មូលនិធិគីណាល់

មូលនិធិគីណាល់ រៀបចំពានរង្វាន់ត្នោតមាស ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការច្នៃប្រឌិត


មូលនិធីគីណាល់ បានរៀបចំពានរង្វាន់ត្នោតមាសក្រោមប្រធានបទ «ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ» ដើម្បីជួយលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតរបស់សិស្សនិស្សិត។ ឧកញ៉ា ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ បានចាត់ទុកការរៀបចំពានរង្វាន់នេះ មិនត្រឹមតែជួយលើកកម្ពស់ការសិក្សាស្រាវជ្រាវនោះទេ ថែមទាំងជាផ្នែកមួយក្នុងការជួយលើកកម្ពស់វិស័យកសិកម្ម ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
មូលនិធិគីណាល់
ដោយ

នាពិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីក្នុងពានរង្វាន់ត្នោតមាស ប្រចាំឆ្នាំ២០២៤ ​ឧកញ៉ា ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយក្រុមហ៊ុនសហគ្រាស ប៉េប៉េអឹម និងខនហ្វីរេលបានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំពានរង្វាន់នេះ គឺដើម្បីផ្តល់ឱកាសឱ្យយុវជន និងយុវនារី បានបង្ហាញពីសមត្ថភាពលើកិច្ចការស្រាវជ្រាវរបស់ពួកគេ ដែលបានសិក្សារៀនសូត្រនៅសាលានានា។

សម្រាប់ថ្នាក់ដឹកនាំរូបនេះ ពានរង្វាន់ត្នោតមាសនេះ មិនត្រឹមតែជួយលើកកម្ពស់ការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយជួយថែរក្សាការពារផលិតផលរបស់បុព្វបុរស ដែលបានបន្សល់ទុកតាំងពីយូរយារមកផងដែរ។ លើសពីនេះ វាក៏រួមចំណែកជួយលើកកម្ពស់ផលិតផលកសិកម្ម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ដ្បិតថា តាមរយៈការសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតនេះវានឹងជួយធ្វើឱ្យផលិតផល និងកសិផលខ្មែរកាន់តែមានតម្លៃបន្ថែមខ្ពស់បន្ថែមទៀត។

​«ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សាអន្តរជាតិ»បានក្លាយជាប្រធានបទសម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់ត្នោតមាស នៅឆ្នាំ២០២៤ នេះ។

បើតាមការគូសបញ្ជាក់របស់​ឧកញ៉ា ហៃ លីអ៊ាង កត្តាដែលជំរុញឱ្យមូលនិធីគីណាល់ លើកយកប្រធានបទនេះឱ្យសិស្ស និស្សិត សិក្សាស្រាវជ្រាវ គឺដោយសារ លោកឧកញ៉ា ចង់បង្ហាញឱ្យមហាជន និងពិភពលោកឃើញថា ប្រទេសកម្ពុជា មានភាពសម្បូរបែបផ្នែករុក្ខជាតិឱសថ។

​​ឧកញ៉ា បានគូសបញ្ជាក់បន្ថែមថា ក្នុងសម័យកាលដែលជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមកំពុងតែរីករាលដាលនៅកម្ពុជា ដោយសាររបបអាហារសម្បូរសារជាតិខ្លាញ់ និងស្ករច្រើនពេក ដែលបណ្តាលមកពីទំនោរទៅរកអាហារបែបលោកខាងលិច ដូច្នេះតាមរយៈប្រធានបទនេះ វានឹងជួយលើកកម្ពស់គោលការណ៍មួយដែលអាចដឹកនាំពលរដ្ឋទាំងអស់គ្នាឈានទៅរកការរស់នៅមួយប្រកបដោយនិរន្តភាព និងសុខភាពល្អ។

ជាគោលដៅរបស់លោកឧកញ៉ា ចង់ឱ្យចំណីអាហាររបស់ពលរដ្ឋទាំងអស់គ្នាក្លាយជាឱសថទី១ សម្រាប់សុខភាព ដ្បិតថា ប្រទេសកម្ពុជា សម្បូរទៅដោយរុក្ខជាតិឱសថជាច្រើន ហើយការថែរក្សាសុខភាព និងការព្យាបាលដោយប្រើឱសថបុរាណ បានចាក់ប្ញសយ៉ាងជ្រៅនៅប្រទេសកម្ពុជា រាប់សិបសតវត្សរ៍មកហើយ។

គួរបញ្ជាក់ថា ការប្រកាសម្ចាស់ជ័យលាភីឆ្នើម និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីក្នុងពានរង្វាន់ត្នោតមាសលើកទី៥នេះ ធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ មូលនិធីគី​ណាល់បានរៀបចំ​ឱ្យមាន​ការ​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទស្រាវជ្រាវសម្រាប់ពានរង្វាន់ត្នោតមាសនេះ ចាប់តាំងពីឆ្នាំ ២០១៧ មកម៉្លេះ ៕

None



អត្ថបទបន្ទាប់


អង្គការពាណិជ្ជកម្មពិភពលោក ហាមមិនឱ្យយកពន្ធលើការបញ្ជូនទិន្នន័យឆ្លងដែន

បណ្ដាប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលចរចាជុំវិញច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ E-commerce បានឈានដល់កិច្ចព្…

តើការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានការវិវត្តដល់ណាហើយ ក្រោយបើកការដ្ឋានជាង១ឆ្នាំកន្លងមកនេះ?

គិតមកទល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយ ដែលគម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជាភ្នំពេញ-បាវិត ត្រូវបានបានបើកការដ្ឋានសាងសង់ ដែលនឹងរួមចំណែកយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ