លួននឹងផ្អាកការវាយប្រហារបន្ទាប់ពីសម្រេចបានគោលដៅយោធារបស់ខ្លួននៅក្នុងយុទ្ធនាការយោធា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមិថុនា។ ទន្ទឹមនេះ អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងបញ្ឈប់ការសងសឹក ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែករបស់ខ្លួន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា បទឈប់បាញ់នេះ ត្រូវបានសម្របសម្រួលដោយប្រធានាធិបតី ដូណាល់ ត្រាំ ហើយបានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក សម្រាប់ការគាំទ្រខ្លួន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អេបេស អេរ៉ាក់ឈី (Abbas Araqchi) នៅមុននេះ បានយល់ព្រមផ្អាកការវាយបករបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីស្រាអែល បញ្ចប់ការវាយប្រហារនៅត្រឹមយប់នេះម៉ោង៤ទៀបភ្លឺម៉ោងនៅក្រុងតេហេរ៉ង់។

លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថា បទឈប់បាញ់ពេលនេះបានចូលជាធរមានហើយ ហាមបំពានបទឈប់បាញ់នេះឱ្យសោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋម…

តើតម្លៃទំនិញនៅលើទីផ្សារកម្ពុជា មានការប្រែប្រួលយ៉ាងណាដែរ ក្រោយបិទការនាំចូលពីប្រទេសថៃ?

ក្រោយកងទ័ពថៃ ឆ្មក់ចូលចាញ់ទាហានខ្មែរដល់លេណដ្ឋានកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិត និងការបិទច្រកទ្វារព្រំដែនជាឯកតោភាគីពីយោធាថៃ បានធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ