ទូរសព្ទ Huawei

ទូរសព្ទឆ្លាងវៃអេក្រង់បត់៣ថ្នាក់ Mate XT ត្រូវបានដាក់លក់លើកដំបូងក្នុងតម្លៃ៥ពាន់ដុល្លារនៅវៀតណាម


ទូរសព្ទឆ្លាតវៃអេក្រង់បត់បាន៣ថ្នាក់ ស៊េរី Mate XT ដែលផលិតដោយក្រុមហ៊ុនផលិតទូរសព្ទ Huawei របស់ប្រទេសចិន បានបង្ហាញខ្លួនដាក់លក់ក្រៅផ្លូវការជាលើកដំបូងនៅលើទីផ្សារនៅប្រទេសវៀតណាមថ្មីៗនេះ ក្នុងតម្លៃរហូតដល់ ៥ ពាន់ដុល្លារក្នុងមួយគ្រឿង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
ទូរសព្ទ Huawei
ដោយ

ទូរសព្ទ Mate XT គឺជាទូរសព្ទឆ្លាតវៃ ដែលអាចបត់បានបីថ្នាក់ជាលើកដំបូងនៅក្នុងពិភពលោកដែលផលិតដោយក្រុមហ៊ុន Huawei ហើយថ្មីៗនេះ ទូរសព្ទស៊េរីទំនើបមួយនេះ ត្រូវបានដាក់លក់ក្រៅផ្លូវការនៅប្រទេសវៀតណាម ក្នុងតម្លៃរហូតដល់ ១២៥ លានដុង ឬប្រហែល ៥០០០ ដុល្លារ​អាម៉េរិក ដែលខ្ពស់ជាងតម្លៃផ្លូវការនៅប្រទេសចិន រហូតដល់ទៅ ៨០%។

ក្រុមអាជីវកលក់ទូរសព្ទស៊េរីទំនើបៗបានជិះយន្តយន្តទៅនាំយកទូរសព្ទទំនើបនេះដោយខ្លួនឯង ដើម្បីដាក់លក់ក្រៅផ្លូវការក្នុងប្រទេសវៀតណាម ហើយការដាក់លក់ក្នុងតម្លៃប្រហែល ៥០០០ ដុល្លារសម្រាប់ទូរសព្ទ Mate XT នេះគឺជាតម្លៃមួយដែលថ្លៃបំផុតសម្រាប់ផលិតផល​ទូរសព្ទឆ្លាតវៃនៅក្នុងប្រទេសនេះ។

សូមរំលឹកថា ទូរសព្ទស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុនចិនមួយនេះបានដាក់លក់ជាផ្លូវការនៅប្រទេសចិន តាំងពីថ្ងៃទី២០ ខែកញ្ញា ជាមួយនឹងតម្លៃចាប់ផ្ដើមជាង ២៨០០ ដុល្លារ ហើយតាំងពីនោះមក មិនដែលមានការផ្គត់ផ្គង់គ្រប់ទាន់តម្រូវនោះឡើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ជឿជាក់ថា ទីផ្សារកសិផលកម្ពុជា នឹងកាន់តែមានភាពប្រកួតប្រជែង បើគម្រោងសហគមន៍កសិកម្មទំនើបទទួលបានជោគជ័យ

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជឿជាក់ថា ទីផ្សារកសិផលកម្ពុជា នឹងកាន់តែមានភាពប្រកួតប្រជែងទាំងការនាំចេញ និងជំនួសទី…

ចិនជះលុយ៩ពាន់លានដុល្លារសង់ផ្លូវក្រោមដីបញ្ជូនទឹកពីទំនប់មួយ ទៅកាន់រដ្ឋធានីប៉េកាំង ដែលកំពុងជួបវិបត្តិខ្វះខាតទឹក

ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក បានចាប់ផ្តើមដំណើរការសាងសង់គម្រោងផ្លូវរូងក្រោមដីដ៏មហិច្ឆតាមួយ ដែលត្រូវបានរចនាឡើងដើម្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ