
អ្នកធ្វើដំណើរ អាចទទួលបានការផ្តល់ជូនដ៏អស្ចារ្យនេះ ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន VJ50 ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ (**)។

សម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ក្រុមហ៊ុន Vietjet មានជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ ពីទីនោះ អ្នកធ្វើដំណើរអាចទទួលបានអត្ថប្រយោជន៍ដែលបានមកពីការតភ្ជាប់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Vietjetក្នុងការទៅទស្សនាកន្លែងទេសចរណ៍ល្បីៗផ្សេងៗទៀតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចាប់តាំងពីដើមឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានប្រកាសផ្លូវហោះហើរអន្តរជាតិថ្មីចំនួន ១០ ដែលតភ្ជាប់ទីក្រុងធំៗរបស់ប្រទេសវៀតណាមទៅកាន់គោលដៅពេញនិយមនៅក្នុងប្រទេសចិន ឥណ្ឌា ជប៉ុន និងសិង្ហបុរី និងបានពង្រឹងវត្តមានសកលរបស់ខ្លួន។

ប្រទេសវៀតណាម បន្តទាក់ទាញបេះដូងអ្នកធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងទេសភាពដ៏អស្ចារ្យ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ម្ហូបលំដាប់ពិភពលោក និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ចាប់ពីឆ្នេរដ៏ស្អាតនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះភូកុក រហូតដល់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដូចជាឆ្នេរសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ភាពឆើតឆាយរាប់មិនអស់នៃទីក្រុងហាណូយ និងថាមពលដ៏រស់រវើកនៃទីក្រុងហូជីមិញ។ ប្រទេសវៀតណាមផ្តល់អ្វីពិសេសមួយសម្រាប់អ្នកដំណើរគ្រប់ប្រភេទ។
សូមកុំឱ្យ “ការអបអរសាទរដ៏អស្ចារ្យ” របស់ក្រុមហ៊ុន Vietjet កន្លងផុតទៅឱ្យសោះ នៅពេលអ្នករៀបចំផែនការធ្វើដំណើរបន្ទាប់របស់អ្នកទៅទស្សនាប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet នៅតែបន្ដ
យកចិត្តទុកដាក់ក្នុងការផ្តល់នូវការហោះហើរប្រកបដោយសុវត្ថិភាព ភាពរីករាយ ជាមួយមធ្យោបាយធ្វើដំណើរទំនើប បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈខ្ពស់ និងសេវាកម្មចេញពីដួងចិត្ត។ អ្នកដំណើរក៏អាចស្រស់ស្រូបម្ហូបវៀតណាមល្បីៗដូចជា គុយទាវហ្វឺ Banh Mi និងកាហ្វេទឹកដោះគោទឹកកក ហើយថែមទាំងអាចទស្សនាការសម្តែងសិល្បៈនៅកម្ពស់ ១០,០០០ម៉ែត្រនៅលើអាកាសផងដែរ។
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) លើកលែងថ្ងៃបុណ្យជាតិ