ហាងផ្កា King Flower

ហាងលក់ផ្កាដ៏ធំមួយ King Flower គ្រោងដាំផ្កានៅខេត្តកំពង់ស្ពឺ និងមណ្ឌលគិរី ដើម្បីផ្គត់ផ្គង់ទីផ្សារ និងបម្រើដល់វិស័យទេសចរណ៍


ហាងលក់ផ្កាដ៏ធំមួយនៅរាជធានីភ្នំពេញ King Flower ដែលជាហាងលក់ផ្កានាំចូលពីខេត្តយូណានប្រទេសចិន ដែលមានភាពល្បីល្បាញខាងដាំផ្កា និងវិស័យទេសចរណ៍ គ្រោងបោះទុនវិនិយោគលើការដាំផ្កានៅខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី ដើម្បីផ្គត់ផ្គង់ទីផ្សារផ្កាក្នុងស្រុក និងបម្រើដល់វិស័យទេសចរណ៍។
ហាងផ្កា King Flower
ដោយ

ក្រៅពីរាជធានីភ្នំពេញ ហាងលក់ផ្កា ដែលទើបបើកសម្ពោធហាងរបស់ខ្លួនកាលពីពេលថ្មីៗនេះ គ្រោងពង្រីកសាខារបស់ខ្លួនទៅកាន់ខេត្តផ្សេងៗ ជាពិសេសខេត្តសៀមរាប។ បើតាមការអះអាងរបស់ម្ចាស់ហាងលក់ផ្កា King Flower ម្ចាស់កម្មវិធីមង្គលការ ឬបុណ្យធំៗ ដែលទិញផ្កានៅហាងរបស់ខ្លួន នឹងទទួលបានសំបុត្រយន្តហោះទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ក្នុងខេត្តយូណាន ចន្លោះពី៤ថ្ងៃទៅ១សប្តាហ៍ និងកាដូជាច្រើនទៀត។

លោកស្រី Zhang Xiaohua ម្ចាស់ហាងលក់ផ្កា King Flower ដែលទើបសម្ពោធបើកដំណើរការកាលពីពេលថ្មីៗបានគូសបញ្ជាក់ថា ហាងផ្ការបស់លោកស្រីមានលក់ផ្កាចម្រុះរាប់រយប្រភេទនាំចូលពីខេត្តយូណាន ប្រទេសចិន ដែលជាខេត្តមានភាពល្បីល្បាញលើការដាំផ្កា និងវិស័យទេសចរណ៍។ បើតាមការអះអាងរបស់ម្ចាស់ហាងរូបនេះ កត្តាដែលជំរុញឱ្យលោកស្រីនាំចូលផ្កាពីខេត្តយូណាន មកលក់នៅកម្ពុជា ដោយលោកស្រីចង់ឱ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសម្ចាស់កម្មវិធីបង្គលការ ពិធីបុណ្យ និងពិធីជប់លៀងផ្សេងៗទទួលបានផ្កាដែលមានគុណភាព ស្រស់ស្អាតនិងមានតម្លៃសមរម្យ។ ក្រៅពីរាជធានីភ្នំពេញ King Flower គ្រោងពង្រីកសាខាហាងរបស់ខ្លួនទៅកាន់បណ្តាខេត្តផ្សេងៗជាច្រើនទៀតជាពិសេសខេត្តសៀមរាប។បើតាមការអះអាងរបស់ម្ចាស់ហាងផ្កាខាងលើ ក្រៅពីនាំចូលផ្កាពីខេត្តយូណាន ប្រទេសចិន King Flower មានគម្រោងវិនិយោគលើការបង្កើតសួនផ្កានៅខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី ដើម្បីផ្គត់ផ្គង់ទីផ្សារផ្កាក្នុងស្រុក និងបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តទាំងពីរនេះ ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកកម្សាន្តនៅកម្ពុជា។

ម្ចាស់ហាងផ្ការូបនេះបានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យលោកស្រីជ្រើសរើសយកខេត្តទាំងពីរនេះធ្វើជាទីតាំងសម្រាប់បង្កើតសួនផ្កា គឺដោយសារខេត្តទាំងពីរមានភូមិសាស្ត្រ និងអាកាសធាតុអំណោយផលសម្រាប់ការដាំដុះផ្កា។ តែយ៉ាងណា ម្ចាស់ហាង King Flower មិនបានបញ្ជាក់លម្អិតពីគម្រោងវិនិយោគរបស់ខ្លួននោះទេ។

បើតាមការអះអាងរបស់ម្ចាស់ហាង ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញខាងលើ រាល់អតិថិជន ដែលទិញផ្កាក្នុងបរិមាណច្រើនសម្រាប់តាំងលម្អក្នុងពិធីមង្គលការ ពិធីបុណ្យធំៗ និងពិធីជប់លៀងផ្សេងៗនឹងទទួលបានសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរកម្សាន្តនៅកាន់តំបន់ទេសចរណ៍នានា ក្នុងខេត្តយូណាន ចន្លោះពី៤ថ្ងៃទៅ១សប្តាហ៍ អាស្រ័យលើទំហំនៃទិញផ្ការបស់អតិថិជន។ បន្ថែមលើនេះ ក៏មានផ្តល់ជូននូវការថតរូបអាពាហ៍ពិពាហ៍ជាមួយសម្រស់ធម្មជាតិ នៅខេត្តយូណាន ដោយឥតគិតថ្លៃផងដែរ៕




អត្ថបទបន្ទាប់


តើមេដឹកនាំមកពីជាង៣០ប្រទេសណាខ្លះ ចួលរួមអបអរពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី?

លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ត្រូវបានប្រកាសជាប្រធានាធីបតីទី៨របស់ឥណ្ឌូនេស៊ី ខណៈកូនប្រុសរបស់លោក ចូកូ វីដូដូ អតីតប្រធានាធិបតីទើបចប់អាណត្តិ…

តម្លៃស្វាយខុសរដូវធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ខណៈការផលិតស្វាយកំពុងរងការគំរាមកំហែងពីបញ្ហាអាកាសធាតុ

ស្វាយខុសរដូវនៅពេលបច្ចុប្បន្នបានធ្លាក់ថ្លៃខ្លាំង បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ពោលគឺតំបន់ខ្លះកសិករអាចលក់បានចន្លោះពី៧០០ទៅ៨០០រៀល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ