ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី១៥ ខែមករា (GMT+7) អ្នកធ្វើដំណើរដែលកក់សំបុត្រ Deluxe តាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ “Vietjet Air” អាចទទួលបានការរបញ្ចុះតម្លៃ 30% លើតម្លៃសំបុត្រមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដផ្សព្វផ្សាយ DELUXE2026។ ប្រូម៉ូសិននេះ អនុវត្តចំពោះជើងហោះហើរដែលដំណើរការរវាងថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ (*) ដែលផ្តល់ឱ្យអ្នកធ្វើដំណើរអន្តរជាតិនូវពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំផែនការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនទៀត។
តម្លៃសំបុត្រ Deluxe របស់ Vietjet ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនសេវាកម្មប្រកបដោយផាសុកភាព និងភាពបត់បែនបន្ថែមដល់អ្នកដំណើរ រួមមាន ដាក់ឥវ៉ាន់ចំនួន ២០ គីឡូក្រាម ជ្រើសរើសកៅអីឥតគិតថ្លៃ ការផ្លាស់ពេលវេលាធ្វើដំណើរឥតគិតថ្លៃ និងអត្ថប្រយោជន៍បន្ថែមផ្សេងៗជាច្រើនទៀត (**)។
ប្រទេសវៀតណាមនៅតែជាជម្រើសធ្វើដំណើរកម្សាន្តដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរទូទាំងពិភពលោក ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជារាងរល់ឆ្នាំទៅកម្សាន្តនៅទីនោះ។ ចាប់ពីដងផ្លូវដ៏រស់រវើករបស់ទីក្រុងហាណូយ និងបេតិកភណ្ឌវប្បធម៌បុរាណ រហូតដល់សម្រស់ចែងចាំងនៃភ្លើងពណ៌នារាត្រីនៃទីក្រុងហូជីមិញ ទេសភាពភ្នំចុះអ័ព្ទនៃទីក្រុងហាយ៉ាង សាប៉ា ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃទីក្រុងដាណាង កោះភូគុក និងញ៉ាត្រាង វៀតណាមក៏ជាគោលដៅដ៏ទាក់ទាញសម្រាប់ការពិសារម្ហូបអាហារវៀតណាមលំដាប់ពិភពលោក ប្រពៃណីដ៏សម្បូរបែប ធម្មជាតិដ៏ស្រស់ត្រកាល និងការផ្តល់ជូនសេវាបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ។
ការធ្វើដំណើរជាមួយ Vietjet អ្នកដំណើរអាចរីករាយជាមួយម្ហូបវៀតណាមក្តៅៗ ដូចជា ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកករបស់វៀតណាម រួមជាមួយនឹងម្ហូបអន្តរជាតិដែលបម្រើដោយក្រុមនាវិកអាកាសចរដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់របស់ Vietjet។ ជើងហោះហើរត្រូវបានដំណើរការដោយកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ អមដោយបទពិសោធន៍វប្បធម៌ និងការកម្សាន្តនានានៅលើយន្តហោះ។
រៀបចំផែនការធ្វើដំណើររបស់អ្នកឥឡូវនេះ ដើម្បីស្វែងយល់ពីប្រទេសវៀតណាមជាមួយ Vietjet!
(*) រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ និងកាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក។
(**) លក្ខខណ្ឌនានាត្រូវបានអនុវត្ត។