ប្រព័ន្ធផ្សព្វផ្សាយ

ប្រព័ន្ធផ្សព្វផ្សាយថៃ ភាគច្រើនកំពុងនាំសង្គមថៃ ឱ្យមានអំនួតថា ខ្លួនជាតួឯកនៅក្នុងតំបន់


នៅក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពភាពកម្ពុជា ជាច្រើនថ្ងៃមកនេះ ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃ ភាគច្រើនបានដើរតួរបាំងការពារអាថ៌កំបាំងក្រុមយោធានិយម ដែលកំពុងបង្កវិនាសសកម្មមកលើពលរដ្ឋនៃប្រទេសទាំងពីរ។ លើសពីនេះសារព័ត៌មានថៃ មួយចំនួន បានឈានដល់ការដើរតួនាទីធ្វើជាអ្នកនាំពាក្យយោធា ហើយបន្តចែករំលែកទស្សនៈ និងការអប់រំបែបជាតិនិយម ដែលធ្វើឱ្យសង្គមថៃ មានមោទនភាពថា ខ្លួនឯងជាតួឯកនៅក្នុងតំបន់ ខណៈប្រទេសជិតខាងប្តូរវេនធ្វើជាជនរងគ្រោះ។
ប្រព័ន្ធផ្សព្វផ្សាយ
ដោយ

លោក ប្រាវីត រូចាណារាក់ (Pravit Rojanaphruk) អ្នកសារព័ត៌មានជាន់ខ្ពស់របស់សារព័ត៌មាន Khaosod English កត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃទី១នៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា មកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយថៃ ភាគច្រើន បានធ្វើរបាំងការពារទង្វើរបស់យោធាថៃ ដែលធ្វើឱ្យអ្នកអានស្ទើតែមិនអាចបែងចែកដាច់រវាងសារព័ត៌មានវិជ្ជាជីវៈ និង សារព័ត៌មានដែលជាអ្នកនាំពាក្យឲ្យរដ្ឋ និង​យោធា។ អ្នកជំនាញរូបនេះបានអះអាងថា ប្រព័ន្ធព័ត៌មាននៅថៃ សឹងតែទាំងអស់ផ្សព្វផ្សាយតែអ្វី ដែលយោធាបានផ្សព្វផ្សាយដោយមិនមានការបញ្ជាក់ ឬការផ្ទៀតផ្ទាត់តាមវិជ្ជាជីវៈឡើយ ដែលផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ដែលគេប្រដូចទៅនឹងកញ្ចក់​ដែលឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គម។

អ្នកកាសែតថៃ ជើងចាស់រូបនេះ បានបន្តថា នៅពេលយោធាថៃ និយាយថា កម្ពុជា វាយថៃមុនគេផ្សាយតាមនឹងទៅ ហើយពេលកងទ័ពថៃ បាញ់ប្រហារលើហេដ្ឋរចនាសម្ព័ន្ធស៊ីវិល យោធាថៃ និយាយថា គេវាយលើហេដ្ឋារចនាសម្ព័ន្ធយោធា ឬ​ជម្រករបស់ឧក្រិដ្ឋជន នៃឧក្រិដ្ឋកម្មអនឡាញ គេក៏ផ្សាយទៅតាមហ្នឹងដែរទៅដោយមិនបានថ្លឹងថ្លែង ពិនិត្យប្រភពច្បាស់លាស់នោះទេ ។ បញ្ហានេះបានធ្វើឱ្យលោកប្រាវីត មានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយថៃ បានធ្វើក្នុងរយៈពេលជាង២សប្តាហ៍កន្លងមកនេះ ព្រោះការធ្វើបែបនេះរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ គ្មានអ្វីខុសពីការិយាល័យទំនាក់ទំនងសាធារណៈ ឬ ទំព័រហ្វេសប៊ុករបស់កងទ័ពភូមិភាគ២នោះទេ។

អ្វីដែលធ្វើឱ្យអ្នកជំនាញសារព័ត៌មានថៃ រូបនេះ កាន់តែហួសចិត្តទៀតនោះ គឺពលរដ្ឋថៃ ជាច្រើនហាក់ដូចជាពេញចិត្ត ហើយញៀននឹងតួនាទីរបស់ពួកគេជាអ្នកគាំទ្រទង្វើឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ទោះបីជាការពិតបានបង្ហាញពីទុក្ខវេទនារាប់មិនអស់របស់ទាហានមានឋានៈទាប និងជនភៀសសឹកទាំងសងខាងក៏ដោយ។ លោកប្រាវីត អ្នកកាសែតថៃ ល្បីរូបនេះ បានសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយថៃ ភាគច្រើនបាន និងកំពុងវង្វេងផ្លូវ ហើយបានបោះបង់ចោលតួនាទីរបស់ពួកគេជាអ្នកឃ្លាំមើល រួចជូនដំណឹងអំពីការពិត និងរំលឹកដល់សាធារណជនទៀតហើយ ដែលកត្តាទាំងអស់នេះធ្វើឱ្យសង្គមថៃ មានមោទនភាពថា ខ្លួនជាតួឯកនៅក្នុងតំបន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលដាក់លិខិតតវ៉ាទៅរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោយយោធាថៃ ប្រើយន្តហោះចម្បាំងរបស់កូរ៉េ ទម្លាក់គ្រាប់ចូលយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា

យោធាឈ្លានពានថៃ បានប្រើប្រាស់អាវុធ និងមធ្យោបាយគ្រប់ប្រភេទទាំងជើងគោគ ជើងអាកាស និងជើងទឹកវាយប្រហារទាំងកំរោលចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យក…

អ្នកជំនាញស្នើឱ្យពលរដ្ឋបង្កើនការធ្វើពហិការផលិតផលថៃ ដើម្បីដាក់សម្ពោធលើសេដ្ឋកិច្ចថៃ

កម្លាំងនៃការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ពីសំណាក់ពលរដ្ឋខ្មែរកំពុងរីកធំទៅៗជាលំដាប់ ក្រោយយោធាថៃ បានឈ្លានពានទាំងកំរោលមកលើកម្ពុជា ដែលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ