
ផលិតផលកាវកញ្ចក់ថ្មីទាំង២ប្រភេទ ដែលត្រូវបានក្រុមហ៊ុនណែនាំទៅកាន់អតិថិជនរបស់ខ្លួននោះ រួមមាន កាវទុសស៊ីល ១៦៨ (TOSSEAL 168) និងទុសស៊ីល ១២៨ (TOSSEAL 128)។ ផលិតផលទាំងពីរប្រភេទនេះ គឺជាកាវម៉ូដែលថ្មី មានគុណភាពខ្ពស់ និងល្អបំផុតសម្រាប់ការប្រើប្រាស់លើការងារសំណង់ ពិសេសគម្រោងការងារកញ្ចក់ញ៉ូមនៃអគារធំៗ។

ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការណែនាំផលិតផលកាវកញ្ចក់ថ្មី ទុសស៊ីល ១៦៨ និង ទុសស៊ីល ១២៨ នៅសណ្ឋាគារ Fairfield By Marriot នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ លោក គាំ ប៊ុណ្ណា នាយកគ្រប់គ្រងក្រុមហ៊ុន K Supply បានលើកឡើងពីភាពជឿជាក់ខ្ពស់ ចំពោះសមត្ថភាពរបស់កាវកញ្ចក់ថ្មីទាំងប្រភេទ២នេះ ក្នុងការជួយលើការងារសំណង់នៅកម្ពុជា ដ្បិតវា ត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាមេរិក ដែលមានបទពិសោធន៍រាប់ទសវត្សរ៍មកហើយ។

លោក គាំ ប៊ុណ្ណា មានប្រសាសន៍ថា «ជាមួយការិយាល័យ រោងចក្រ និងដៃគូសហការនៅទូទាំងពិភពលោក Momentive គឺជាក្រុមហ៊ុនដែលរកឃើញ និងផលិតកាវ ស៊ីលីខន នាំមុខ និងដំបូងគេបំផុតនៅលើពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ កាវស៊ីលីខន របស់ក្រុមហ៊ុន Momentive បានចូលរួមចំណែកជួយឲ្យវិស័យជាច្រើនទទួលបានជោគជ័យ តាមរយៈប្រព័ន្ធដំណោះស្រាយដ៏ឆ្លាតវៃ និងតាមរយៈផលិតផលដែលមានគុណភាពខ្ពស់ ហើយក្រុមហ៊ុនតែងមានសកម្មភាពរស់រវើក នៅគ្រប់ទីផ្សារសំខាន់ៗនៅលើពិភពលោក។»

តាមរយៈដៃគូចែកចាយដែលពោរពេញដោយសមត្ថភាព និងសក្ដានុពល គួបផ្សំនឹងបទពិសោធន៍ ២ទសវត្សរ៍របស់ក្រុមហ៊ុន K Supply ដែលបានឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារផ្គត់ផ្គង់សម្ភារៈសំណង់នៅកម្ពុជា លោក គាំ ប៊ុណ្ណា ជឿជាក់ថា នឹងជួយធ្វើឲ្យផលិតផលកាវកញ្ចក់ថ្មីៗនេះ ទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាកអ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ក្រុមហ៊ុន K Supply គឺជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេមួយនៅកម្ពុជា ដែលផ្ដោតលើការលក់ ផលិតផលស្របតាមស្តង់ដាអន្តរជាតិដូចជា ទ្វារដែកការពារអគ្គីភ័យ ទ្វារឈើការពារអគ្គីភ័យដៃទ្វារលំដាប់អាស៊ីតិច និងសោរទ្វារសំរាប់វីឡាភូមិគ្រឹះ ដែលមានបច្ចេកវិទ្យាទំនើប រួមទាំងកាវកញ្ចក់ សម្រាប់ការប្រើប្រាស់លើការងារសំណង់លំនៅដ្ឋាន និងអគារតូចធំជាច្រើន៕

