ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា

KNN ប្រកាសនាំចូលផលិតផលជប៉ុន YOKODA ជាច្រើនប្រភេទ មកកាន់ទីផ្សារកម្ពុជា


ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការប្រកាសនាំចូល និងដាក់បង្ហាញជាផ្លូវការនូវផលិតផល YOKODA ដែលផលិតផល ជប៉ុន មកកាន់ទីផ្សារកម្ពុជា ដែលប្រព្រឹត្តនៅទីតាំង អគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អតិថិជនដៃគូអាជីវកម្ម អ្នកសារព័ត៌មានជាតិ និងគណគ្រប់គ្រងពីក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ផងដែរ។
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា
ដោយ

ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ថ្ងៃទី ១១ ខែ មករា ឆ្នាំ​ ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការប្រកាសនាំចូល និងដាក់បង្ហាញជាផ្លូវការនូវផលិតផល YOKODA ដែលផលិតផល ជប៉ុន មកកាន់ទីផ្សារកម្ពុជា ដែលប្រព្រឹត្តនៅទីតាំង អគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អតិថិជនដៃគូអាជីវកម្ម អ្នកសារព័ត៌មានជាតិ និងគណគ្រប់គ្រងពីក្រុមហ៊ុន​ ខេ អិន អិន ខេមបូឌា ផងដែរ។

ព្រឹត្តិការណ៍នេះបានបើកបង្ហាញនូវព័ត៌មានលម្អិតជាច្រើន អំពីផលិតផល YOKODA រួមទាំងស្តង់ដារផលិតកម្ម និងទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងវិស័យគ្រឿងចក្រ និងឧស្សាហកម្ម។

ផលិតផល YOKODA គឺជាគ្រឿងចក្រ និងផលិតផលឧស្សាហកម្ម ដែលផលិតផលជប៉ុន ដោយអនុវត្តតាមស្តង់ដារផលិតកម្ម និងការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹងរបស់ជប៉ុន។ ផលិតផលទាំងនេះត្រូវបានរចនាឡើងសម្រាប់ការងារដ៏ធ្ងន់ធ្ងរ ដោយផ្តោតលើ កម្លាំង ភាពធន់ សមត្ថភាពប្រតិបត្តិការ និងការសន្សំសំចៃក្នុងការប្រើប្រាស់។

ក្នុងនោះផងដែរ ក្រុមហ៊ុនបាននាំចូលផលិតផល ប្រេងរំអិលម៉ាស៊ីន YOKODA ដែល ផលិតនៅប្រទេសជប៉ុន សម្រាប់គ្រឿងចក្រ និងម៉ាស៊ីនធ្ងន់ ដើម្បីជួយបង្កើនប្រសិទ្ធភាពម៉ាស៊ីន កាត់បន្ថយការពាក់ព័ន្ធ និងពង្រឹងអាយុកាលប្រើប្រាស់ ក្នុងលក្ខខណ្ឌការងារដ៏លំបាក។ បន្ថែមពីនេះប្រេងរំអិល YOKODA មានផែនការអភិវឌ្ឍន៍នាពេលអនាគតយ៉ាងច្បាស់ក្នុងការពង្រីកជួរផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ ប្រេងរំអិលម៉ាស៊ីនរថយន្ត សម្រាប់រថយន្តផ្ទាល់ខ្លួន និងរថយន្តពាណិជ្ជកម្ម និងប្រេងរំអិលម៉ាស៊ីនម៉ូតូផងដែរ។ ទិសដៅអភិវឌ្ឍន៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ YOKODA ក្នុងការផ្តល់ជូននូវដំណោះស្រាយប្រេងរំអិលដែលមានគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យយានយន្ត និងដឹកជញ្ជូននៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ណៃ ឌីណា ជាប្រធាននាយកប្រតិបត្តិ នៃអាជីវកម្មផ្នែកគ្រឿងចក្រ​ នៃក្រុមហ៊ុន ខេ អិន អិន បានលើកឡើងថា សម្ចុះនៃការអភិវឌ្ឍ ស្របតាមចក្ខុវិស័យវែងដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចូលរួមចំណែកជំរុញឱ្យមាន តម្រូវការគ្រឿងចក្រថ្មី ដែលមានបច្ចេកវិទ្យាទំនើប គុណភាព និង ប្រសិទ្ធភាព​ខ្ពស់ មានការកើនឡើងកាន់តែច្រើន ​។ ហេតុដូចនេះ ទើប​ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានសម្រេចនាំយក​ផលិតផលថ្មី​ បច្ចេកវិទ្យាទំនើបចុងក្រោយ YOKODA មកកាន់ទីផ្សារកម្ពុជា ខណៈផលិតផលរបស់ជប៉ុនមួយនេះ មានគុណភាពខ្ពស់ ភាពធន់រឹងមាំ និង សន្សំសំចៃខ្ពស់។

ផលិតផល YOKODA ដែលត្រូវបានក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នាំចូលមករួមមាន ដូចជា​​ អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, អាប៊ុល, នីវ៉ាឡឺ, គ្រឿងចក្រលើកដាក់ទំនិញ និងគ្រឿងចក្រជាច្រើនប្រភេទទៀត។​ ចំណុចពិសេសរបស់ ផលិតផលជប៉ុន គឺ គុណភាពខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំង អាយុកាលប្រើប្រាស់បានយូរ និងស៊ីប្រេងតិចបំផុត។

ជាពិសេសជាងនេះ​ទៅទៀត​ ខេ អិន អិន ខេមបូឌា ក៏​បាននាំចូលនូវប្រេងរំអិល ម៉ាក YOKODA ដែលមានគុណភាព​ខ្ពស់ សក្កិសម​​ សម្រាប់គ្រឿងចក្រគ្រប់ប្រ​ភេទ​ ដែលបានទទួល​ស្គាល់ពីស្ថាប័នកំណត់ស្តង់ដាអន្តរជាតិរបស់ API និង ACEA បញ្ជាក់អំពីគុណភាព និង ប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់។

ចក្ខុវិស័យរបស់ក្រុមហ៊ុន ខេ អិន អិន គឺក្លាយជាជម្រើសទីមួយក្នុងវិស័យគ្រឿងចក្រសំណង់ធន់ធ្ងន់នៅកម្ពុជា។ ស្របតាមចក្ខុវិស័យខាងលើ ក្រុមហ៊ុន ខេ អិន អិន បានរៀបចំផែនការអភិវឌ្ឍយ៉ាងច្បាស់លាស់ និងបន្តអភិវឌ្ឍផលិតផលគ្រឿងចក្រ និងប្រេងរំអិលគ្រប់ប្រភេទ គ្រប់ទំហំ ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់វិស័យ។

ក្នុងដំណើរអភិវឌ្ឍន៍នេះ ក្រុមហ៊ុនផ្តោតជាសំខាន់លើការនាំចូល និងចែកចាយផលិតផលដែលមានស្តង់ដារជប៉ុន មានប្រសិទ្ធភាពខ្ពស់ និងសមស្របសម្រាប់លក្ខខណ្ឌការងារជាក់ស្តែងនៅកម្ពុជា ដើម្បីជួយបង្កើនផលិតភាពការងារ កាត់បន្ថយចំណាយ និងបង្កើនអាយុកាលប្រើប្រាស់របស់គ្រឿងចក្រ។

ជាមួយគ្នានេះដែរ សេវាកម្មក្រោយការលក់ ត្រូវបានចាត់ទុកជាគោលស្នូលសំខាន់មួយ ដែលក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ប្តេជ្ញាផ្តល់ជូនអតិថិជន ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និងការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីធានាបាននូវការប្រើប្រាស់គ្រឿងចក្រ និងផលិតផលប្រេងរំអិលយ៉ាងមានប្រសិទ្ធភាព។

ក្នុងឱកាសនៃ ការដាក់បង្ហាញជាផ្លូវការ និងការចាប់ផ្តើមចែកចាយផលិតផល YOKODA នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានដាក់ចេញ កម្មវិធីប្រម៉ូសិនពិសេស ដើម្បីអបអរសាទរ និងអរគុណដល់អតិថិជន ដែលបានជឿទុកចិត្តលើផលិតផល YOKODA ដូចខាងក្រោម៖

  • រាល់ការបញ្ជាទិញគ្រឿងចក្រម៉ាក YOKODA ចំនួន 01 គ្រឿង នឹងទទួលបានការថែមប្រេងរំអិលចំនួន 600 លីត្រ
  • រាល់ការបញ្ជាទិញប្រេងរំអិលម៉ាក់ YOKODA ចំនួន 05 ពុយ នឹងទទួលបានការថែមប្រេងរំអិលចំនួន 200 លីត្រ

កម្មវិធីប្រម៉ូសិននេះ មានសុពលភាព ចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ដែលលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ក្នុងការនាំចូល និងចែកចាយផលិតផល YOKODA ដែរផលិតផលជប៉ុន ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយដែលមាន កម្លាំង ភាពធន់ និងសមត្ថភាពប្រតិបត្តិការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមានការរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានបន្ថែម

ទូរស័ព្ទ៖ 086 888 585




អត្ថបទបន្ទាប់


ពិភពលោកស្រឡាំងកាំងក្រោយលោក ត្រាំ ថា អនាគតកោះតៃវ៉ា់ន់ គឺស្រេចលើចិន

ពិភពលោកស្រឡាំងកាំងជាថ្មីក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងដ៏គួរភ្ញាក់ផ្អើលថា អនាគតកោះតៃវ៉ាន់ គឺអាស្រ័យលើមេដឹកនាំចិ…

ផ្លូវបេតុងអាមេប្រវែង ២គីឡូម៉ែត្រ ចូលទៅកាន់កំពង់ផែកោះស្ដេច ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ!

ផ្លូវបេតុងអាមេនេះ មានប្រវែង ២,០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងបានបំពាក់ បង្គោលសូឡាបំភ្លឺសងខាងផ្លូវ ដែលជាផ្លូវចូលទៅកាន់កំពង់ផែកោះស្តេច ស្ថិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ