វិស័យការពារជាតិ

ជប៉ុន ត្រៀមបង្កើនសាច់ដុំយោធាឡើងវិញដោយបង្កើនការចំណាយលើវិស័យយោធាដល់ជិត៦០ពាន់លានដុល្លារជម្នះនឹងការព្រមានខ្លាំងៗពីចិន


គណៈរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៦ ខែធ្នូនេះ បានអនុម័តផែនការថវិកាការពារជាតិ ដល់ទៅជិត ៦០ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំសារពន្ធខាងមុខ ដែលជាទំហំចំណាយមួយខ្ពស់មិនធ្លាប់មាន ក្នុងគោលបំណងពង្រឹងសមត្ថភាពយោធា សម្រាប់ការវាយតបត និងការពារឆ្នេរសមុទ្ររបស់ខ្លួនជាមួយនឹងកាំជ្រួចមីស៊ីល បណ្ដែត និងយន្តហោះដ្រូនចំពេលភាពតានតឹងកំពុងកើនឡើង ពិសេសជាមួយនឹងប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យការពារជាតិ
ដោយ

ការអនុម័តសេចក្ដីព្រាងច្បាប់ថវិកាការពារជាតិ ដ៏ច្រើនលើសលុប នៅឆ្នាំសារពន្ធ២០២៦នេះ បានកើនឡើងជិត ១០% បើធៀបនឹងឆ្នាំ២០២៥ ហើយនេះ គឺជាឆ្នាំទី៤នៃកម្មវិធីរយៈពេល៥ឆ្នាំ របស់ជប៉ុន ដើម្បីបង្កើនទ្វេដងនូវការចំណាយលើអាវុធប្រចាំឆ្នាំឱ្យដល់ ២%នៃផលិតផលក្នុងស្រុកសរុប។

ការបង្កើនថវិកានេះបានកើតឡើងចំពេលប្រទេសជប៉ុន ប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយនឹងប្រទេសចិន។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយកាលពីខែវិច្ឆិកាថា យោធារបស់ជប៉ុន អាចចូលរួម ប្រសិនបើចិន ចាត់វិធានការប្រឆាំងនឹងតៃវ៉ាន់។

ផែនការថវិកាថ្មីនេះ ត្រូវបែងចែកជាង៦ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកាំជ្រួចមីស៊ីលទំនើបៗរបស់ប្រទេសជប៉ុន រួមបញ្ចូលទាំងការទិញមីស៊ីលបាញ់ពីគោកទៅដើម្បីកម្ទេចនាវា Type-12 ដែលផលិតក្នុងស្រុក ដែលអាចបាញ់បានចម្ងាយប្រហែល១ពាន់គីឡូម៉ែត្រក្នុងតម្លៃជាង ១ពាន់លានដុល្លារផងដែរ។

មន្ត្រីក្រសួងការពារជាតិជប៉ុន បាននិយាយថា ដើម្បីការពារឆ្នេរសមុទ្រ ជប៉ុននឹងចំណាយប្រាក់ជិត ៦៤០លានដុល្លារ ដើម្បីដាក់ពង្រាយយន្តហោះដ្រូនដ៏ច្រើនទាំងនៅលើអាកាស លើផ្ទៃទឹក និងក្រោមទឹកសម្រាប់ការឃ្លាំមើល និងការពារជាតិ ក្រោមប្រព័ន្ធមួយដែលមានឈ្មោះថា ខែលការពារ (SHIELD) ដែលបានគ្រោងទុកសម្រាប់ខែមីនា ឆ្នាំ២០២៨។

ប្រទេសចិន ថ្មីៗនេះ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានចេញមកព្រមានចំៗ ចំពោះការពង្រីកសមត្ថភាពយោធាជប៉ុនថា ជារឿងគ្រោះថ្នាក់សម្រាប់តំបន់៕




អត្ថបទបន្ទាប់


សត្វជ្រូកងាប់រាប់រយក្បាលត្រូវបានគេជីកយកចេញពីរណ្ដៅកប់មកវិញ ហើយពន្លះជាសាច់លក់នៅប្រទេសវៀតណាម

ប៉ូលិសវៀតណាម កាលពីពេលថ្មីៗនេះ បានរកឃើញសត្វជ្រូករាប់រយក្បាល ដែលងាប់ដោយសារតែជំងឺប៉េស្ដជ្រូកអាហ្វ្រិក ហើយត្រូវបានគេជីកយកចេញពីរណ្ដៅដែលកប់ជ្…

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន អះអាងជូនសាធារណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ