អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី បើកយុទ្ធនាការផ្តល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទីសាធារណៈ តាមរយៈរថយន្តឡូរី


ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា អិលអូអិលស៊ី (LOLC) បានចាប់ផ្តើមយុទ្ធនាការផ្តល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋតាមទីសាធារណៈតាមរយៈរថយន្តឡូរីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ យុទ្ធនាការនេះត្រូវបានអនុវត្តនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបចំនួន៥ទីតាំង រួមមានផ្សាររាក់ជ័យ ផ្សារមជ្ឈមណ្ឌលសុខសាន្ត ផ្សារបាត់ដឹង ផ្សារឧដុង្គ និងភូមិថ្មីខ្មែរ។ កម្មវិធីនេះបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនជាច្រើន និងបានអញ្ជើញមកចូលរួមផ្ទាល់ផងដែរ។
អិលអូអិលស៊ី បើកយុទ្ធនាការផ្តល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទីសាធារណៈ តាមរយៈរថយន្តឡូរី
ដោយ
អំពី LOLC

តាមរយៈឡូរីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ អិលអូអិលស៊ី​ (LOLC) បានផ្តល់ការយល់ដឹងនូវចំណេះដឹងសំខាន់ៗអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជា ការសន្សំ ការគ្រប់គ្រងចំណូល និងចំណាយ។ វាជួយឱ្យប្រជាពលរដ្ឋយល់ដឹងពីវិធីសន្សំដ៏ត្រឹមត្រូវ និងស្វែងយល់ពីគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងប្រាក់ចំណូល និងចំណាយឱ្យមានប្រសិទ្ធភាព ដើម្បីអនុវត្តចំណេះដឹងទាំងនេះក្នុងជីវិតប្រចាំថ្ងៃ និងបង្កើនស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគាត់។

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេដែល អិលអូអិលស៊ី បានរៀបចំកម្មវិធីផ្តល់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍។ ជាក់ស្តែង អិលអូអិលស៊ី បាននិងកំពុងអនុវត្តវគ្គបណ្តុះបណ្តាលយ៉ាងសកម្មតាមតំបន់ជនបទដាច់ស្រយាល ដែលមិនសូវទទួលបានឱកាសចូលរួមកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ។ គិតពីខែឧសភា ឆ្នាំ២០២៣ មកដល់ត្រឹមខែកញ្ញា ឆ្នាំ២០២៥ អិលអូអិលស៊ី បានផ្តល់វគ្គបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុបានសរុប ៨២៤ វគ្គ ដល់អតិថិជន និងអ្នកភូមិផ្សេងទៀតសរុបចំនួន ១៥.៥១៤ នាក់ រួចមកហើយ។

ជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ចំពោះការចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ អិលអូអិលស៊ី នឹងបន្តបង្កើត និងពង្រីកកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ ទាំងផ្ទាល់ និងតាមបច្ចេកវិទ្យាឌីជីថល។ អិលអូអិលស៊ី (LOLC) មានបំណងឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីគ្រប់គ្រងប្រាក់កាសរបស់ពួកគាត់យ៉ាងមានប្រសិទ្ធភាព បង្កើនសមត្ថភាពរស់នៅ និងរួមចំណែកក្នុងការកសាងសហគមន៍ឱ្យរឹងមាំ។

ជាថ្មីម្តងទៀត កម្មវិធីអប់រំតាមរថយន្តឡូរីនេះ គឺជាសកម្មភាពបន្ថែមលើកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលមានស្រាប់របស់ អិលអូអិលស៊ី (LOLC) ដែលមានគោលបំណងពង្រីកការយល់ដឹងផ្នែកហិរញ្ញវត្ថុឱ្យទូលំទូលាយ និងបន្ថែមភាពជឿជាក់ដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ឱ្យបានប្រសើរឡើង។




អត្ថបទបន្ទាប់


ផ្សារភាគហ៊ុនរបស់ថៃ ព្រមានវិនិយោគិនឱ្យប្រុងប្រយ័ត្នចំពោះការវិនិយោគក្លែងក្លាយ

ផ្សារមូលបត្ររបស់ប្រទេសថៃ (SET) បានចេញការព្រមានមួយកាលពីពេលថ្មីៗនេះដោយបានក្រើនរំលឹកដល់អតិថិជនរបស់ពួកគេឱ្យប្រុងប្រយ័ត្នចំពោះអ្នកបោកប្រាស់ ដ…

សម្ដីអនុរដ្ឋមន្ត្រីការពារជាតិថៃ ដែលថា “យោធិនកម្ពុជាទាំង១៨នាក់ មិនចង់វិលមកស្រុកកំណើតវិញ ព្រោះសប្បាយរស់នៅក្នុងទឹកដីថៃ” ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីការទាល់ច្រកនៃក្រឡាការទូតរបស់ថៃ

១០៤ ថ្ងៃហើយ ដែលប្រជាពលរដ្ឋកម្ពុជាមួយប្រទេស រួមទាំងក្រុមគ្រួសាររបស់យោធិនទាំង ១៨នាក់ ដែលទាហានថៃចាប់ខ្លួនទៅ នៅទន្ទឹងរង់ចាំផ្លូវពួកគេត្រឡប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ