វិស័យពាណិជ្ជកម្ម

មន្រ្តីអាម៉េរិកព្រមានថា ប្រទេសជាង១០០ដែលគ្មានកិច្ចព្រមព្រៀងជាមួយអាម៉េរិកនឹងរងគំនាបពន្ធបដិការពេញទំហឹង


ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់ចេញវិធានការពន្ធបដិការលើប្រទេស និងដែនដីជាង១៨០ កាលពីថ្ងៃទី២ ខែមេសា ហើយបានពន្យារពេលអនុវត្ត៩០ថ្ងៃ ដើម្បីទុកពេលឱ្យចរចា មានប្រទេសតែជាង១០ប៉ុណ្ណោះ ដែលស្វះស្វែងចរចាជាមួយសហរដ្ឋអាម៉េរិក។ លោក ត្រាំ បានប្រកាសកាលពីពេលថ្មីៗថា យ៉ាងហោចណាស់មានប្រទេសចំនួន១២រួមទាំងកម្ពុជានឹងទទួលបានការបន្ធូរបន្ថយពន្ធបដិការពីអាម៉េរិកបន្ថែមទៀត។
វិស័យពាណិជ្ជកម្ម
ដោយ

ចំណែកប្រទេសនៅសល់ត្រូវបានលោក ស្កុត បេសេន (Scott Bessent) រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិក ព្រមានថា ប្រទេសជាង១០០ ដែលយឺតយ៉ាវក្នុងការចរចារជាមួយអាម៉េរិកនឹងរងការអនុវត្តពន្ធបដិការពេញទំហឹងយ៉ាងយូរត្រឹមថ្ងៃទី១ ខែសីហា ខណៈឱសានវាទនឹងដល់នៅថ្ងៃទី៩ ខែកក្កដា។

លោក ស្កុត បេសេន រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានក្រើនរំលឹកដល់ប្រទេសដែលមិនទាន់ចរចាជាមួយអាម៉េរិកថា ការពន្យារពេលការអនុវត្តពន្ធបដិការចំនួន៩០ថ្ងៃនឹងដល់ឱសានវាទនៅថ្ងៃទី៩ ខែកក្កដា ហើយការអនុវត្តយ៉ាងយូរបំផុតមិនឱ្យលើសពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឡើយ។ លោក ស្កុត បានព្រមានថា ប្រទេសដៃគូពាណិជ្ជកម្មដែលមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងគំនាបពន្ធចន្លោះពី១០% រហូតដល់៧០%។

ការិយាល័យស្ថិតិរបស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក ជាមួយប្រទេសដៃគូសម្រេចបានប្រមាណជិត២,៤ទ្រីលានដុល្លារ ក្នុងនោះអាម៉េរិក នាំចេញមានតម្លៃជាង៨៩៦ពាន់លានដុល្លារ ខណៈអាម៉េរិក នាំចូលមកពីប្រទេសដៃគូមានទំហំ១,៥ទ្រីលានដុល្លា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបដិការលើប្រទេស និងតំបន់ជាង១៨០ តែមានប្រទេសប្រមាណ១៨ប៉ុណ្ណោះ ដែលបានខិតខំចរចាជាមួយអាម៉េរិក ក្នុងនោះក៏មានកម្ពុជា ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ចំអកគម្រោងបង្កើតគណបក្សថ្មីរបស់លោក អេឡុន ម៉ាស់ ថា ជារឿងគួរឱ្យអស់សំណើច

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានហៅការបង្កើតគណបក្សនយោបាយថ្មីរបស់លោក អេឡុន ម៉ាស់ ថា ជារឿងគួរឱ្យសំណើច និងបានប្រដូចលោក ម៉ាស់ ទ…

ក្រុមហ៊ុនចិន Xiaomi កំពុងស្រវាក្ដោបយកចំណែកទីផ្សាររថយន្តអគ្គិសនី ក្រោយក្រុមហ៊ុន Apple ប្រកាសដកខ្លួនពីការផលិតរថយន្តអគ្គិសនី

លោក ឡី ជុន (Lei Jun) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា ពេលនេះក្រុមហ៊ុនរបស់លោកកំពុងស្រវាក្ដោបយកចំណែកទីផ្សាររថយន្តអគ្គិសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ