

លោកស្រី សាន សោម៉ានី នាយិកាប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៃក្រុមហ៊ុន លី ហួរ លីស៊ីង រួមទាំងដៃគូសហការអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួម ដើម្បីអបអរសាទរក្នុងឱកាសនៃកម្មវិធីនេះ។
លោកស្រី សាន សោម៉ានី នាយិកាប្រតិបត្តិ ថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២២ ដែលបានគ្រោងទុក បុគ្គលិកគ្រប់រូបនៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី គឺត្រូវមាននូវស្មារតីសាមគ្គីភាពជាក្រុម ឧស្សាហ៍ព្យាយាម និងបំពេញកិច្ចប្រតិបត្តិការរបស់ខ្លួនដោយស្មោះត្រង់ទាំងអស់គ្នា»។



ពិធីជប់លៀងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ បានចាប់ផ្តើមបើកកម្មវិធីដោយ វេលាពេលព្រឹក បាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្មាទានសីល ដើម្បីចម្រើនសិរីសួស្តី ព្រមទាំងមានការសម្តែង របាំត្រុដិ និងរបាំជូនពរ ដើម្បីជម្រះឧបទ្រពចង្រៃ លើករាសីឲ្យសិរីមង្គលផងដែរ។ វេលាពេលរសៀល បុគ្គលិកគ្រប់រូបនៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានចូលរួមលេងល្បែងប្រជាប្រិយកំសាន្ត ដូចជា ចោលឈូង ដណ្តើមស្លឹកឈើ លាក់កន្សែង ទាញព្រ័ត្រជាដើម ពោរពេញដោយចំណងមិត្តភាពយ៉ាងជិតស្និត និងសប្បាយរីករាយក្រៃលែង។ វេលាពេលល្ងាចនិងយប់ បានបដិសណ្ឋារកិច្ចគណៈធិបតី និងភ្ញៀវកិត្តិយស ព្រមទាំងថតរូបអនុស្សាវរីយ៍ជុំគ្នា និងពិសារអាហារសាមគ្គី កម្មវិធីរាំកំសាន្តជាមួយក្រុមតន្ត្រីផងដែរ។ ពិធីជប់លៀងនេះ បានរៀបចំនូវកម្មវិធីប្រគល់រង្វាន់ សម្រាប់បុគ្គលិកឆ្នើមដែលបំពេញការងារបានល្អ ក្នុងឆ្នាំ២០២១។ ហើយក៏មានកម្មវិធីសប្បាយៗជាច្រើន ដូចជាចែករង្វាន់សម្លៀកបំពាក់ស្អាតដាច់គេ និងកម្មវិធីលេងល្បែងកម្សាន្តដើម្បីទទួលបានរង្វាន់ជាច្រើន និងទាក់ទាញផងដែរ ដែលនាំឲ្យបរិយាកាសក្នុងពិធីជប់លៀងកាន់តែរំភើប និងសប្បាយរីករាយខ្លាំងឡើង។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាមរតកវប្បធម៌ប្រពៃណីជាតិខ្មែរយូរយារណាស់មកហើយ ដែលតែងតែប្រារព្ធជាប្រចាំ។ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ីង ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ នឹងចូលរួមសហការ ថែរក្សា មរតកប្រពៃណីវប្បធម៌ខ្មែរនេះ អោយគង់វង្ស យូរអង្វែរ រៀងរហូតតទៅ។ ទន្ទឹមនឹងនេះដែរ ឆ្នាំ ២០២២នេះ គឺជាឆ្នាំនៃការរំពឹងទុកថ្មី គោលដៅថ្មី ដើម្បីពង្រីកខ្លួន និងចាប់យកឱកាសទីផ្សារឲ្យកាន់តែធំ របស់ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ីង។

គួរជម្រាបជូនថា នៅឆ្នាំ២០២១ ក្រុមហ៊ុនបានសម្រេចគោលដៅលើសពីការរំពឹងគិតទុក ដែលនាំឲ្យរំពឹងមើលលើការពង្រីកទីផ្សារបន្ថែមដោយបង្កើតនៅផលិតផលថ្មីៗ និងមានភាពបត់បែន ដូចជា សេវាកម្ម Lease-back រថយន្ត ដោយគ្រាន់តែយករថយន្តរបស់លោកអ្នកមក Lease-back ជាមួយក្រុមហ៊ុនលី ហួរ លីស៊ីង លោកអ្នកនឹងទទួលបាន សាច់ប្រាក់ ៩០% នៃតម្លៃរថយន្តរបស់លោកអ្នក ជាមួយអត្រាការប្រាក់សមរម្យ និងបង់ប្រាក់ត្រលប់វិញរយៈពេលយូរ «លុយក៏បាន រថយន្តក៏នៅ» ព្រមទាំងផ្តល់ប្រូម៉ូសិនពិសេសៗជាច្រើនទៀត៕