
ក្នុងពិធីសម្ពោធនោះផងដែរ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ MOU រវាង Jetour Cambodia និងធនាគារ BRED BANK ដើម្បីប្រកាសពីកិច្ចសហការរបស់រវាងស្ថាប័នទាំងពីរ ក្នុងការបើកដំណើរការនូវកម្មវិធីកម្ចីរថយន្ត ក្នុងការផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលចង់ធ្វើការបង់រំលស់រថយន្ត JETOUR តាមរយៈធនាគារ BRED ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីកិច្ចសហការរវាងក្រុមហ៊ុន Jetour Cambodia និងធនាគារ BRED ក្នុងការជួយសម្រួលផ្តល់កម្ចីសម្រាប់អតិថិជន ដែលបំណងចង់ទិញរថយន្តថ្មីសន្លាងពីក្រុមហ៊ុន Jetour Cambodia យកទៅប្រើប្រាស់។
ធនាគារ BRED នឹងផ្ដល់ហិរញ្ញប្បទានដែលមានតម្លៃប្រកួតប្រជែងរហូតដល់ ៩០% នៃតម្លៃរថយន្តក្នុងរយៈពេលដល់ទៅ ៧ ឆ្នាំ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Jetour Cambodia ដែលនៅក្រោមដំបូលរបស់ ក្រុមហ៊ុន KNN CAMBODIA ជាសម្ព័ន្ធក្រុមហ៊ុនដែលមាននូវគុណសម្បត្តិជាច្រើន ដូចជាភាពខ្លាំងក្នុងការផ្តល់សេវាពេលលក់ សេវាជួសជុលថែទាំ និងធានាក្រោយលក់ ជាពិសេសក្រុមហ៊ុននេះ មានបទពិសោធ៍ជាង២០ឆ្នាំលើការចែកចាយផ្តាច់មុខម៉ាកល្បីៗពី កូរ៉េ ជប៉ុន និងអ៊ីរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់ អចលនទ្រព្យ និងផ្សារសហគមន៍។ ដោយសារតែក្រុមហ៊ុន បានសិក្សាស៊ីជម្រៅថា ធនាគារ BRED BANK ដែលជាធនាគារឈរឈ្មោះជាច្រើនឆ្នាំ និងគឺជាធនាគារបរទេសធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុង និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាទើបធ្វើអោយក្រុមហ៊ុន Jetour Cambodia សម្រេចចិត្តធ្វើ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ។

ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ សូមទាក់ទងមកកាន់ផេកផ្លូវការ Facebook Page: https://www.facebook.com/profile.php?id=61553610326112 លេខទូរស័ព្ទ: 017-713-713 Telegram: t.me/jetour_cambodia Tiktok: https://www.tiktok.com/@jetour_cambodia






