អត្ថបទពាណិជ្ជកម្ម

MPOS និង PassApp សហការបង្កើតយុទ្ធសាស្ត្រថ្មី ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន


(ភ្នំពេញ)៖ ក្រុមហ៊ុន MPOS និង PassApp បានចុះហត្ថលេខាយោគយល់គ្នាលើភាពជាដៃគូរសហការ គោលបំណងជំរុញអាជីវកម្មបែបឌីជីថល ដើម្បីផ្ដល់ជូនឱ្យអ្នកប្រើប្រាស់របស់ក្រុមហ៊ុនទាំងពីរទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួលជាងមុន។ ពិធីនេះបានធ្វើឡើងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
MPOS និង PassApp សហការបង្កើតយុទ្ធសាស្ត្រថ្មី ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន
ដោយ
អំពី MPOS PassApp

កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង MPOS និង PassApp នឹងនាំមកនូវអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងសងខាងក្នុងរូបភាពជាច្រើន។ ជាដំបូងប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន និងការបញ្ជាទិញវៃឆ្លាត MPOS (MPOS F&B Management System) សហការគ្នាយ៉ាងស៊ីជម្រៅជាមួយនឹង PassApp កម្មវិធីទូរសព្ទដៃផ្ដល់សេវាកម្មកក់តាក់ស៊ី ដើម្បីផ្តល់ជូនម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍កាន់តែពិសេសជាងមុន ដោយអតិថិជន និងទទួលបានការបញ្ចុះតម្លៃពិសេសរាល់ពេលធ្វើដំណើរតាមរយៈ PassAppទៅតាមបណ្ដាហាងជាដៃគូរបស់ MPOS។

លើសពីនេះ អតិថិជនក៏នឹងទទួលបានការផ្តល់ជូនពិសេសបន្ថែមទៀត គ្រាន់តែបង្ហាញប្រវត្តិប្រតិបត្តិការធ្វើដំណើរក្នុងកម្មវិធី PassApp រាល់ការកម្ម៉ង់អាហារ ឬភេសជ្ជៈពីហាងដៃគូររបស់ MPOS ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជួយជំរុញដំណើរការអាជីវកម្មបែបឌីជីថលនៅកម្ពុជា កាន់តែងាយស្រួល ឆ្លាតវៃ និងមានសុវត្ថិភាពជាងមុន និងបន្ដលើកកម្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍ដែលល្អប្រសើរជាងមុនដល់អតិថិជនទូទៅផងដែរ។

លោក Edward តំណាង MPOS បានថ្លែងថា៖ «យើងរីករាយណាស់ក្នុងការឈានដល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន PassApp។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានដ៏សំខាន់សម្រាប់ភាគីទាំងពីរក្នុងការរួមចំណែកលើកកម្ពស់អាជីវកម្មបែបឌីជីថលនៅកម្ពុជា ព្រមទាំងសម្រេចបាននូវលទ្ធផលឈ្នះ-ឈ្នះ ក្នុងការផ្ដល់ជូនសេវាកម្មល្អប្រសើរជាងមុន ជូនអតិថិជនក្នុងវិស័យទាំងពីរ នាសម័យឌីជីថលនេះផងដែរ»។

កញ្ញា ម៉េង លី (Meng Ly) ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន PassApp បានគូសបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការជាមួយ MPOS នឹងផ្តល់ឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍សេវាកម្មបន្ថែមជាមួយម្រើសច្រើនបែប មានសេវាកម្មកក់ដំណើរការទៅកាន់ហាងម្ហូបអាហារ និងភេសជ្ជៈ ដែលមានភាពងាយស្រួល ទាន់សម័យ និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដោយកាត់បន្ថយការចំណាយ។ ពួកយើងនឹងអភិវឌ្ឍន៍បទពិសោធន៍ថ្មីៗរួមគ្នានាពេលអនាគត។ ភាគីទាំងសងខាងនឹងធ្វើការផ្សព្វផ្សាយអំពីសកម្មភាពទីផ្សារចម្រុះនៅលើបណ្តាញសង្គមជាប្រចាំ ដើម្បីឱ្យអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើន»។

កិច្ចសហប្រតិបត្តិការរវាង MPOS និង PassApp មិនត្រឹមតែនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីៗដល់ភាគីទាំងសងខាងប៉ុណ្ណោះទេ ថែមទាំងបញ្ចូលនូវភាពរស់រវើកថ្មីទៅក្នុងវិស័យម្ហូបអាហារ និងទេសចរណ៍របស់ប្រទេសកម្ពុជា និងរួមគ្នាបើកយុគសម័យថ្មីនៃអាជីវកម្មផងដែរ។

MPOS គឺជាអ្នកផ្តល់សេវាប្រព័ន្ធគ្រប់គ្រងឌីជីថលម្ហូបអាហារក្នុងស្រុកប្រកបដោយវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ដោយប្តេជ្ញាចិត្តដើម្បីធ្វើឱ្យប្រតិបត្តិការហាងមានភាពងាយស្រួល ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់នូវការគាំទ្រផ្នែកទីផ្សារ។ ផលិតផលទំនើបនឹងផ្តល់នូវដំណោះស្រាយឌីជីថលដ៏ទូលំទូលាយសម្រាប់ឧស្សាហកម្មម្ហូបអាហារ ជួយពាណិជ្ជករកាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាព និងបង្កើនសមត្ថភាពប្រតិបត្តិការ។ បច្ចុប្បន្ននេះ MPOS បានសហការជាមួយពាណិជ្ជករក្នុងអាជីវកម្មច្រើនប្រភេទផ្សេងៗគ្នា ព្រមទាំងអនុវត្តវិធីសាស្រ្តនៃការបញ្ជាទិញដ៏ងាយស្រួល និងឧបករណ៍ទីផ្សារសម្ព័ន្ធសម្បូរបែប ដែលជួយដល់ពាណិជ្ជករបង្កើនប្រាក់ចំណូល បង្កើនលំហូរអតិថិជន និងលើកកម្ពស់ការប្រកួតប្រជែងទីផ្សារ។

PassApp គឺជាកម្មវិធីទូរសព្ទដៃផ្ដល់សេវាកម្មកក់តាក់ស៊ីក្នុងស្រុកដំបូងគេរបស់ប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ហើយបច្ចុប្បន្នដំណើរការនៅក្នុងខេត្តក្រុងភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពត កំពង់ចាម កំពង់ស្ពឺ កណ្ដាល និងបន្ទាយមានជ័យ។ កម្មវិធី PassApp ងាយស្រួលប្រើ ហើយអ្នកអាចធ្វើការកក់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាមួយជម្រើសទូរទាត់តាមអនឡាញ ឬប្រាក់សុទ្ធ ។ កម្មវិធីនេះអាចផ្តល់នូវមធ្យោបាយជាច្រើនប្រភេទដូចជា កង់បីឥណ្ឌា រ៉ឺម៉ក រថយន្ដតូច និងរថយន្ដ SUV ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាទទួលបានសេវាកម្មកក់ដំណើរតាមប្រព័ន្ទអនឡាញប្រកបដោយតម្លៃសមរម្យ និងភាពងាយស្រួល៕

None



អត្ថបទបន្ទាប់


បណ្ដាប្រទេសភូមិផងរបងជាមួយកម្ពុជា ទាំង៣ ច្បាមបានទេសចរបរទេសសរុបជិត៣០លាននាក់នៅឆមាសទី១ឆ្នាំនេះ

បណ្ដាប្រទេសជាប់ភូមិរបងជាមួយនឹងប្រទេសកម្ពុជា ទាំង៣ រួមមាន ប្រទេសថៃ ឡាវ និងវៀតណាម ច្បាមយកបានទេសចរបរទេសសរុបជិត៣០លាននាក់ នៅឆមាសទី១ ឆ្នា…

ក្រុមហ៊ុនហ្វតតេ ប្រារព្ធខួបលើកទី២៥ របស់ខ្លួនជាមួយចំណែកទីផ្សារធានារ៉ាប់រងដែលឈានមុខគេក្នុងប្រទេសកម្ពុជា

ដើម្បីអបអរសាទរខួបលើកទី ២៥ របស់ខ្លួន ក្រុមហ៊ុនហ្វតតេ បានបន្ដរក្សាចំណែកទីផ្សារដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងពង្រឹងជំហររបស់ខ្លួនក្នុងនាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ