គ្រីបតូ

ធនាគារជាតិប្រកាសឱ្យធ្វើប្រតិបត្តិការទ្រព្យសកម្ម «គ្រីបតូ»នៅកម្ពុជា


ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះបានចេញសេចក្តីប្រកាសមួយដោយសម្រេចឱ្យធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មឌីជីថល ឬគ្រីបតូ។ បើតាមការគូសបញ្ជាក់របស់ធនាគារជាតិ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះគ្រប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិ ដែលមានបំណងកាន់កាប់ អិចស្កូស៊ីទ្រព្យសកម្មគ្រីបតូ និងមានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូ ក្នុងនាមជាបុគ្គលផ្តល់សេវាទ្រព្យសកម្មគ្រីបតូ។
គ្រីបតូ
ដោយ

ប្រកាសនេះក៏មានវិសាលភាពអនុវត្តចំពោះនីតិបុគ្គលមានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូផងដែរ។

បើតាមការគូសបញ្ជាក់ក្នុងសេចក្តីប្រកាស ដែលចុះហត្ថលេខាដោយលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៦ ខែធ្នូ គ្រឹះស្ថានផ្តល់សេវាទ្រព្យសកម្មគ្រីបតូអាចផ្តល់សេវាមួយ ឬច្រើន ដូចជាការប្តូរទ្រព្យសកម្មគ្រីបតូទៅជារូបិយវត្ថុ ឬរូបិយប័ណ្ណ ឬពីរូបិយវត្ថុរូបិយប័ណ្ណទៅជាទ្រព្យសកម្មគ្រីបតូ ឬការប្តូរទ្រព្យសកម្មគ្រីបតូមួយទៅជាទ្រព្យសកម្មត្រីបតូមួយផ្សេងទៀត។

គួរបញ្ជាក់ថា ការផ្ទេរទ្រព្យសកម្មគ្រីបតូ ជាប្រតិបត្តិការផ្ទេរទ្រព្យសកម្មគ្រីបតូពីអាសយដ្ឋាន ឬគណនីគ្រីបតូមួយទៅអាសយដ្ឋាន ឬគណនីគ្រីបតូមួយផ្សេងទៀត និងការរក្សាទុក ឬគ្រប់គ្រងទ្រព្យសកម្មគ្រីបតូ ឬឧបករណ៍ផ្សេងៗពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ។ បន្ថែមលើនេះ វាជាសេវាក្នុងការការពារកាបូបទ្រព្យសកម្មគ្រីបតូរបស់អតិថិជន និង/ឬ គ្រប់គ្រង កាបូបទ្រព្យសកម្មគ្រីបតូរបស់អតិថិជន។

បើតាមការពន្យល់របស់ធនាគារជាតិ ទ្រព្យសកម្មគ្រីបតូសំដៅដល់ឯកតាតម្លៃជាឌីជីថល ដោយប្រើប្រាស់គ្រីបតូ ក្រាហ្វី និងបច្ចេកវិទ្យាឌីអិលធី ឬបច្ចេកវិទ្យាប្រហាក់ប្រហែល។ ទ្រព្យសកម្មគ្រីបតូ អាចត្រូវបានជួញដូរ ផ្ទេរ និងប្រើប្រាស់សម្រាប់ការទូទាត់ ការវិនិយោគ ឬការទទួលបានទំនិញ/សេវាតាមប្រព័ន្ធឌីជីថល។ ទ្រព្យសកម្មគ្រីបតូនេះរាប់បញ្ចូល ថូមិនទ្រព្យសកម្មប្រពៃណី ទ្រព្យសកម្មគ្រីបតូមិនមានការធានា ស្តេបិលខ័ញ ថូកខិនយូធីលីធី និងថូកខិនមូលបត្រ។

ដោយឡែក អ៊ិចស្កូស៊ីទ្រព្យសកម្មគ្រីបតូ គឺសំដៅដល់ចំនួនទ្រព្យសកម្មគ្រីបតូ ក្នុងឬក្រៅតារាងតុល្យការ ដែលអាចបង្កឱ្យមានហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យ ប្រតិបត្តិការ និង/ឬ ហានិភ័យសន្ទនីយភាព។ ប្រតិបត្តិការមួយចំនួនដែលអាចបង្កឱ្យមានហានិភ័យប្រតិបត្តិការ ដូចជា៖ ការរក្សាទុកឬគ្រប់គ្រងទ្រព្យសកម្មគ្រីបតូរបស់អតិថិជន ក៏រាប់បញ្ចូលនៅក្នុងអិចស្កូស៊ីទ្រព្យសកម្មគ្រីបតូ។ ប៉ុន្តែទ្រព្យសកម្មគ្រីបតូ និងអ៊ុចស្កូស៊ីទ្រព្យសកម្មគ្រីបតូ គឺមិនរាប់បញ្ចូលរូបិយវត្ថុឌីជីថលរបស់ធនាគារកណ្តាលនោះទេ៕




អត្ថបទបន្ទាប់


ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជំរុញថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យខិតខំបំពេញការងារដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី កាន់តែមានគុណភាពនិងប្រសិទ្ធភាព

(រាជធានីភ្នំពេញ)៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤…

តើភាគីពាក់ព័ន្ធគួរធ្វើដូចម្តេច ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើង?

ក្មេងទំនើងបានក្លាយជាបញ្ហាប្រឈមមួយសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា ដែលទាមទារឱ្យភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយ ដ្បិតថា បញ្ហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ