អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ និង ហ្វតតេ អ៊ិនសួរឹនស៍ រួមគ្នាផ្តោតលើសេវាអតិថិជនជាធំ ក្នុងផែនការយុទ្ធសាស្រ្ត «ឆ្នាំ 2025 កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ»


រាជធានីភ្នំពេញ, ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានរៀបចំកិច្ចប្រជុំផែនការយុទ្ធសាស្រ្តឆ្នាំ 2025 ក្រោមប្រធានបទ៖ «ឆ្នាំ 2025 កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ» តាមរយៈគោលដៅចម្បងរួមគ្នា ដោយផ្តោតលើការផ្តល់សេវាកម្ម ឬ ផលិតផលដល់អតិថិជនកាន់តែសម្បូរបែប និងកាន់តែប្រសើរជាងមុន តាមរយៈដំណោះស្រាយក្នុងការការពារហិរញ្ញវត្ថុដ៏ពេញលេញ ប្រកបទៅដោយភាពច្នៃប្រឌិត។
ធនាគារ ខេប៊ីប្រាសាក់ និង ហ្វតតេ អ៊ិនសួរឹនស៍ រួមគ្នាផ្តោតលើសេវាអតិថិជនជាធំ ក្នុងផែនការយុទ្ធសាស្រ្ត «ឆ្នាំ 2025 កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ»
ដោយ
អំពី KB PRASAC Bank

កិច្ចប្រជុំផែនការយុទ្ធសាស្រ្តនេះ ជាព្រឹត្តិការណ៍ដ៏ពិសេសរបស់ស្ថាប័នទាំងពីរ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប, លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំ និងមានវ័យចំណាស់ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទូទៅដទៃទៀត បាននិងកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រងក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 26 ឆ្នាំ មកហើយ។ រីឯ ធនាគារ ខេប៊ីប្រាសាក់ វិញ ជាធនាគារដែលត្រូវបានចាត់ទុកជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងចំណោមធនាគារធំៗទាំង 5 ក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិដ៏រុងរឿង កេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យធនាគារ។ នេះគឺជាមោទនភាពមួយរបស់ ហ្វតតេ ដែលបានចងចំណងរួមសហការអាជីវកម្មជាមួយនឹងធនាគារ ខេប៊ីប្រាសាក់»។

លោក យក់ ចំរើនឫទ្ធិ បន្ថែមយ៉ាងដូច្នេះថា៖ « កិច្ចសហការជាមួយធនាគារ ខេប៊ីប្រាសាក់ ជាកត្តារួមមួយចំណែកជំរុញឱ្យ ក្រុមហ៊ុន ហ្វតតេ ពង្រីកសក្តានុពលរបស់ខ្លួនក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងដល់អតិថិជនកាន់តែច្រើន ដែលចូលរួមយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពជាក្រុមហ៊ុនឈានមុខគេ និងរក្សាបានចំណែកទីផ្សារធំជាងគេ ជាអាទិ៍ក្នុងឆ្នាំ 2024 ក្រុមហ៊ុន ហ្វតតេ មានចំណែកទីផ្សាររហូតដល់ចំនួន 43% ។ កិច្ចសហការជាមួយគ្នា ការបង្កើតនូវផលិតផលប្រកបដោយភាពច្នៃប្រឌិត មានភាពបត់បែនទៅតាមតម្រូវការអតិថិជន តែងតែធ្វើឡើងជាប្រចាំ រួមគ្នា ជាក់ស្តែង នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ វេលានេះ ក្រុមហ៊ុនទំាងពីរបានជួបជុំគ្នា ជជែកគ្នាពីយុទ្ធសាស្រ្តក្នុងការផ្តល់ជូននូវដំណោះស្រាយ ក៏ដូចជាការការពារហិរញ្ញវត្ថុដល់អតិថិជនយើង ថែមទំាងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់សហគមន៍ និងសង្គមជាតិផងដែរ»។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ «ទាំងក្រុមហ៊ុន ហ្វតតេ និងធនាគារ ខេប៊ីប្រាសាក់ យើងមានគោលដៅរួមគ្នាយ៉ាងច្បាស់ និងដ៏ចម្បង គឺការយកអតិថិជនជាធំ តាមរយៈការផ្តល់ជូនពួកគាត់ និងក្រុមគ្រួសារនូវការការពារហិរញ្ញវត្ថុដ៏សមស្រប និងពេញលេញមួយនៅគ្រប់កាលៈទេសៈ។ ក្រៅអំពីសេវាធនាគារ គឺអតិថិជនអាចមានជម្រើសដ៏សម្បូរបែបផ្នែកសេវាធានារ៉ាប់រង ដែលនឹងជួយគាត់ និងក្រុមគ្រួសារនៅពេលដែលពួកគាត់ត្រូវការបំផុត មិនថាទៅលើសុខភាព ទ្រព្យសម្បត្តិ ឬក៏វត្ថុមានតម្លៃដូចជា យានយន្ត គេហដ្ឋាន ឬអាជីវកម្មរបស់គាត់ និងក្រុមគ្រួសារនោះទេ។ ដូចដែលយើងគ្រប់គ្នាដឹង និងបានឃើញស្រាប់ ហានិភ័យអាចនឹងកើតមានឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដូច្នេះការដើរលើវិថីរួមគ្នាតែមួយ ចូលរួមជាមួយគ្នាជាយុទ្ធសាស្ត្រថ្ងៃនេះ បានផ្តល់ជាឱកាស និងសំណាញ់សុវត្ថិភាព ក៏ដូចជាជម្រើសហិរញ្ញវត្ថុដ៏ល្អប្រសើរ និងលឿនរហ័សជូនអតិថិជនរបស់យើង»។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយភាពរីករាយ និងសិ្នទ្ធស្នាលបំផុតមិនត្រឹមតែក្នុងគោលបំណងរៀបចំយុទ្ធសាស្រ្តសំខាន់សម្រាប់អតិថិជននៅក្នុងឆ្នាំ 2025 ប៉ុណ្ណោះទេ ស្ថាប័នទាំងពីរ បាននិងកំពុងបន្តរឹតចំណងទំនាក់ទំនងរវាងគ្នានិងគ្នា បានកែសម្រួល កែច្នៃផលិតផលបញ្ចូលគ្នាឱ្យមានភាពបត់បែនទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គម សម្រាប់អតិថិជនកម្ពុជា ក្នុងន័យផ្តល់នូវសេវាកម្មដ៏កាន់តែប្រសើរប្រកបដោយទំនុកចិត្ត ជាមួយផលិតផលប្រកបដោយភាពស៊ីវិល័យ និងកាន់តែមានភាពច្នៃប្រឌិតជាងមុន។​

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាជ្ញា​ប​ណ្ណ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​ ​និង​ទទួល​បានការ​អនុម័ត​ពី​ ​ក្រសួង​ពាណិជ្ជកម្ម​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ជា​ផ្លូវការ​ចាប់ពី​ខែ​សីហា​ ​ឆ្នាំ​ 2023 ​តទៅ​។ គិតត្រឹម ខែធ្នូ ឆ្នាំ 2024 ​ខេ​ប៊ី​ប្រា​សាក់​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 5.64 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ 3.53 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ 5.18 ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក​ ​ការិយាល័យ​សាខា​ចំនួន​ 188 ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ 10,000 ​នាក់​។

​ខេ​ប៊ី​ប្រា​សាក់​ នឹងផ្ដល់សេវា និងផលិផលធនាគារប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​សម្បូរ​បែប​ជូន​ដល់អតិថិជននៅ​កម្ពុជា ដោយមានប្រព័ន្ធធនាគារឌីជីថលដ៏ល្អឥតខ្ចោះស្របតាមការរីកចម្រើន និងតម្រូវការរបស់ទីផ្សារ។ ធនាគារ ក៏​ប្តេជ្ញា​ចិត្ត​ក្នុងការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​ផ្តល់​ដំណោះស្រាយហិរញ្ញវត្ថុ​ប្រកបដោយ​ន​វា​នុ​វត្ត​ន៍​ដល់​អតិថិជន​របស់​ខ្លួន​។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.kbprasacbank.com.kh/km/bank-overview/profile/

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក «បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ»។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ 1999 ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ ផ្អែកលើទំហំបុព្វលាភសរុបជាមូលដ្ឋាន និងការធានារ៉ាប់រងអាយុជីវិត ដោយបានធ្វើការការពារដល់បងប្អូនកម្ពុជាជាច្រើនគ្រួសារ។

ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com




អត្ថបទបន្ទាប់


លោក ត្រាំ អាចបន្តពន្យារពេលអនុវត្តពន្ធបដិការលើកម្ពុជា និងប្រទេស១៧ផ្សេងទៀត

ក្រោយការផ្អាកការអនុវត្តពន្ធបដិការចំនួន៩០ថ្ងៃ ជិតដល់ថ្ងៃកំណត់ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានបង្ហើប…

តើតុលាការយុត្តិធម៌អន្តរជាតិអាចដំណើរការកាត់ក្តីដោយរបៀបណា បើថៃមិនចូលតតាំងក្តីជាមួយកម្ពុជា?

តុលាការយុត្តិធម៌អន្តរជាតិ គឺជាស្ថាប័នមួយចំណុះឱ្យអង្កការសហប្រជាជាតិ ដែលបានបង្កើតឡើងដោយធម្មនុញ្ញរបស់អង្កការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៤៥ និងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ