វិស័យការងារ

អាជីវកម្មមួយចំនួននៅអាម៉េរិក កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្រោយលោក ត្រាំ ជម្រុះពលករអន្តោប្រវេសន៍ជាង១លាននាក់ចេញពីបញ្ជីការងារ


ក្រោមគោលនយោបាយគិតផលប្រយោជន៍ប្រជាពលរដ្ឋអាម៉េរិក ជាធំ បានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បោសសម្អាតពលករអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ១,២លាននាក់ចេញពីបញ្ជីការងារនៅសហរដ្ឋអាម៉េរិក ដែលកំពុងធ្វើឱ្យក្រុមហ៊ុន សហគ្រាស ជាពិសេសកសិដ្ឋានកសិកម្មប្រឈមនឹងខ្វះកម្លាំងពលកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
វិស័យការងារ
ដោយ

ទិន្នន័យបឋមបានបង្ហាញថា ពលករជាជនអន្តោប្រវេសន៍ប្រមាណ១,២លាននាក់ ត្រូវបានជម្រុះក្រោមគោលនយោបាយរឹតបន្តឹងជនអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ ដែលកំពុងធ្វើឱ្យវិស័យមួយចំនួន ជាពិសេសវិស័យកសិកម្មប្រឈមនឹងខ្វះកម្លាំងពលកម្ម។ លោកស្រី ស្តេហ្វានី ក្រាម័រ (Stephanie Kramer) អ្នកប្រឹក្សាផ្នែកការងារ១រូបបាននិយាយថា ជនអន្តោប្រវេសន៍មានចំនួនជិត២០% នៃកម្លាំងការងារសរុបនៅសហរដ្ឋអាម៉េរិក ដោយនៅក្នុងវិស័យកសិកម្ម ពលករជាជនអន្តោប្រវេសន៍បានរួមចំណែកប្រមាណ៤៥% សំណង់៣០% និងផ្នែកសេវាកម្ម២៤%។

ការជម្រុះជនអន្តោប្រវេសន៍ចេញពីបញ្ជីការងារនេះ កំពុងធ្វើឱ្យកសិករអាម៉េរិក មានការព្រួយបារម្ភពីកង្វះខាតកម្មករប្រមូលផល ខណៈចម្ការពោត និងកប្បាសរបស់ពួកគេជិតដល់រដូវប្រមូលផល។ បន្ថែមលើនេះដំណាំក្រូច ផ្លែបឺរ និងកាហ្វេ នៅរដ្ឋកាលីហ្វ័រញ៉ា ក៏កំពុងជួបបញ្ហានេះដែរ។ ក្រៅពីវិស័យកសិកម្ម វិស័យសំណង់ ក៏កំពុងប្រឈមមុខនឹងខ្វះកម្មករផងដែរ។

លោកស្រី អេលីហ្សាបេត រ៉ូឌ្រីហ្គេ (Elizabeth Rodriguez) កសិករមួយរូបបានអះអាងថា កាលពីខែឧសភា ចម្ការឪឡឹក និងត្រសក់ស្រូវរបស់ខ្លួនបានរងគ្រោះម្តងហើយ ដោយសារខ្វះពលករប្រមូលផល ដែលធ្វើឱ្យផលឪឡឹក និងត្រសក់ស្រូវជាច្រើនត្រូវទុករលួយចោល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បុគ្គលិកអង្គការពលកម្មអន្តរជាតិ បារម្ភពីការបាត់បង់ការងារធ្វើ ក្រោយលោក ត្រាំ ស្នើឱ្យកាត់បន្ថយមូលនិធិដល់អង្គការនេះ

អង្គការពលកម្មអន្តរជាតិ (ILO) អាចជាអង្គការស្ថាប័នអន្តរជាតិ ថ្មីមួយទៀត ដែលរងគ្រោះព្រោះការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណា…

អឺរ៉ុប ព្រមានថា ការបាត់បង់ឯករាជ្យភាពរបស់ធនាគារកណ្តាលអាម៉េរិក ជាគ្រោះថ្នាក់ធំសម្រាប់សេដ្ឋកិច្ចពិភពលោក

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បាននិយាយកាលពីថ្ងៃចន្ទ ទី១ ខែកញ្ញា ថា ធនាគារកណ្ដាលអាម៉េរិក ជាស្ថាប័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ