ឡាវ កំពុងកាក់កបខ្លាំង

ឡាវ កំពុងកាក់កបខ្លាំងក្នុងការនាំចេញជីទៅកាន់ប្រទេសចិន នៅចំពេលរុស្ស៊ី កំពុងរងទណ្ឌកម្មពីបស្ចិមលោក


ប្រទេសឡាវ កំពុងបង្កើនការផលិតសារធាតុផ្សំធ្វើជីកសិកម្ម ដើម្បីបំពេញតម្រូវការយ៉ាងប្រញាប់ប្រញាល់ពីប្រទេសចិន ដោយសារតែទណ្ឌកម្មរបស់បស្ចិមលោកបានបង្ខំឱ្យចិន កាត់បន្ថយការនាំចូលផលិតផលនេះពីប្រទេសរុស្ស៊ី និងប្រទេសបេឡារុស ដោយក្រុមហ៊ុនជាច្រើនកំពុងទទួលបានសិទ្ធិជីករកសារធាតុរ៉ែ ដើម្បីផ្សំធ្វើជីនៅប្រទេសឡាវ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ឡាវ កំពុងកាក់កបខ្លាំង
ដោយ

កាលពីខែវិច្ឆិកា កន្លងទៅ រដ្ឋាភិបាលប្រទេសឡាវ បានប្រកាសថា ខ្លួនបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនចំនួន១៨ ដើម្បីរុករក និងជីកយករ៉ែប៉ូតាស្យូមក្លរីត នៅលើផ្ទៃដីទំហំជាង១៦ម៉ឺនហិកតា នៅតំបន់សម្បូររ៉ែជាច្រើនរួមទាំងផ្នែកខ្លះនៃរាជធានីវៀងចន្ទន៍ និងខេត្តពីរទៀត គឺខេត្តកាមួន និងខេត្តសាវ៉ានណាខេត។

រដ្ឋាភិបាលឡាវ បានឱ្យដឹងទៀតថា ទុនបម្រុងរ៉ែប៉ូតាស្យូមក្លរីតរបស់ឡាវត្រូវបានប៉ាន់ប្រមាណថា មានប្រហែលជាង១៣៣ពាន់លានតោន ហើយរដ្ឋាភិបាលនេះ ក៏បានប្រកាសអំពីគម្រោងសាងសង់រោងចក្រផលិតជីធំៗចំនួនបីទៀតផងដែរ ហើយគេរំពឹងថា ក្រុមហ៊ុនចិនមួយចំនួនអាចនឹងពាក់ព័ន្ធនឹងការសាងសង់រោងចក្រទាំងនេះ ខណៈដែលឡាវ មានគោលដៅក្លាយខ្លួនជាអ្នកផលិតជីធំបំផុតទីបីនៅលើពិភពលោក។

នៅចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រទេសឡាវ បាននាំចេញជីប៉ូតាស្យូមក្លរីត ក្នុងតម្លៃ៧៧០លានដុល្លារ កើនឡើងជិតទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយប្រទេសចិន គឺជាអ្នកនាំចូលជីនេះច្រើនជាងគេបំផុតដោយកើនឡើងជិត៨ដង កាលពីឆ្នាំមុនបើធៀបនឹងឆ្នាំ២០២០ ដែលស្មើនឹងប្រមាណ៨៧% នៃការនាំចេញសរុបរបស់ប្រទេសឡាវ។

ចំណុចរបត់នេះបានកើតឡើងនៅចំពេលតម្លៃជីបានចាប់ផ្តើមឡើងខ្ពស់នៅក្នុងរង្វង់ឆ្នាំ២០២២ ដោយភាគច្រើន គឺដោយសារតែការកើនឡើងតម្រូវការជីប៉ូតាស្យូមក្លរីតជាសកលបន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និងប្រទេសបេឡារុស ដែលប្រទេសទាំងពីរគឺជាអ្នកផលិតជីដ៏ធំបំផុត ដែលមានចំណែករួមគ្នាជិត៤០%នៃការផលិតជីប៉ូតាស្យូមសរុបនៅលើពិភពលោក។

ប្រទេសបេឡារុស បានរងទណ្ឌកម្មពីប្រទេសបស្ចិមលោកនៅក្នុងឆ្នាំ២០២១ ចំពោះការរឹតត្បិតសិទ្ធិសេរីភាព ចំណែកទណ្ឌកម្មលើប្រទេសរុស្ស៊ី គឺដោយសារតែការឈ្លានពានលើប្រទេសអ៊ុយក្រែន នៅឆ្នាំ២០២២៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អស្ចារ្យណាស់! បច្ចេកវិទ្យាថ្មី សាងសង់គ្រោងដំបូលដ៏រឹងមាំបានយ៉ាងឆាប់រហ័សដោយគ្មានការផ្សារ

គ្រោងដំបូលបោរ ឬដាបគឺជាបញ្ហាដំបូលទូទៅដែលបង្កឡើងពីការច្រែះតាមដំណផ្សារនៃគ្រោងដំបូល ប៉ះពាល់ទៅដល់ភាពរឹងមាំរបស់គ្រោង និងបង្កជាការលេចជ្រាបទឹ…

តើកត្តាចម្បងអ្វីជំរុញមហាយក្សចិនត្រៀមបោះផ្សាយលក់មូលបត្របំណុលក្នុងទំហំច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រនៅឆ្នាំ២០២៥?

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា រដ្ឋាភិបាលចិន បានព្រមព្រៀងបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុលពិសេសក្នុងទំហំច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ