បច្ចេកវិទ្យា Nvidia

Nvidia ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលលំដាប់ទី២លើពិភពលោក ក្រោយផ្តួល Apple


ក្រុមទូរគមនាគមន៍ និងបច្ចេកវិទ្យា Nvidia បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់លេខ២របស់ពិភពលោក ក្រោយតម្លៃទុនសរុបរបស់ក្រុមហ៊ុនម្ចាស់ផលិតកម្មបន្ទះឈីបបញ្ញាសិប្បនិម្មិតនេះឡើងដល់៣ទ្រីលានដុល្លារ វ៉ាដាច់ក្រុមហ៊ុន Apple។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង៥,២% ដោយមួយហ៊ុនមានតម្លៃដល់ទៅ១,២២៤ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
បច្ចេកវិទ្យា Nvidia
ដោយ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានស្ទុះឡើង៥,២% ដែលនាំឲ្យតម្លៃភាគហ៊ុន របស់ក្រុមហ៊ុននេះឡើងថ្លៃដល់១,២២៤ដុល្លារក្នុង១ហ៊ុន ពោលគឺមានតម្លៃសរុបដល់ទៅ ៣,០១ទ្រីលានដុល្លារ ខណៈក្រុមហ៊ុន Apple មានតម្លៃត្រឹមតែ៣ទ្រីលានដុល្លារ។ បច្ចុប្បន្នក្នុងពិភពទីផ្សាបច្ចេកវិទ្យា ក្រុមហ៊ុន Microsoft ដែលមានមូលដ្ឋាននៅ Washington នៅតែជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ជាមួយតម្លៃសរុប៣,១៥ទ្រីលានដុល្លារ ហើយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងជិត២%។

លោក ជេក ដូឡាហាយ ( Jake Dollarhide) នាយកប្រតិបត្តិនៃក្រុមហ៊ុន Longbow Asset Management បាននិយាយថា Nvidia កំពុងជោគជ័យពីការរកលុយតាម AI ស្របពេលដែលក្រុមហ៊ុន Apple និង Meta កំពុងចំណាយលើ AI។ លោកបានវាយតម្លៃថា ប្រសិនបើនិន្នាការគាំទ្រលើបច្ចេកវិទ្យា AI នេះនៅតែរឹងមាំ ក្រុមហ៊ុន Nvidia ទំនងជានឹងអាចផ្តួលទាំង Microsoft ផងដែរ។

គួរបញ្ជាក់ថា តាំងពីក្រុមហ៊ុន Nvidia ដាក់ចេញនូវបច្ចេកវិទ្យា AI តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងរហូតដល់ទៅ១៤៧%ឯណោះមកដល់ឆ្នាំ២០២៤នេះ ដោយសារតែទីផ្សារពេញនិយមខ្លាំងនឹង processors កំពូលរបស់ខ្លួន ខណៈដែល Microsoft, Meta Platforms, និងម្ចាស់ Google Alphabet កំពុងប្រជែងគ្នាដើម្បីបង្កើនសមត្ថភាពកុំព្យូទ័រ AI៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើកត្តាអ្វីធ្វើឱ្យទំនិញនាំចេញរបស់វៀតណាម រងបណ្តឹងពាណិជ្ជកម្មរាប់រយករណីនៅ២៤ប្រទេសជុំវិញពិភពលោក?

តើកត្តាអ្វីធ្វើឱ្យទំនិញនាំចេញរបស់វៀតណាម រងបណ្តឹងពាណិជ្ជកម្មច្រើនរហូតដល់ទៅរាប់រយករណីនៅ២៤ប្រទេសជុំវិញពិភពលោក? ទាក់ទិនបញ្ហានេះ រដ្ឋមន្ត្រីក្រ…

តើពិភពលោកនឹងប្រឈមមុខនឹងការកើនឡើងកម្តៅកម្រិតណានៅ៥ឆ្នាំខាងមុខ?

ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បាននិយាយថា ពិភពលោកទំនងជាមិនអាចគេចផុតពីការប្រឈមមុខនឹងការកើនឡើងកម្តៅជាង១អង្សាបន្ថែមទៀតណាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ