ស្ករត្នោត

តើការផលិត និងតម្លៃស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាដែរ?


ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) កំពុងទទួលបានការពេញនិយម និងទទួលបានការបញ្ជាទិញពីក្រុមហ៊ុននានាយ៉ាងច្រើនសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប។ បើតាមការវាយតម្លៃរបស់ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ នៅក្នុងឆ្នាំ២០២៥ នេះ ការផលិតស្ករត្នោតកំពង់ស្ពឺ សម្រាប់នាំចេញ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នឹងគ្រប់តាមតម្រូវការ ខណៈបច្ចុប្បន្នការប្រមូលផលសម្រេចបានប្រមាណ៣៥% ហើយ។
ស្ករត្នោត
ដោយ

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានគូសបញ្ជាក់ថា ទីផ្សារ និងការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ដែលផលិតផលសម្គាល់ភូមិសាស្ត្រពីសំណាក់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប នៅក្នុងឆ្នាំ២០២៥នេះ ហាក់មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន ជាក់ស្តែងការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ទាំងនៅក្នុងប្រទេស និងក្រៅប្រទសមានរហូតដល់ប្រមាណ១១៥តោន មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន ដែលមានត្រឹមតែជាង៧០តោនប៉ុណ្ណោះ។ ដោយឡែកសម្រាប់តម្លៃស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំនេះវិញ ប្រធានសមាគមរូបនេះ អះអាងថា ពុំមានការប្រែប្រួលប៉ុន្មាននោះទេ បើធៀបនឹងឆ្នាំមុន ដោយកើនឡើងប្រមាណ១០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ តម្លៃស្ករត្នោតកំពង់ស្ពឺ កាលពីឆ្នាំ២០២៤ កន្លងទៅ មានចន្លោះពី៧ពាន់៤រយរៀល ទៅ៧ពាន់៥រយរៀលក្នុង១គីឡូក្រាម។

បើតាមការបញ្ជាក់របស់ប្រធានសមាគមរូបនេះ បច្ចុប្បន្នការប្រមូលទិន្នផលស្ករត្នោតរបស់ប្រជាកសិករសម្រេចបានប្រមាណ៣៥% ហើយ​និងបានត្រៀមសម្រាប់ផ្គត់ផ្គង់តាមតម្រូវការបញ្ជាទិញរួចរាល់ផងដែរ ពោលគឺសម្រាប់ឆ្នាំ២០២៥នេះ ការផលិតស្ករត្នោតកំពង់ស្ពឺ សម្រាប់ផ្គត់ផ្គង់តម្រូវការបញ្ជាទិញនឹងគ្រប់តាមតម្រូវការ។

​គួរជម្រាបថា ស្ករត្នោតកំពង់ស្ពឺ ចាប់ផ្តើមប្រមូលផលពីខែវិច្ឆិកា ដល់ខែឧសភា។ បច្ចុប្បន្នសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានសមាជិកចំនួន១៥០គ្រួសារ កំពុងផលិតស្ករត្នោត​ចំនួន៤ប្រភេទ រួមមានស្ករសាច់ ស្ករម្សៅ ស្ករផែន និងស្ករស៊ីរ៉ូ ដោយស្ករទាំងនេះត្រូវបាននាំចេញទៅបណ្ដាប្រទេសចំនួន១៧នៅលើពិភពលោក ពិសេសទីផ្សារអឺរ៉ុប និងអាស៊ី៕




អត្ថបទបន្ទាប់


តើការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់របស់លោក ត្រាំ អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអាស៊ាន និងអាម៉េរិក ដែរឬទេ?

ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់របស់បណ្តាប្រទេសសមាជិកអាស៊ាន កំពុងស្ថិតក្នុងបញ្ជីឈ្មោះដែលត្រូវបណ្ដេញចេញពីសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ដូណ…

តើគោលនយោបាយពន្ធ កាត់បន្ថយកម្លាំងពលកម្ម និងការចំណាយរបស់លោក ត្រាំ អាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ចអាម៉េរិក?

ក្រោយលោក ដូណាល់ ត្រាំ ចូលកាន់កាប់សេតវិមាន ចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មកដល់ពេលនេះ ការអនុវត្តគោលនយោបាយចំពោះពិភពលោក និងសម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ