
កម្ចីឌីជីថល គឺជាផលិតផលថ្មី បង្កើតឡើងក្នុងគោលបំណង ផ្តល់ជម្រើសបន្ថែមដល់អតិថិជន ពង្រីកចំណែកទីផ្សារតាមរយៈការបង្កើតផលិតផលថ្មីដែលមានលក្ខណៈខុសប្លែកពីទីផ្សារបង្កើនអត្រានៃការប្រើប្រាស់ឡើងវិញរបស់អតិថិជនកម្ចី និងសន្សំ បង្កើនការប្រើប្រាស់ Mobile Banking និងភាពពេញចិត្តរបស់អតិថិជនការពារអតិថិជនពីការប្រើប្រាស់កម្ចីក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីអភិវឌ្ឍខ្លួនឲ្យស្របទៅនឹងទីផ្សារបច្ចុប្បន្ន។

អតិថិជនអម្រឹតទាំងអស់អាចរីករាយជាមួយនឹងបទពីសោធន៏មុខងារថ្មី ដែលហៅថា កម្ចីឌីជីថល ដែលនៅក្នុងនោះមាន ឥណទានចំនួន២ គឺទី១ កម្ចីធានាដោយគណនីមានកាលកំណត់(Fixed Deposit Loan) ដែលជាកម្ចីដេលយកគណនីមានកាលកំណត់ធ្វើជាទ្រព្យធានាបំណុល ដែលយើងនឹងមិនអាចបិទមុនកាលកំណត់បានឡើយ លុះត្រាតែកម្ចីបង់ផ្តាច់សិន និង កម្ចីបន្ថែម(Top Up loan ) គឺជាកម្ចីដែលយើងផ្តល់ជូនបន្ថែមទៅលើកម្ចីដែលមានស្រាប់របស់អតិថិជន។

គូសបញ្ជាក់ផងដែរថា កម្ចីទាំងពីរនេះមាន លក្ខណៈពិសេសដូចជា ផ្តល់ជាសេវាកម្មស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតដល់អតិថិជនដាក់ពាក្យខ្ចីដោយខ្លួនឯង និងអនុម័តលើកម្ចីដោយស្វ័យប្រវត្តិផងដែរ ដោយមិនមានបុគ្គលិក ទៅចុះជួប បង្ហាញឯកសារ ឬសាកសួរ ដល់ទីកន្លែងនោះឡើយ ជាមួយសេវាលឿនរហ័ស ដែលអតិថិជនអាចដាក់ពាក្យខ្ចីភ្លាម ទទួលបានភ្លាម ហើយធ្វើការស្នើរសុំកម្ចីបានគ្រប់ពេលដែលយើងត្រូវការ(៧/២៤) និង លក្ខខណ្ឌងាយស្រួល ផ្សេងៗទៀត។

កម្ចីឌីជីថល (Digital Loan) គឺជាផ្នែកមួយនៃការពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុឌីជីថលរបស់អម្រឹត ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលប្រើប្រាស់ អម្រឹតម៉ូបាល ។ អម្រឹតប្តេជ្ញាបន្តពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុឌីជីថលឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតជូនដល់អតិថិជនដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងរួមចំណែកគាំទ្រដល់យុទ្ធសាស្រ្តរយៈពេលវែងរបស់រដ្ឋាភិបាលស្តីពី "ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥” ។

បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក និងមានប្រាក់បញ្ញើជាង ១ពាន់លានដុល្លារ ។ អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ១០ប្រទេស ក្នុងពិភពលោក ។ បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារ ពិភពលោក និងធនារគារវិនិយោគនៃប្រទេសហូឡង់(ហៅកាត់ថាFMO)។








