អត្ថបទពាណិជ្ជកម្ម

ធនាគារ ហត្ថា ចូលរួមការតាំងបង្ហាញពីឱកាសការងារក្នុងកម្មវិធី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥


ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសបានចូលរួមការតាំងបង្ហាញពីឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម នៃព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ វិថីឆ្ពោះទៅរកផលិតភាព៖ផ្សារភ្ជាប់ជំនាញបច្ចេកវិទ្យានិងឱកាសការងារ ”  ក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងមានការអញ្ញើញចូលរួមពី ដៃគូអភិវឌ្ឍន៍ រោងចក្រ សហគ្រាសកម្មករនិយោជិត និងនិយោជក ពីគ្រប់មជ្ឈដ្ឋានប្រមាណជាង ១៨០០នាក់៕
អត្ថបទពាណិជ្ជកម្ម
ដោយ

ក្នុងព្រឹត្តិការណ៍នេះ ធនាគារ ហត្ថា បានរៀបចំស្តង់ពិព័រណ៍ ដើម្បីបានជួបពិភាក្សាដោយផ្ទាល់ជាមួយបេក្ខជន ទទួលពាក្យ និងអាចសម្ភាសន៍ដោយផ្ទាល់ជាមួយពួកគាត់ ដែលកំពុងស្វែងរកការងារ។ ជាមួយគ្នានោះផងដែរ ធនាគារ ហត្ថា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការបរិច្ចាគកង់ចំនួន ១០០ គ្រឿង ដល់ក្រសួងដើម្បីលើកកម្ពស់សកម្មភាពផ្សព្វផ្សាយឱកាសការងារក្នុងស្រុក និងចុះឈ្មោះជ្រើសរើសបុគ្គលិក។

លោក អាំង ប៊ុនសេង អគ្គនាយកធនធានមនុស្ស នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ តាងនាមអោយគណៈគ្រប់គ្រងរបស់ធនាគារ ហត្ថា យើងសង្ឃឹមយ៉ាងមុតមាំថា ការរួមចំណែកឧបត្ថម្ភកង់នៅថ្ងៃនេះ ជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការបង្កើតឱកាសការងារ និងចូលរួមផ្សព្វផ្សាយឱកាសការងារផ្សេងៗនៅក្នុងស្រុក ដើម្បីអោយបេក្ខជននិងប្រជាជនដែលកំពុងស្វែងរកការងារទាំងអស់បានទទួលជ្រាប និងចាប់យកឱកាសការងារដើម្បីបង្កើនផលិតភាពក្នុងស្រុក”។

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្ដល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។ ធនាគារ ហត្ថា គឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ របស់ប្រទេសជប៉ុន ដែលមានសាខាប្រហែល  ២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ប្រទេសក្នុងពិភពលោក។ សម្ព័ន្ធក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូវយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយ៉េន និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយ៉េន នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥។




អត្ថបទបន្ទាប់


លោក ត្រាំ បានព្រលយពាក្យសម្តីថា អាម៉េរិក អាចធ្វើសង្គ្រាមជាមួយវ៉េណេស៊ុយអេឡា

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យកងកម្លាំងអាកាសរបស់ខ្លួនវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីខែមិថុនា កន្លងទៅនេះ បានព្រលយព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ