ធនាគារជាតិ និង UnionPay

ធនាគារជាតិ និង UnionPay ដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍


ធនាគារជាតិនៃកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International បន្ទាប់ពីទទួលបានជោគជ័យលើការដាក់ឱ្យដំណើរការដំណាក់កាលទី១កាលពីចុងឆ្នាំ២០២៣។
ធនាគារជាតិ និង UnionPay
ដោយ

តាមរយៈដំណាក់កាលទី២នេះ វានឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាអាចទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀតតាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុន UnionPay ដើម្បីរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

នាពិធីដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ដើម្បីជួយគាំទ្រផែនការឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២«បាគងស្កេន UnionPay»។

បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី តាមរយៈប្រព័ន្ធទូទាត់នេះប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមឃ្យូអរកូតរបស់ពាណិជ្ជករដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្តាប្រទេសផ្សេងទៀតដែលជាដៃគូ។ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានចាត់ទុកកិច្ចសហការនេះ នឹងជួយរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបទពិសោធន៍នៃការទូទាត់របស់ប្រជាជនកម្ពុជាឱ្យកាន់តែងាយស្រួល និងឆាប់រហ័សនៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ។

លោក Lamy Wang នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International បានគូសបញ្ជាក់ថា កិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay នាពេលនេះ បានសបញ្ជាក់ពីការសម្រេចបាននូវជោគជ័យក្នុងការធ្វើសមាហរណកម្មប្រព័ន្ធបាគងសម្រាប់ការទូទាត់ឆ្លងដែន ក្រោយពីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១។

គួរជម្រាបថា ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ បាគងស្កេន UnionPay នេះ ជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង ដែលបានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាអាចទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International។ ការអភិវឌ្ឍការទូទាត់ឆ្លងដែននេះ នឹងផ្តល់នូវកាលានុវត្តភាពក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម លើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនការទូទាត់ឆ្លងដែន ព្រមទាំងប្រតិបត្តិការផ្ទេរប្រាក់ ហើយនឹងរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា ដែលនឹងចូលកាន់តំណែងជំនួសលោក ចាស្ទីន ទ្រូដូ ជានរណា និងមានប្រវត្តិបែបណា?

លទ្ធផលផ្លូវការបានបង្ហាញថា អតីតប្រធានធនាគារកណ្ដាលលោក ម៉ាក ខានី (Mark Carney) បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីក្លាយជាប្រធានគណបក្សកាន់អំណា…

តើការប្រើបណ្ណ ប.ស.ស បានរួមចំណែកជួយកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពពលរដ្ឋយ៉ាងណាដែរ?

នៅមួយរយៈចុងក្រោយនេះ ការប្រើប្រាស់បណ្ណសមាជិក ប.ស.ស ក្នុងការទទួលសេវាសុខាភិបាលរបស់ពលរដ្ឋមានការកើនឡើងគួរឱ្យកត់សម្គាល់ តែការប្រើប្រាស់បណ្ណនេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ